Trending now

បើបានទៅកុំភ្លេចចូល! កន្លែងថ្មីចែសនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ទេសភាពវិញកប់សារី

08:00 | 09/08/2023 ឌឹកអាញ់

ស្ថិតនៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា ខេត្តសៀមរាបមិនត្រឹមតែជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រតែមួយមុខប៉ុណ្ណោះទេ តែគឺជាខេត្តដែលសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ និង រមណីយដ្ឋានកែច្នៃជាច្រើនដែលទើបតែបង្កើតឡើងថ្មីៗនេះ ដែលមានដូចជា តំបន់ទេសចរណ៍ធម្មជាតិស្រះខ្វាវ សួនក្រអូបឃុនរាម បឹងឈូកបន្ទាយស្រី ស្ទឹងតូច និង ផ្ទះឫស្សីដៃបឹង ជាដើម ។

លីមប៊ិចឡោញ៍ និងបឹងហ្កាឡូទាក់ទាញភ្ញៀវទេសចរណ៍ លីមប៊ិចឡោញ៍ និងបឹងហ្កាឡូទាក់ទាញភ្ញៀវទេសចរណ៍
ខេត្តកោះកុង មានផ្ទះ​សំណាក់ និង​សណ្ឋាគារ​ជាង​១០០​កន្លែង​ ខេត្តកោះកុង មានផ្ទះ​សំណាក់ និង​សណ្ឋាគារ​ជាង​១០០​កន្លែង​

ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវតំបន់រមណីយដ្ឋានកែច្នៃមួយបែបទៀត ដែលមានទីតាំងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលកំពុងសម្ញែងខ្លួនលើបណ្ដាញសង្គម ទាក់ទាញប្រិយមិត្តឱ្យចង់ទៅថតរូបកម្សាន្ត ក្រោយស្បើយពីការរាតត្បាតកូវីដ-១៩ ដែលនៅទីនោះមានឈ្មោះថា «ទឹកធ្លាក់ពាក់ស្នែង» ។

តាមបណ្ដោយផ្លូវពីសៀមរាបទៅកាន់ស្រុកអង្គរធំ ស្ថិតនៅចម្ងាយប្រមាណជាង ១៩ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប «ទឹកធ្លាក់ពាក់ស្នែង» ជាកន្លែងកម្សាន្តថ្មីមួយដែលទើបតែបើកដំណើរការឱ្យចូលទស្សនា ដែលនៅទីនោះ​ មានទេសភាពស្រស់ត្រកាល មានកន្លែងលេងទឹក និង មានកញ្ចុះសម្រាប់អង្គុយហូបអាហារយ៉ាងសប្បាយរីករាយជាលក្ខណៈមិត្តភក្តិ ក្រុមគ្រួសារ និង ដៃគូស្នេហា ជាដើម ។

មិនតែប៉ុណ្ណោះ រមណីយដ្ឋានទេសចរណ៍កែច្នៃមួយនេះ សម្បូរទៅដោយប្លង់ថតរូបស្អាតៗ ដែលកំពុងបើកចិត្តបើកកាយ ចាំទទួលភ្ញៀវទេសចរដែលនិយមចូលចិត្ត និង ស្រឡាញ់ការថតរូប ចង់ថតទៅលេងកម្សាន្តនៅទីនោះ ឱ្យទទួលបាននូវអារម្មណ៍ស្រស់ស្រាយសប្បាយរីករាយ រសាយអស់នូវរាល់ទុក្ខកង្វល់ផ្សេងៗ ៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់