Trending now

ក្រៅពីប្រាសាទសំបូរព្រៃគុក, ខេត្តកំពង់ធំ មានរមណីយដ្ឋានដ៏មានសក្តានុពលជាច្រើន

09:54 | 26/02/2023 ឌឹកអាញ់

ភ្នំពេញ៖ ខេត្តកំពង់ធំ មានរមណីយដ្ឋានវប្បធម៌ និងធម្មជាតិចំនួន១៤កន្លែង ។ ក្នុងចំណោមរមណីយដ្ឋានទាំង១៤កន្លែង រមណីយដ្ឋានដែលល្បីជាងគេ គឺរមណីយដ្ឋាន «ប្រាសាទសំបូរព្រៃគុក» ។

ប្រាសាទខ្នារផ្ទោល ទីទេសចរកម្រទៅដល់ ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ ប្រាសាទខ្នារផ្ទោល ទីទេសចរកម្រទៅដល់ ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ
ផ្ទះថ្មី១ខ្នងជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវប្រគល់ជូនគ្រួសារ អតីតយុទ្ធជនពិការ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ផ្ទះថ្មី១ខ្នងជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវប្រគល់ជូនគ្រួសារ អតីតយុទ្ធជនពិការ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ
ក្រៅពីប្រាសាទសំបូរព្រៃគុក, ខេត្តកំពង់ធំ មានរមណីយដ្ឋានដ៏មានសក្តានុពលជាច្រើន

រមណីយដ្ឋានទាំង១៤ រួមមានរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក, ប្រាសាទគុកនគរ, ភ្នំសន្ទុក, ស្ទឹងព្រៃប្រស់, បឹងសំរឹទ្ធិ, រមណីយដ្ឋានស្ទឹងជីនិត, រស្មីភូមិពីរគិរីបឹងក្រញោក, ទំនប់បង្ហៀរទឹកអូរមាន, សំពៅ ត្រៃលោកត្រៃលក្ខណ៍, ធ្នស់តាព្រំ, ស្ទឹងព្រៃប្រោះ, ស្ពានកំពង់ក្ដី, ទំនប់បង្ហៀរទឹក ១មករា និងទំនប់បង្ហៀរទឹក ៦មករា។

រមណីយដ្ឋាននៅខេត្តកំពង់ធំ ជារមណីយដ្ឋានបែបធម្មជាតិ និងវប្បធម៌ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនទៅកម្សាន្ត។ ក្នុងចំណោមរមណីយដ្ឋានទាំង១៤កន្លែងខាងលើនេះ រមណីយដ្ឋានដែលល្បីជាងគេ គឺរមណីយដ្ឋាន «ប្រាសាទសំបូរព្រៃគុក» ដែលជាបេះដូងនៃខេត្តកំពង់ធំ។ នេះជាកាបន្ថែមរបស់ លោក ងួន រត្នៈ អភិបាលខេត្តកំពង់ធំ។ ដោយឡែក ខេត្តកំពង់ធំមិនមែនសម្បូរទៅដោយប្រាសាទនោះទេ ប៉ុន្តែខេត្តមួយនេះ ក៏ម្ហូបអាហារសម្បូរបែប និងមានរសជាតិឆ្ងាញ់ផងដែរ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរចំនួន ៣៧២,០២៧នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ៣៤៩,៥៣៤នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ២២,៤៣៩នាក់។ ដោយឡែក ឆ្នាំ២០២២ ភ្ញៀវទេសចរមកទស្សនាខេត្តកំពង់ធំសរុបចំនួន ២៩៤,៤១០នាក់ កើនឡើងប្រមាណ ៣៥៤,៩៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕

ឌឹកអាញ់

thmeythmey25.com

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ