Trending now

និស្សិតវៀតណាមបានឈ្នះរង្វាន់លេខ​ពីរក្នុងការប្រឡង​ស្វែងរកបច្ចេកវិទ្យាវាស់ស្ទង់ទំនើបសម្រាប់ទន្លេមេគង្គ

09:52 | 06/04/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្រុមនិសិត្សវៀតណាមចំនួនពីរ មកពីមហាវិទ្យាល័យធារាសាស្រ្ត (ទីក្រុងហាណូយ) និងសាកលវិទ្យាល័យ Can Tho បានឈ្នះរង្វាន់លេខពីរចំនួន២ សម្រាប់គម្រោងតាមដានកំពស់ទឹក និងវាស់វែងសំណើមដី។

​កម្ពុជា​បង្កើត​តំបន់​សុវត្ថិភាព​សម្រាប់​សត្វ​ផ្សោត​ទន្លេមេគង្គ​ដ៏​ក​ម្រ ​កម្ពុជា​បង្កើត​តំបន់​សុវត្ថិភាព​សម្រាប់​សត្វ​ផ្សោត​ទន្លេមេគង្គ​ដ៏​ក​ម្រ
វៀតណាម និងកម្ពុជាសហការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព វៀតណាម និងកម្ពុជាសហការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព
ក្រុមនិសិត្សសាកលវិទ្យាល័យ Can Tho ទទួលពានរង្វាន់។
ក្រុមនិសិត្សសាកលវិទ្យាល័យ Can Tho ទទួលពានរង្វាន់។

នាថ្ងៃទី៣ ខែមេសា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ គណៈកម្មាធិការទន្លេមេគង្គអន្តរជាតិ (MRC) បានរៀបចំពិធីប្រគល់រង្វាន់នៃការប្រឡងស្វែងរកបច្ចេកវិទ្យាវាស់ស្ទង់ទំនើបសម្រាប់ទន្លេមេគង្គ។ ចូលរួមក្នុងការប្រឡងនេះមានក្រុមចំនួន១៤មកពីសាកលវិទ្យាល័យក្នុងប្រទេសជាសមាជិក MRC ទាំង៤ រួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម។ នៅក្នុងពិធីនេះ គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់លេខមួយចំនួន ៤ និងរង្វាន់លេខពីរចំនួន៤ ដែលក្នុងនោះក្រុមមកពីមហាវិទ្យាល័យធារាសាស្រ្ត(ទីក្រុងហាណូយ) និងសាកលវិទ្យាល័យ Can Tho របស់វៀតណាមបានឈ្នះរង្វាន់លេខពីរចំនួន២ សម្រាប់គម្រោងតាមដានកំពស់ទឹក និងវាស់វែងសំណើមដី។

ផលិតផលរបស់ក្រុមទាំង ១៤ នឹងត្រូវដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌលសន្និបាតជាតិឡាវ ក្នុងទីក្រុងវៀងចន្ទន៍ សម្រាប់ថ្នាក់ដឹកនាំ MRC និងភ្ញៀវចូលរួមកិច្ចប្រជុំកំពូល MRC មកទស្សនា។ MRC ក៏មានគម្រោងសហប្រតិបត្តិការជាមួយក្រុមជ័យជំនះ ដើម្បីដាក់ពង្រាយបច្ចេកវិទ្យារបស់ពួកគេនៅតាមដងទន្លេមេគង្គផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់