អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរអប្សរាជាតិកម្ពុជាកំពុងត្រៀមរៀបចំគំរោងពង្រឹងតួប៉មរបស់បាកានក្នុងបរិវេណប្រាសាទអង្គរវត្ត។
![]() |
![]() |
![]() |
ប្រាសាទអង្គវត្ត |
លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរអប្សរាជាតិកម្ពុជាបានប្រាប់កាសែត Xinhua ថាគម្រោងនេះនឹងមានរយៈពេល៥ ឆ្នាំ ក្នុងគោលបំណងពង្រឹងតួប៉មរបស់បាកាន បន្ទាប់ពីមានដុំថ្មបែកចេញ។ យើងកំពុងសិក្សាពីរាងរបស់ថ្ម ដើម្បីបែងចែកថ្មទាំងនេះទៅតាមប្រភេទរបស់វា ដូច្នេះ វានឹងមានភាពងាយស្រួលនៅពេលដែលយើងដាក់ដុំថ្មទាំងអស់ផ្គុំចូលគ្នា។
លោក កុសល បាននិយាយថា តួប៉មរបស់បាកាននៅប្រាសាទអង្គរវត្តត្រូវបានរុះរើចេញមួយផ្នែក ហើយក្រុមការងារនឹងរៀបចំផ្គុំដុំថ្មទាំងអស់នេះឡើងវិញដើម្បីអោយវាត្រលប់មករាងដើម។
លោកបាននិយាយថា គម្រោងស្តារឡើងវិញនេះនឹងមិនប៉ះពាល់ដល់ការមកទស្សនារបស់ភ្ញៀវទេសចរឡើយ ពីព្រោះវានឹងត្រូវបែងចែកជាដំណាក់កាល។
លោក កុសល បានបន្ថែមទៀតថា ក្រុមបុរាណវត្ថុវិទ្យាមកពីនាយកដ្ឋានអភិរក្សតំបន់អង្គររបស់អាជ្ញាធរអប្សរាជាតិ បានរៀបចំពិធីបួងសួងនៅក្នុងឧទ្យានអង្គរកាលពីសប្តាហ៍មុន ដើម្បីសុំអោយមានសុវត្ថិភាពនិងជោគជ័យក្នុងការជួសជុលស្តារឡើងវិញ។
ឧទ្យានបុរាណអង្គរដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យខេត្តសៀមរាបបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌ (UNESCO) របស់អង្គការសហប្រជាជាតិនៅឆ្នាំ ១៩៩២ ហើយនេះគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា។
មុនពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ឧទ្យានអង្គរបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរហូតដល់ ២,២ លាននាក់ក្នុងឆ្នាំ ២០១៩ ដោយទទួលបានប្រាក់ចំណូលសរុប៩៩ លានដុល្លារអាមេរិកពីការលក់សំបុត្រ។
ក្រុមហ៊ុនអង្គរ Enterprise បាននិយាយថា ក្នុងរយៈ៧ខែដំបូងនៃឆ្នាំ២០២១ ឧទ្យាននេះទទួលបានភ្ញៀវបរទេសចំនួនតែ ៥,៧៧៦ នាក់ ដែលបានធ្លាក់ចុះដល់ ៩៨,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនបានបន្ថែមទៀតថា ខ្លួនទទួលបានប្រាក់ចំណូលសរុបចំនួនតែ ២៣៨,០២២ ដុល្លារអាមេរិកពីការលក់សំបុត្រក្នុងអំឡុងខែមករាដល់ខែកក្កដាឆ្នាំនេះ ដែលមានការធ្លាក់ចុះដល់ទៅ ៩៨,៧% ផងដែរ។
Khmertimes
មតិពីមិត្តអ្នកអាន