Trending now

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជា​​​ សម្តេចក្រឡាហោម ស ខេង

09:08 | 06/03/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី៤ ខែមីនា នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានទទួលជួបសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

សមមិត្ត Vo Van Thuong បានស្បថចូលកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សមមិត្ត Vo Van Thuong បានស្បថចូលកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ផ្លូវដើរថ្មើរជើងលើ Thuong Thanh បទពិសោធន៍ថ្មីដើម្បីស្វែងរកបេតិកភណ្ឌ Hue ផ្លូវដើរថ្មើរជើងលើ Thuong Thanh បទពិសោធន៍ថ្មីដើម្បីស្វែងរកបេតិកភណ្ឌ Hue
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ទទួលជួប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា (រូប​ថត៖ vnanet.vn)
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ទទួលជួប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា (រូប​ថត៖ vnanet.vn)

នៅក្នុងជំនួបនេះ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានស្វាគមន៍ សម្តេចក្រឡាហោម ស ខេង ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ជាភ្ញៀវអន្តរជាតិដំបូងគេដែលលោកប្រធានរដ្ឋបានទទួលជួបក្នុងនាមជាប្រធានរដ្ឋ ហើយបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ បានធ្វើឱ្យទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែស៊ីជម្រៅថែមទៀត។

លោកប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ដែលបានសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក និងជាចំណុចភ្លឺក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។ លោក Vo Van Thuong បានឯកភាពជាមួយសម្តេចក្រឡាហោម ស ខេង លើការជំរុញកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែនតាមរយៈច្រកទ្វារព្រំដែន ជំរុញការបញ្ចប់ការខ័ណ្ឌសីមាបោះបង្គោលព្រំដែន អាស្រ័យលើនេះជំរុញការកសាងព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោកប្រធានរដ្ឋ បានអះអាងថា វៀតណាមមានត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៣។

សម្តេចក្រឡាហោម ស ខេង បានអបអរសាទរចំពោះលោក Vo Van Thuong ដែលទើបតែត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាម ហើយ​ជឿជាក់ថា លោកប្រធានរដ្ឋនឹងបន្តមានការចូលរួមចំណែកជាច្រើនថែមទៀតក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព
ទីក្រុង Hai Phong ចលនាបានថវិកាជំនួយក្រៅរដ្ឋាភិបាលជាង ១.៣៦ លានដុល្លារអាមេរិក
រណសិរ្សមាតុភូមិវៀតណាមផ្តោតអារម្មណ៍លើការធ្វើឱ្យក្បាលម៉ាស៊ីនមានភាពបង្រួមស្អាត លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
រំលឹកខួបលើកទី ៧៣ នៃការវាយលុកបន្ទាយ Moncada នៅទីក្រុង Ho Chi Minh