Trending now

វៀតណាម និងកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការលើការការពារ និងគ្រប់គ្រងព្រំដែន

09:24 | 14/02/2023 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី១២ ខែកុម្ភៈ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកិច្ចប្រជុំប្រចាំឆ្នាំរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីជួបមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជនវៀតណាម និងកម្ពុជា លើកទី៥ នៅខេត្ត Dak Nong (វៀតណាម) កម្មវិធីជួបមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជនវៀតណាម និងកម្ពុជា លើកទី៥ នៅខេត្ត Dak Nong (វៀតណាម)
វៀតណាម ឡាវ និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម ឡាវ និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពព្រំដែនវៀតណាម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពព្រំដែនវៀតណាម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា

លោកឧត្តមសេនីយ៍ទោ Le Duc Thai មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម និងលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ព្រះរាជាណាចក្រកម្ពុជា) ធ្វើជាសហអធិបតីនៃកិច្ចប្រជុំ។

ភាគីទាំងពីរបានអះអាងថា ការសម្របសម្រួលរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នាពេលកន្លងមកបានរួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលការចរាចរណ៍តាមច្រកទ្វារព្រំដែន រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងអាជ្ញាធរ ប្រជាជន និងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ...

នាពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនការសម្របសម្រួល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធច្រកទ្វារអន្តរជាតិ ផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ការរត់ពន្ធ ការជួញដូរមនុស្ស ការចេញចូលដោយខុសច្បាប់ បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៅសងខាងព្រំដែនទៅពិនិត្យ ព្យាបាលជំងឺ សួរសុខទុក្ខសាច់ញាតិ និងផ្លាស់ប្តូរពាណិជ្ជកម្ម ផ្តល់យោបល់យ៉ាងសកម្មជូនអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញទំនាក់ទំនងផ្លាស់ប្តូរមិត្តភាពរវាងប្រជាជននៃភាគីទាំងពីរនៅព្រំដែន ជំរុញការងារផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋនៅសងខាងព្រំដែនគោរពតាមកិច្ចព្រមព្រៀង បទប្បញ្ញត្តិ និងច្បាប់ស្តីពីការគ្រប់គ្រងព្រំដែននៃប្រទេសនីមួយៗ...

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា