Trending now

ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ពិភាក្សាគ្នាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព នៅពេលខាងមុខ

10:54 | 23/08/2021 ហេង វុធ្ធី

ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ បានដឹកនាំកិច្ចប្រជុំលើកទី១ បានបើកប្រជុំកិច្ចប្រជុំពិភាក្សាគ្នាលើការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាពក្នុងគន្លងប្រក្រតីថ្មី ពិសេសគឺពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព។

ថ្ងៃរះនៅអង្គរវត្តនិងចំណាំគួរឲ្យចងចាំ! ថ្ងៃរះនៅអង្គរវត្តនិងចំណាំគួរឲ្យចងចាំ!
ប្រវត្តិប្រាសាទប្រែរូបដែលកសាង​ឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ប្រវត្តិប្រាសាទប្រែរូបដែលកសាង​ឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១
ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ពិភាក្សាគ្នាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព នៅពេលខាងមុខ
ប្រសាទអង្គវត្ត

កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ដោយមានការចូលរួមពីឯកឧត្ដមអនុប្រធាន សមាជិក-សមាជិកាក្រុមការងារ និងតំណាងវិស័យឯកជន សរុបប្រមាណ ១៣២ នាក់។

កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន៖ ការរៀបចំផែនការសកម្មភាពនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន និងការពិភាក្សាលើសេចក្តីព្រាង «ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព» ដែលជាឯកសារដ៏មានសារៈសំខាន់ ចាំបាច់ និងចំពេលវេលាសម្រាប់ពិនិត្យលទ្ធភាពក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ឱ្យបានឆាប់ទៅរក «ប្រក្រតីភាពថ្មី» នៃសកម្មភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ការបើកទទួលទេសចរណ៍សុវត្ថិភាពនឹងត្រូវធ្វើឡើងតាមដំណាក់កាលជាជំហានៗ ដោយឈរលើគោលការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសេដ្ឋកិច្ច-សង្គម និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកដំណើរគ្រប់ប្រភេទ ស្របតាមស្មារតីនៃ «ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព» ព្រមទាំងការចាប់យកឱកាសធ្វើកំណែទម្រង់វិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព។

លើសពីនេះ អង្គប្រជុំឯកភាពយកសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនេះ ដាក់ឆ្លងក្នុងកិច្ចប្រជុំរួមគ្នារវាងគណៈកម្មាធិការគោលនយោបាលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីឈានទៅគោរពស្នើសុំការសម្រេច និងអនុម័តយល់ព្រមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីឈានទៅការប្រកាសបើកទទួលទេសចរណ៍សុវត្ថិភាពនាពេលខាងមុខ៕

ហេង វុធ្ធី

Ministry of Tourism Cambodia

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម