លោក David Lapetina មកពីប្រទេសបារាំង លោកបានរស់នៅ និងធ្វើការ នៅប្រទេសវៀតណាម ក្នុងអំឡុងពេល ១០ ឆ្នាំមកហើយ។ ក្តីស្រឡាញ់ការងារបានជួយគាត់កាន់តែមានទំនាក់ទំនងជិតស្និទ្ធនឹងប្រទេសនិងប្រជាជនវៀតណាម។
![]() |
![]() |
![]() |
លោក David Lapetina ជាអ្នកបំផុសចំណូលចំណង់ចិត្តដល់យុវជនវៀតណាមដែលចូលចិត្តសូហ្វវែនៃវិស័យបច្ចេកវិទ្យាព័ត៌មាន |
លោក David Lapetina មកពីប្រទេសបារាំង លោកបានរស់នៅ និងធ្វើការ នៅប្រទេសវៀតណាម ក្នុងអំឡុងពេល ១០ ឆ្នាំមកហើយ។ ក្តីស្រឡាញ់ការងារបានជួយគាត់កាន់តែមានទំនាក់ទំនងជិតស្និទ្ធនឹងប្រទេសនិងប្រជាជនវៀតណាម។ បច្ចុប្បន្ននេះ គាត់ជានាយកប្រតិបត្តិនៃក្រុមហ៊ុន TIBCO វៀតណាមគ្រុប។ លោកបាននិងកំពុងក្លាយទៅជាអ្នកបំផុសចំណូលចំណង់ចិត្តដល់យុវជនវៀតណាមដែលស្រឡាញ់ឧស្សហកម្ម សូហ្វវែ (software) សិក្សាដោយសកម្ម ដើម្បីក្លាយទៅជាវិស្វករបច្ចេកវិទ្យាព័ត៌មានពូកែនៃប្រទេសវៀតណាម។
លោក David Lapetina ធ្វើការឲ្យក្រុមហ៊ុន TIBCO វៀតណាមគ្រុប - ក្រុមហ៊ុនបច្ចេវិទ្យាសូហ្វវែមួយរបស់ប្រទេសបារាំងដែលមានការិយាល័យតំណាងនៅប្រទេសវៀតណាម ចាប់ពីឆ្នាំ២០១១។ ខណៈពេលដែលគាត់ទើបមកធ្វើការនៅរដ្ឋធានី ហាណូយ (Ha Noi) អ្វីៗសុទ្ធតែជាថ្មីទាំងអស់ ប៉ុន្តែក្តីស្រឡាញ់ការងារនិងវប្បធម៌វៀតណាមបានជួយគាត់សម្របខ្លួនយ៉ាងឆាប់រហ័ស។ លោក David Lapetina បាននិយាយថា៖ ប្រទេសវៀតណាមមានអត្រាប្រើប្រាស់បច្ចេកវិទ្យថ្មីបំផុតដោយឆាប់រហ័សនិងខ្ពស់ ប្រការនេះរួមចំណែកធ្វើឲ្យវៀតណាមកាន់តែមានភាពទាក់ទាញចំពោះក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិចូលមកវិនិយោគ។
![]() |
ការចែករំលែកនូវការបង្កើតចំណាប់អារម្មណ៍របស់ខ្លួនឯង ក្នុងការជ្រើសរើសវិស្វករបច្ចេកវិទ្យាព័ត៌មានជាមួយនិស្សិតនៃមហាវិទ្យាល័យវៀតញ៉ឹត (Viet Nhat) រដ្ឋធានីហាណូយ ។ |
គ្រាដែលទើបធ្វើការដំបូងនៅរដ្ឋធានីហាណូយ (Ha Noi) លោក David Lapetina បានកាន់តំណែងជា TIBCO Orchestra Networks គាត់បានចូលរួមក្នុងការជ្រើសរើសវិស្វករវៀតណាមចំនួន ៦០ នាក់ បន្ទាប់មកគាត់បានកសាងបទដ្ឋានធ្វើការ ក៏ដូចជាបណ្តុះបណ្តាលបគ្គលិកឲ្យក្រុមហ៊ុន។ ការងារបានផ្ដល់ឱកាសឲ្យគាត់ទាក់ទងនឹងដៃគូជាច្រើន ក្នុងនោះមានបណ្ដាសាលាមហាវិទ្យាល័យ និងសហគ្រាសមូលដ្ឋានផងដែរ។ ចាប់ពីពេលនោះ លោក David Lapetina បានជួយគាំទ្រដៃគូក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងជ្រើសរើសអ្នកមានទេពកោសល្យក្នុងវិស័យបច្ចេកវិទ្យា software នៅប្រទេសវៀតណាម។ លោក David Lapetina បានចែករំលែកថា៖ វៀតណាមជាប្រទេសសកម្មខាងឧស្សហកម្មបច្ចេកវិទ្យា។ ក្រុមហ៊ុនផ្តើមអាជីវកម្មជាច្រើនកំពុងកើនឡើងខ្លាំង ថែមទាំង ប្រទេសវៀតណាមមានចំនួនប្រជាជនវ័យក្មេង ធនធានមនុស្សធ្វើការក្នុងឧស្សាហកម្មបច្ចេកវិទ្យាមានកម្រិតវិជ្ជា និងសមត្ថកិច្ចជាខ្ពស់។ ទីផ្សារបច្ចេកវិទ្យានិងសូហ្វវែ នៅវៀតណាមមានសក្តានុពលណាស់ ដូច្នេះលោកបានដាក់ក្ដីជំនឿលើក្រុមហ៊ុន TIBCO វៀតណាមគ្រុប នឹងមានគម្រោងនិងផលិតផលមានប្រយោជន៍ សម្រាប់បម្រើ ទីផ្សារនិងប្រជាជនវៀតណាម។
![]() |
និស្សិតចាប់ចិត្តនឹងការចែករំលែករបស់លោក David Lapetina |
លោក David Lapetinac បានធ្វើការជាមួយមហាវិទ្យល័យវៀតញឹត (Viet Nhat) រួមសហការជាមួយសាលារៀបចំសិក្ខាសាលាស្ដីពីប្រធានបទ បច្ចេកទេស និងបំណិនទន់សម្រាប់និស្សិត។ ទន្ទឹមនឹងនេះ លោក David Lapetinac ជាទីប្រឹក្សា និងជាអ្នកហ្វឹកហាត់ក្រុមនិស្សិតមួយដែលជួយពួកគេមានមូលដ្ឋានគ្រឹះចំណែកដឹងល្អ អភិវឌ្ឍន៍បំណិនទន់ផ្ទាល់ខ្លួន តាមរយៈនោះនិស្សិតនឹងយល់ដឹងរួមនូវអ្វីដែលរំពឹងចាំពីវិស័យនេះនឹងបានសិក្សាបំណិនដែលមានប្រយោជន៍ពីបទពិសោធន៍ក្នុង២០ឆ្នាំកន្លងដោយអស់ពិចិត្តរបស់លោក David Lapetinac ។
ប្រការដ៏ចាប់ចិត្តបំផុតដែលនិស្សិតស្រឡាញ់លោក David Lapetinac គឺលោកបានជួយនិស្សិតនូវបណ្ដាបទពិសោធន៍ពីបំណិនក្នុងការដាក់ពាក្យសុំការងារ តាំងពីការសរសេរប្រវត្តិរូបសង្ខេប របៀបសន្ទនានៅពេលសម្ភាស ក៏ដូចជាការបង្ហាញចរិតល្អរបស់ខ្លួន ដើម្បីបង្កើតចំណាប់អារម្មណ៍ចំពោះអ្នកជ្រើសរើសបុគ្គលិក។ លោកបានឲ្យដឹងថា ខ្ញុំជឿជាក់ថា និស្សិតវៀតណាមនឹងអាចក្លាយទៅជាវិស្វករសូហ្វវែកុំព្យូទ័រដ៏ពូកែ ក្រៅពីចំណេះដឹងដែលបានសិក្សា និស្សិតត្រូវពឹងផ្អែកទៅលើសសរស្តម្ភបី។ ទីមួយគឺវិធីសាស្រ្តវិទ្យាសាស្ត្រ៖ តែងតែសាកល្បង ត្រួតពិនិត្យនិងបញ្ជាក់នូវសម្មតិកម្មរបស់អ្នក។ ទីពីរគឺការស្វែងយល់៖ តែងតែរៀនអ្វីៗថ្មី សួរពីមូលហេតុ និងរបៀបធ្វើយ៉ាងម្តេច ដើម្បីទទួលបានការយល់ដឹងយ៉ាងពិតប្រាកដអំពីបច្ចេកវិទ្យាដែលអ្នកកំពុងប្រើ។ ទី៣ គឺអភិវឌ្ឍបំណិនទន់ខាងប្រាស្រ័យទំនាក់ទំនង និងការស្ដាប់យកយោបល់យ៉ាងសកម្ម។ បន្ថែមពីលើសសរស្តម្ភទាំងបីនេះ ចាំបាច់ត្រូវមានទីប្រឹក្សាមួយរូបដែលអាចណែនាំ និងផ្តល់មតិដល់អ្នក។ លោក David Lapetinac ជាអ្នកមានចំណូលចំណង់ចិត្ត និងត្រៀមខ្លួនជានិច្ច ដើម្បីរួមដំណើរជាមួយនឹងយុវជនវៀតណាមដែលស្រឡាញ់វិស័យបច្ចេកវិទ្យា និងចូលចិត្ត ការសិក្សា។
![]() |
អ្នកជំនាញអន្តរជាតិកំពុងធ្វើការក្នុងឧស្សាហកម្មច្នៃប្រឌិតថ្មី នៅប្រទេសវៀតណាម រួមជាមួយលោក David Lapetina អញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់អន្តរជាតិ “ឧស្សាហកម្មច្នៃប្រឌិតថ្មី អតីតកាល បច្ចុប្បន្ន និងអនាគត” |
បើនិយាយអំពីការងារ លោក David Lapetina ពោរពេញទៅដោយថាមពល លោកបានជួយឧបត្ថម្ភនិស្សិតវៀតណាម និងតែងតែគាំទ្រពួកគេដាក់សំណួរតាមកាលៈទេសៈ រួមដោះដូរបញ្ហាដែលនិស្សិតបានជួបប្រទះ ដើម្បីគាត់ផ្តល់យោបល់ពិគ្រោះ និងស្វែងរកដំណោះស្រាយល្អបំផុតសម្រាប់ការងារ។ លោក David Lapetina រួមជាមួយសហការី អភិវឌ្ឍសូហ្វវែថ្មី ពង្រីកគម្រោងថ្មីជាច្រើន ដើម្បីបញ្ចូលបច្ចេកវិទ្យាចូលក្នុងជីវភាពប្រចាំថ្មីជាបណ្តើរៗ។
ក្រៅពីធ្វើការនៅក្រុមហ៊ុន Tibco វៀតណាម លោក David Lapetinac ក៏ជាគ្រូបង្រៀនក្បាច់គុនប្រេស៊ីល Jiu Jitsu។ លោកនិងជនបរទេសជាច្រើននាក់ទៀត ដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសវៀតណាម បានរួមគ្នាបង្កើតក្រុមស្រាញ់ក្បាច់គុន រួមគ្នាហ្វឹកហាត់ ដើម្បីបង្កើនសុខភាព។ លោក David Lapetinac ចូលចិត្តមុខម្ហូបវៀតណាម គាត់តែងចម្អិនម្ហូប ដោយខ្លួនឯងបានច្រើនមុខ ដើម្បីគ្រួសារគាត់ពិសារួមគ្នា។ ក្រៅពីការប្រើប្រាស់ភាសាអង់គ្លេសនិងបារាំង លោកកំពុងខិតខំប្រឹងប្រែងរៀនភាសាវៀតណាម ដើម្បីយល់ដឹងនូវប្រទេសវៀតណាម និងប្រជាជនកាន់តែច្បាស់។ សម្រាប់លោក David Lapetinac “វៀតណាមមិនត្រឹមតែប្រទេសដែលលោកកំពុងអភិវឌ្ឍបព្វហេតុតែប៉ុណ្ណោះទេ ថែមទាំងជាផ្នែកសំខាន់មួយនៃជីវភាពរបស់គាត់”
មតិពីមិត្តអ្នកអាន