Trending now

ខេត្ត Dong Thap (វៀតណាម) ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រះរាជាណាចក្រកម្ពុជា

10:10 | 10/04/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គណៈប្រតិភូខេត្ត Dong Thap ប្រទេសវៀតណាម ដឹកនាំដោយលោក Pham Thien Nghia លេខារងគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរចំពោះថ្នាក់ដឹកនាំ នៃរដ្ឋបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានអង្គរក្ស ​នៃកងយោធពលខេមរភូមិន្ទ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្រាប់និស្សិតឡាវ និងកម្ពុជានៅខេត្ត​​ Dong Nai (វៀតណាម) ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្រាប់និស្សិតឡាវ និងកម្ពុជានៅខេត្ត​​ Dong Nai (វៀតណាម)
កងទ័ពការពារព្រំដែនខេត្ត Kien Giang (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះកងកម្លាំងប្រដាប់អាវុធកម្ពុជា កងទ័ពការពារព្រំដែនខេត្ត Kien Giang (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះកងកម្លាំងប្រដាប់អាវុធកម្ពុជា
លោក Pham Thien Nghia (ស្តាំ) ជូនអំណោយដល់លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
លោក Pham Thien Nghia (ស្តាំ) ជូនអំណោយដល់លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត តាងនាមគណៈប្រតិភូបានជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនរាជធានីភ្នំពេញ។ លោក Pham Thien Nghia ជឿជាក់ថា ក្រោមការដឹកនាំរបស់រដ្ឋបាល រាជធានីភ្នំពេញនឹងសម្រេចបានសមិទ្ធិផលលេចធ្លោបន្ថែមទៀត នាំមកនូវជីវភាពរស់នៅដ៏រុងរឿង និងសុភមង្គលជូនប្រជាពលរដ្ឋ ធ្វើឱ្យរាជធានីភ្នំពេញក្លាយជាតំបន់មួយដែលមានស្ថិរភាពនយោបាយ សង្គម ជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស រួមចំណែកក្នុងការកសាងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើន និងស្រស់ស្អាត។ ទន្ទឹមនឹងនោះ លោកជឿជាក់ថា ទំនាក់ទំនងរវាងខេត្ត Dong Thap និងរាជធានីភ្នំពេញកាន់តែរឹតបន្តឹង និងអភិវឌ្ឍន៍ រួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះគណៈប្រតិភូខេត្ត Dong Thap ដែលបានអញ្ជើញមកសាកសួរសុខទុក្ខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោក នួន ផារ័ត្ន សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ជាពិសេសលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ ដោយហេតុនេះ រួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អ ដើម្បីការអភិវឌ្ឍរួមនៃរាជធានីភ្នំពេញ-ខេត្ត Dong Thap ជាប្រយោជន៍រួមរបស់ប្រទេសទាំងពីរវៀតណាម-កម្ពុជា។

នារសៀលថ្ងៃដដែល គណៈប្រតិភូបានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ។ លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអះអាងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្ត Dong Thap តែងតែអនុវត្តបានល្អនូវគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននៅតាមព្រំដែន។ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានអង្គរក្ស នៃ​កង​​យោធពលខេមរភូមិន្ទ និងនគរបាល យោធា និងកងទ័ពការពារព្រំដែនខេត្ត Dong Thap ក្នុងរយៈពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមព្រំដែន រួមចំណែករក្សាស្ថិរភាពស្ថានភាពសន្តិសុខ នៅតំបន់ព្រំដែននៃភាគីទាំងពីរ។

គណៈប្រតិភូខេត្ត​ Dong Thap ជូនពរថ្នាក់ដឹកនាំខេត្តព្រៃវែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
គណៈប្រតិភូខេត្ត​ Dong Thap ជូនពរថ្នាក់ដឹកនាំខេត្តព្រៃវែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាងនាមថ្នាក់ដឹកនាំខេត្ត Dong Thap លោក Pham Thien Nghia បានជូនពរដល់ថ្នាក់ដឹក នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទកម្ពុជា មានសុភមង្គល ក្តីសប្បាយរីករាយ និងទទួលបានជោគជ័យបន្ថែមទៀតក្នុងការអនុវត្តភារកិច្ចដែលរដ្ឋាភិបាលកម្ពុជាប្រគល់ជូន។ ប្រសិទ្ធពរឲ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងភាគីទាំងពីរនឹងបន្តរក្សា និងលើកកម្ពស់ថែមទៀត។

លោកឧត្តមសេនីយ៍ឯក ឌៀងសារុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងប្រចាំការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងអំណរគុណចំពោះគណៈប្រតិភូខេត្ត Dong Thap ដែលបានមកសួរសុខទុក្ខ និងជូនពរប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោកឧត្តមសេនីយ៍ឯក ឌៀងសារុន បានសង្កត់ធ្ងន់ថា ការសម្របសម្រួលរវាងកងកម្លាំងនៅតាមមូលដ្ឋានព្រំដែននាពេលកន្លងមក បានរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្មទំនិញ បង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរ…

គួររំលឹកថា លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងសមាជិកនៃគណៈប្រតិភូបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំខេត្តព្រៃវែង និងអង្គភាពមួយចំនួន៖ សមាគមខ្មែរ-វៀតណាមសាខាខេត្តព្រៃវែង សាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាម និងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា។ នៅកន្លែងនីមួយៗ លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nghia បានជម្រាបជូនអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសក្តានុពលរបស់ខេត្ត Dong Thap។ ជាមួយគ្នានេះ លោកបានជូនពដល់ថ្នាក់ដឹកនាំ កម្មាភិបាល ប្រជាជនក្នុងមូលដ្ឋាន និងអាណិកជនវៀតណាម មានសុខភាពល្អបូរិបូរណ៍ មានសុភមង្គល ទទួលបានជៅគជ័យលើគ្រប់ភារកិច្ចទាំងអស់៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម