Trending now

មហាសន្និបាតអង្គការសហប្រជាជាតិ កំណត់ពេលវេលា​ដើម្បី​អនុម័តលើ​សន្ធិសញ្ញាសមុទ្រ

17:25 | 21/04/2023 យោងតាមវិទ្យុសំលេងវៀតណាម

កាលពីថ្ងៃទី ១៨ ខែមេសា មហាសន្និបាតអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេច កំណត់ពេលវេលាជាផ្លូវការដើម្បីអនុម័តលើសន្ធិសញ្ញាសមុទ្រ នៅខែមិថុនាខាងមុខ។

កោះដែលមានអាយុកាលជាង ១០០ លានឆ្នាំនៅសមុទ្រខាងលិចនៃ Ca Mau កោះដែលមានអាយុកាលជាង ១០០ លានឆ្នាំនៅសមុទ្រខាងលិចនៃ Ca Mau
Check in ឆ្នេរថ្មស្លែនៅសមុទ្រ Nhon Hai ដែលជាកន្លែងទាក់ទាញដ៏ល្បីល្បាញនៅ Quy Nhon ក្នុងឱកាសថ្ងៃទី ៣០ ខែមេសា Check in ឆ្នេរថ្មស្លែនៅសមុទ្រ Nhon Hai ដែលជាកន្លែងទាក់ទាញដ៏ល្បីល្បាញនៅ Quy Nhon ក្នុងឱកាសថ្ងៃទី ៣០ ខែមេសា
មហាសន្និបាតអង្គការសហប្រជាជាតិ កំណត់ពេលវេលា​ដើម្បី​អនុម័តលើ​សន្ធិសញ្ញាសមុទ្រ
មហាសន្និបាតអង្គការសហប្រជាជាតិ កំណត់ពេលវេលា​ដើម្បី​អនុម័តលើ​សន្ធិសញ្ញាសមុទ្រ

នេះត្រូវបានចាត់ទុកជាឯកសារប្រវត្តិសាស្ត្ររបស់អង្គការនេះ ដែលត្រូវបានភាគីនានាឯកភាពកាលពីខែមីនាកន្លងទៅ ក្រោយរយៈពេល១៥ឆ្នាំនៃការពិគ្រោះយោបល់ និងរយៈពេល៤ឆ្នាំនៃការចរចារជាផ្លូវការ។ សន្ធិសញ្ញានេះ នឹងក្លាយជាមូលដ្ឋានគតិយុត្តសម្រាប់ការពង្រីកវិសាលភាពការពារបរិស្ថានទៅកាន់តំបន់សមុទ្រអន្តរជាតិទូទាំងពិភពលោក។

សន្ធិសញ្ញានេះ ត្រូវបានអ្នកជំនាញគតិយុទ្ធពិចារណានិងបកប្រែទៅជាភាសាផ្លូវការទាំង៦ របស់អង្គការសហប្រជាជាតិ។ កិច្ចប្រជុំដើម្បីអនុម័តលើសន្ធិសញ្ញានេះ គ្រោងនឹងប្រព្រឹត្តិទៅក្នុងចន្លោះថ្ងៃទី ១៩-២០ ខែមិថុនា។ បន្ទាប់មក ប្រទេសសមាជិកនឹងចាប់ផ្តើមផ្តល់សច្ចាប័ន។ សន្ធិសញ្ញានេះត្រូវមានការអនុម័តរបស់ប្រទេសយ៉ាងហោចណាស់ចំនួន ៦០ដើម្បីអាចចូលជាធរមាន។

បច្ចុប្បន្ននេះ តំបន់ឆ្នេរភាគច្រើនដែលត្រូវបានការពារគឺស្ថិតក្នុងដែនសមុទ្រនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។ សន្ធិសញ្ញានេះនឹងពង្រីកវិសាលភាពការពារបរិស្ថានទៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខ(EEZ) នៃបណ្តាប្រទេស ដោយពង្រីករយៈចម្ងាយប្រហែល ២០០ ម៉ាយ (៣៧០ គីឡូម៉ែត្រ) គិតពីខ្សែមូលដ្ឋាន។ មហាសមុទ្រជាង៦០%ស្ថិតនៅខាងក្រៅតំបន់ EEZ។ សន្ធិសញ្ញានេះក៏ទាមទារឱ្យមានការស្រាវជ្រាវពីផលប៉ះពាល់ដល់បរិស្ថានពីសកម្មភាពដូចជាការរុករកនិងការធ្វើអាជីវកម្មនៅតំបន់សមុទ្រទឹកជ្រៅ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់