Trending now

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូតនៃអាស៊ាន

09:50 | 18/04/2023 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនិង ឯកអគ្គរាជទូតនៃសមាគមប្រជាជាតិនៃអាស៊ាន មកសម្តែងការគួរសម និងអបអរសាទរក្នុងឱកាសដែលលោកបានតែងតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញមកដល់ទីក្រុងវៀងចន្ទន៍ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញមកដល់ទីក្រុងវៀងចន្ទន៍ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ
កាសែតឡាវ៖ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong រួមចំណែកធ្វើឱ្យទំនាក់ទំនងពិសេសឡាវ-វៀតណាមកាន់តែស៊ីជម្រៅ កាសែតឡាវ៖ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong រួមចំណែកធ្វើឱ្យទំនាក់ទំនងពិសេសឡាវ-វៀតណាមកាន់តែស៊ីជម្រៅ
ប្រធានរដ្ឋលោក Vo Van Thuong បានទទួលជួបឯកអគ្គរដ្ឋទូតអាស៊ានដែលចូលជួបសម្តែងការគួរសម និងអបអរសាទរក្នុងឱកាសដែលលោកបានតែងតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (រូបថត៖ Thong Nhatឳ
ប្រធានរដ្ឋលោក Vo Van Thuong បានទទួលជួបឯកអគ្គរដ្ឋទូតអាស៊ានដែលចូលជួបសម្តែងការគួរសម និងអបអរសាទរក្នុងឱកាសដែលលោកបានតែងតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (រូបថត៖ Thong Nhat)

ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ វៀតណាម និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បាននិងកំពុងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យសំខាន់ៗដូចជា ការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ -បណ្តុះបណ្តាល និងជួបប្រាស្រ័យរវាងប្រជាជន ... និងពង្រីកដោយឥតឈប់ឈរលើវិស័យថ្មីដែលសមស្របនឹងយុគសម័យឧស្សាហកម្ម ៤.០ ដូចជាការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង ថាមពលស្អាត...។ លោកប្រធានរដ្ឋមានបំណងថា បណ្តាឯកអគ្គរដ្ឋទូតនឹងជាស្ពានសំខាន់ជានិច្ច រួមចំណែកថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសសមាជិកអាស៊ាន។

តាងនាមឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាននៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី លោក Denny Abdi តំណាងប្រធានអាស៊ានឆ្នាំ ២០២៣ បានពាំនាំនូវការអបអរសាទរ និងស្វាគមន៍ពីថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌូនេស៊ី និងបណ្តាប្រទេសអាស៊ាន ជូនចំពោះលោកប្រធានរដ្ឋ Vo Van Thuong។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានសន្យាគាំទ្រយ៉ាងសកម្ម និងរួមចំណែកប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសអាស៊ាន៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល
កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការចេញលក្ខណៈវិនិច្ឆ័យសម្រាប់កម្លាំងពលកម្មបច្ចេកវិទ្យាឌីជីថលដែលមានគុណភាពខ្ពស់
មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម