តបតាមការអញ្ជើញរបស់ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម និងអញ្ជើញជាសហអធិបតីនៃកិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស ចាប់ពីថ្ងៃទី ២១-២២ ខែមីនា។
![]() |
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន។ |
នារសៀលថ្ងៃទី២១ ខែកុម្ភៈ ថ្លែងមតិក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួម។ លើកកម្ពស់ការតភ្ជាប់នៃសេដ្ឋកិច្ចទាំងពីរ; ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវល្បឿនលឿន និងច្រកព្រំដែន; ជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពលបៃតង; គាំទ្រគ្នាទៅវិញទៅមក ដើម្បីកសាងសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន។ ទន្ទឹមនឹងនោះ សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានមានប្រសាសន៍ថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងចែករំលែកបទពិសោធន៍សម្រាប់កម្ពុជា ដើម្បីរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games 32) ប្រកបដោយជោគជ័យ និងការបោះឆ្នោតរដ្ឋសភានីតិកាលទី៧។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យកម្ពុជាបង្កើតលក្ខខ័ណ្ឌអំណោយផល និងដោះស្រាយការលំបាកសម្រាប់សហគមន៍វៀតណាមនៅកម្ពុជា។
![]() |
ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុន។ |
នារសៀលថ្ងៃដដែល នៅទីស្នាក់ការគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុនផងដែរ៕
មតិពីមិត្តអ្នកអាន