ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវ Bunpimay ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែមេសា ថ្នាក់ដឹកនាំប៉ុស្តិ៍ការពារព្រំដែន Kon Tum ប្រទេសវៀតណាម បានរៀបចំគណៈប្រតិភូទៅជូនពរបុណ្យចូលឆ្នាំថ្មី ប្រគល់អំណោយ និងផ្លាស់ប្តូរព័ត៌មានស្តីពីការគ្រប់គ្រង និងការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែនជាតិរបស់ភាគីនិមួយៗ ហើយអនុវត្ដខ្លឹមសារ និងផែនការដែលបានឯកភាព និងចុះហត្ថលេខា។
![]() |
ថ្នាក់ដឹកនាំប៉ុស្តិ៍ការពារព្រំដែន Suoi Cat ជូនពរបុណ្យចូលឆ្នាំថ្មី និងជូនអំណោយដល់កម្លាំងការពារព្រំដែនខេត្តរតនគិរី (រូបថត៖ Van Ly) |
* ក្នុងបរិយាកាសសប្បាយរីករាយ និងស្មារតីសាមគ្គីភាព និងមិត្តភាព ប៉ុស្តិ៍ការពារព្រំដែននៃកងទ័ពការពារព្រំដែនខេត្ត Kon Tum បានឯកភាពជាមួយអង្គភាពនៃកងកម្លាំងការពារព្រំដែនកម្ពុជា-ឡាវ បន្តរក្សាការងារល្បាតទ្វេភាគី ការពារសុវត្ថិភាពនៅតាមខ្សែព្រំដែន បង្គោលព្រំដែន គ្រប់គ្រងយ៉ាងតឹងរឹងនូវសកម្មភាពឆ្លងដែន ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ភាគីទាំងពីរបន្តផ្ដល់សេនាធិការជូនថ្នាក់លើនៃភាគីនីមួយៗ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធដល់អធិបតេយ្យភាពព្រំដែន; អនុវត្ដអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាដោយថ្នាក់លើនាពេលកន្លងមក។ ភាគីទាំងពីរក៏បានឯកភាពលើខ្លឹមសារ និងផែនការសំខាន់ៗមួយចំនួននាពេលខាងមុខ ដើម្បីពូនជ្រំចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា; វៀតណាម-ឡាវដែរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ក៏អមដំណើរគណៈប្រតិភូថ្នាក់ដឹកនាំខេត្ត Kon Tum ទៅជូនពរបុណ្យចូលឆ្នាំថ្មី និងជូនអំណោយដល់អាជ្ញាធរ និងប្រជាជនខេត្តរតនគិរី (កម្ពុជា) និងខេត្ត Attapeu និង Sekong (ឡាវ)។
![]() |
លោកវរសេនីយ៍ឯកបំរុង Phan Van Thi មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពការពារព្រំដែនខេត្ត Quang Nam ជូនអំណោយ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធាខេត្ត Sekong (រូបថត៖ Hong Anh) |
* ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិឡាវ Bunpimay ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ៩ និងថ្ងៃទី ១០ ខែមេសា គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Quang Nam ដឹកនាំដោយលោកវរសេនីយ៍ឯកបំរុង Phan Van Thi មេបញ្ជាការរង នាយសេនាធិការកងទ័ពការពារព្រំដែនខេត្ត អញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងពិភាក្សាអំពីស្ថានភាពជាមួយបញ្ជាការដ្ឋានយោធា និងនគរបាលខេត្ត Sekong (ឡាវ)។
ថ្នាក់ដឹកនាំបណ្ដាអង្គភាពរបស់ភាគីឡាវ បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធា កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Quang Nam សម្រាប់កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធានិងនគរបាលខេត្ដ Sekong ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវ ព្រមទាំងមានបំណងចង់ទំនាក់ទំនងរបស់បណ្ដាអង្គភាពឲ្យកាន់តែរឹងមាំ រួមចំណែកដល់ការបំពេញភារកិច្ចរបស់ភាគីនីមួយៗ។
នាពេលខាងមុខ អង្គភាពនានាបានឯកភាពពង្រឹងការសម្របសម្រួល និងអនុវត្តខ្លឹមសារនិងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារអធិបតេយ្យភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ជាពិសេសការសម្របសម្រួលល្បាត ការគ្រប់គ្រង និងការការពារខ្សែព្រំដែន បង្គោលព្រំដែន; ការគ្រប់គ្រងនៅច្រកទ្វារព្រំដែន; ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន; ការចេញនិងចូលព្រំដែនខុសច្បាប់ ... រួមគ្នាកសាងព្រំដែនរួមរវាងប្រទេសទាំងពីរប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕
មតិពីមិត្តអ្នកអាន