Trending now

ប្រាសាទខ្នារផ្ទោល ទីទេសចរកម្រទៅដល់ ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ

10:00 | 30/12/2022 ឌឹកអាញ់

ភ្នំពេញ៖ ប្រាសាទខ្នារផ្ទោល ជាសំណង់បុរាណមួយដែលនៅឆ្ងាយពីក្រុងសៀមរាបប្រមាណ ៧០គីឡូម៉ែត្រ និងមិនសូវមានទេសចរស្គាល់ឡើយ។ បច្ចុប្បន្ន រចនាសម្ព័ន្ធរបស់ប្រាសាទដូចជា ប៉មថ្ម និងប៉មឥដ្ឋបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ រចនាសម្ព័ន្ធរបស់ខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង រួមមាន ផ្តែរ និងសសរពេជ្រ ក៏បានរលុះចេញពីទីតាំងដែរ។

កម្ពុជាត្រៀមពង្រឹងប៉មរបស់បាកានក្នុងបរិវេណប្រសាទអង្គវត្ត កម្ពុជាត្រៀមពង្រឹងប៉មរបស់បាកានក្នុងបរិវេណប្រសាទអង្គវត្ត
ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ពិភាក្សាគ្នាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព នៅពេលខាងមុខ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ពិភាក្សាគ្នាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព នៅពេលខាងមុខ

ស្រទាប់ឥដ្ឋ ដែលសេសសល់ស្ថិតនៅខាងលើផ្តែរ កំពុងប្រឈមនឹងបន្តការលុះ។ បើតាមអាជ្ញាធរជាតិអប្សរា ការខូចខាតនៃរចនាសម្ព័ន្ធទាំងនេះ បណ្តាលមកពីរុក្ខជាតិតូចធំជាច្រើនដុះចាក់ស្រេះ និងបង្កឱ្យមានទឹកជ្រាប។

ក្រោយសង្កេតឃើញបញ្ហានេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសិក្សា និងចាប់ផ្តើមជួសជុលជាបន្ទាន់ ដ្បិតប្រាសាទបាត់ទ្រង់ទ្រាយដើម។ ក្រុមអ្នកជំនាញនឹងរៀបចំកម្មវិធីអភិរក្ស និងជួសជុលសម្រាប់រយៈពេលវែងក្នុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤។

លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានលើកឡើងថា៖«បច្ចុប្បន្នក្រុមអ្នកបច្ចេកទេសខ្មែរនៃអាជ្ញាធរជាតិអប្សរា កំពុងប្រតិបត្តិផ្នែកអភិរក្សប្រាសាទនេះឡើងវិញ ក្នុងដំណាក់កាលទី២ បន្ទាប់ពីទល់ទ្របឋមរួចរាល់កន្លងមក»។

អ្នកជំនាញ នឹងជួសជុលសសរពេជ្រដែលបាក់បែកទាំងសងខាង ដើម្បីដំឡើងថ្មផ្តែរដាក់នៅត្រង់ទីតាំងដើមវិញ រួមទាំងជួសជុលជញ្ជាំងឥដ្ឋ និងសសរផ្អោបទាំងពីរនៅខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង។ទន្ទឹមនោះ ការសិក្សាលម្អិតពីប្រវត្តិសាស្រ្តនៃសំណង់ប្រាសាទខ្នារផ្ទោល នឹងបន្តអនុវត្តដោយបង្កើតឱ្យមានកម្មវិធីកំណាយស្រាវជ្រាវ ផ្នែកបុរាណវិទ្យា ពិនិត្យរាល់ស្លាកស្នាមនានាទាំងចម្លាក់វត្ថុសិល្បៈ និងភស្តុតាងដទៃទៀតសម្រាប់ជាអំណះអំណាងបញ្ជាក់អំពី ប្រវត្តិនៃសំណង់ពិតប្រាកដ៕

ឌឹកអាញ់

thmeythmey25.com

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)