Trending now

ទីក្រុងហូជីមិញរៃអង្គាសថវិកាប្រមាណ ៣,២ លានដុល្លារអាមេរិក អនុវត្តន៍កម្មវិធី “ដើម្បី Truong Sa បៃតង”

11:08 | 19/04/2023 យោងតាមវិទ្យុសំលេងវៀតណាម

កម្មវិធី “ដើម្បី Truong Sa បៃតង” ដំណាក់កាល ២០២៣ - ២០២៥ នឹងកៀរគរគ្រប់ប្រភពធនធាន ដើម្បីកែលម្អដីធ្លី ដាំបន្លែបៃតង ដើមឈើបៃតង ជាពិសេសគឺដើមឈើទប់ទល់រលក និងបង្កើនដង់ស៊ីតេគម្របដើមឈើនៅលើកោះ។

គណៈប្រតិភូអគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅទស្សនកិច្ច ត្រួតពិនិត្យនៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK1 គណៈប្រតិភូអគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅទស្សនកិច្ច ត្រួតពិនិត្យនៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK1
គិលានដ្ឋានកោះ Truong Sa Dong ជួយប្រជានេសាទដែលរងរបួសបានទាន់ពេលវេលា គិលានដ្ឋានកោះ Truong Sa Dong ជួយប្រជានេសាទដែលរងរបួសបានទាន់ពេលវេលា
ទីក្រុងហូជីមិញរៃអង្គាសថវិកាប្រមាណ ៣,២ លានដុល្លារអាមេរិក អនុវត្តន៍កម្មវិធី “ដើម្បី Truong Sa បៃតង”
ទីក្រុងហូជីមិញរៃអង្គាសថវិកាប្រមាណ ៣,២ លានដុល្លារអាមេរិក អនុវត្តន៍កម្មវិធី “ដើម្បី Truong Sa បៃតង”

នារសៀលថ្ងៃទី ១៧ មេសា នៅទីក្រុងហូជីមិញ គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងបានរៀបចំសន្និសីទផ្សព្វផ្សាយអំពីព្រំដែន និងកោះសមុទ្រ ឆ្នាំ ២០២៣ និងបំផុសកម្មវិធី “ដើម្បី Truong Sa បៃតង”។

អញ្ជើញថ្លែងនៅទីនេះ លោកស្រី Tran Kim Yen ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ កម្មវិធី “ដើម្បី Truong Sa បៃតង” ដំណាក់កាល ២០២៣ - ២០២៥ នឹងកៀរគរគ្រប់ប្រភពធនធាន ដើម្បីកែលម្អដីធ្លី ដាំបន្លែបៃតង ដើមឈើបៃតង ជាពិសេសគឺដើមឈើទប់ទល់រលក និងបង្កើនដង់ស៊ីតេគម្របដើមឈើនៅលើកោះ។

ទីក្រុងហូជីមិញរៃអង្គាសថវិកាប្រមាណ ៣,២ លានដុល្លារអាមេរិក អនុវត្តន៍កម្មវិធី “ដើម្បី Truong Sa បៃតង”
លោកស្រី Tran Kim Yen ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ

ក្នុងសន្និសីទនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានអំពាវនាវដល់អង្គភាព សហគ្រាស អង្គការសាសនា កម្មាភិបាល យុទ្ធជន ប្រជាជនទីក្រុងហូជីមិញគ្រប់ស្រទាប់វណ្ណៈ និងប្រជាអាណិកជនជួយជ្រោមជ្រែងកម្មវិធី “ដើម្បី Truong Sa បៃតង”យ៉ាងសកម្មតាមរយៈការគាំទ្រថវិកា និងរួមចំណែកដល់មូលនិធិ "ដើម្បីកោះសមុទ្រមាតុភូមិ - ដើម្បីខ្សែជួរមុខមាតុភូមិ" ។ យុទ្ធនាការនេះត្រូវបានអនុវត្តន៍ចាប់ពីពេលនេះដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដោយខិតខំប្រឹងប្រែងប្រមូលថវិកាចំនួន ៧៦ ពាន់លានដុង (ប្រហែល ៣,២ លានដុល្លារអាមេរិក) ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ