Trending now

ខេត្ត Kom Tum (វៀតណាម)៖ រឹតចំណងសាមគ្គីភាពរវាងនិស្សិតវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា

16:07 | 11/04/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ៩ មេសា គណៈកម្មាធិការប្រជាជនខេត្ត Kon Tum សហការជាមួយសាខា​មហាវិទ្យាល័យ Da Nang នៅខេត្ដ Kon Tum និងសមាគមមិត្តភាពវៀតណាម - ឡាវ - កម្ពុជា បានរៀបចំពិធីបុណ្យផ្លាស់ប្តូរវប្បធម៌វៀតណាម - ឡាវ - កម្ពុជា ក្រោមប្រធានបទ “ពណ៌នៃវប្បធម៌ឥណ្ឌូចិន”។

ខេត្ត Dong Thap (វៀតណាម) ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រះរាជាណាចក្រកម្ពុជា ខេត្ត Dong Thap (វៀតណាម) ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រះរាជាណាចក្រកម្ពុជា
វៀតណាម និងកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការលើការការពារ និងគ្រប់គ្រងព្រំដែន វៀតណាម និងកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការលើការការពារ និងគ្រប់គ្រងព្រំដែន
ខេត្ត Kom Tum (វៀតណាម)៖ រឹតចំណងសាមគ្គីភាពរវាងនិស្សិតវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា
និស្សិតមកពីប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា បង្ហាញសំលៀកបំពាក់ប្រពៃណីក្នុងពិធីបុណ្យផ្លាស់ប្តូរវប្បធម៌ ក្រោមប្រធានបទ "ពណ៌នៃវប្បធម៌ឥណ្ឌូចិន"។

កម្មវិធីនេះក្នុងគោលបំណងបង្កើតលក្ខខណ្ឌអំណោយផលដល់និស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅសាលាទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay របស់ប្រទេសឡាវ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា។

តាមរយៈពិធីនេះ និស្សិតឡាវនិងកម្ពុជាឧទ្ទេសនាមនូវវប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជូននិស្សិតដែលកំពុងសិក្សានៅសាលានិយាយដោយឡែក និងប្រជាជននៅខេត្ដ Kon Tum និយាយរួម។ នេះជាសកម្មភាពប្រចាំឆ្នាំ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតឡាវ កម្ពុជានិងវៀតណាមជួបជុំគ្នា ពូនជ្រំទំនាក់ទំនងមិត្តភាពនិងការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងបីវៀតណាម ឡាវនិងកម្ពុជា។

ធ្វើពិធីសូត្រមន្តប្រគេន ជូនគណៈប្រតិភូ និងភ្ញៀវកិត្តិយស។
ធ្វើពិធីសូត្រមន្តប្រគេន ជូនគណៈប្រតិភូ និងភ្ញៀវកិត្តិយស។

នៅក្នុងកម្មវិធីនេះ គណៈកម្មាធិការប្រជាជនខេត្ត Kon Tum និងអង្គភាពទាំងឡាយបានប្រគល់អំណោយ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងបុណ្យចូលឆ្នាំថ្មី Bunpimay ដល់និស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅមូលដ្ឋាន។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំសាលាបានផ្ញើសារជូនពរដល់និស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅសាលា ព្រមទាំងសង្ឃឹមថា និស្សិតសទាំងនេះនឹងខិតខំសិក្សាឱ្យអស់ពីសមត្ថភាព និងសម្រេចបានលទ្ធផលខ្ពស់ដើម្បីរួមចំណែកកសាងប្រទេសឲ្យកាន់តែខ្លាំងក្លា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា