Trending now

លោក Pham Quang Hieu អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម​ ផ្ញើសារជូនពរឆ្នាំថ្មីឆ្នាំ ២០២៣ ដល់ប្រជា​​​អាណិកជន​​នៅ​ទូ​ទាំងពិភពលោក

18:17 | 21/01/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១៩ ខែមករា (ពោលគឺថ្ងៃទី ២៨ នៃបុណ្យតេត) លោក Pham Quang Hieu អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានផ្ញើរសារជូនពរឆ្នាំ ២០២៣ ដល់ជនរួមជាតិវៀតណាមនៅឯបរទេស។

កិច្ចការបរទេសរវាងប្រជាជន និងប្រជាជនផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កិច្ចការបរទេសរវាងប្រជាជន និងប្រជាជនផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
វៀតណាម - អ៊ីតាលី ឆ្នាំ ២០២៣៖ របត់សំខាន់ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម - អ៊ីតាលី ឆ្នាំ ២០២៣៖ របត់សំខាន់ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ
លោក Pham Quang Hieu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
លោក Pham Quang Hieu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

ក្នុងសារលិខិតនេះ លោកអនុរដ្ឋមន្ត្រី Pham Quang Hieu បានសង្កត់ធ្ងន់ថា អាណិកជនម្នាក់ៗបាននិងកំពុងក្លាយទៅជា “ឯកអគ្គរដ្ឋទូតប្រជាជន” ដើម្បីផ្សព្វផ្សាយ និងជាស្ពានដ៏សំខាន់ រួមចំណែកនាំវៀតណាមទៅកាន់ពិភពលោក និងនាំពិភពលោកមកវៀតណាម។

នាពេលខាងមុខ ក្រសួងការបរទេស និងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នទាំងក្នុងនិងក្រៅប្រទេស ដើម្បីថែទាំនិងជួយឧបត្ថម្ភប្រជាជនឲ្យមានឋានៈគតិយុត្តដ៏រឹងមាំ និងជីវភាពរស់នៅកាន់តែមានស្ថេរភាពអភិវឌ្ឍន៍ ធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុងសង្គមនៃប្រទេសសាមី ព្រមទាំងបង្កលក្ខណៈងាយស្រួលដើម្បីអាណិកជនផ្សារភ្ជាប់ជាមួយស្រុកកំណើត និងប្រទេសជាតិ។ អនុរដ្ឋមន្ត្រីជឿជាក់ថា សហគមន៍ជនវៀតណាមនៅឯបរទេសជាង ៥.៣ លាននាក់ នឹងរួមដៃគ្នាកសាងសហគមន៍កាន់តែរីកចម្រើន រួមចំណែកនាំប្រទេសយើងក្លាយជាប្រទេសដ៏ខ្លាំងមាំមួននិងសម្បូររុងរឿង ប្រៀបប្រដូចនឹងមហាអំណាចនានាលើពិភពលោក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្វាគមន៍ចំពោះរាល់ការរួមចំណែកជាក់ស្តែងរបស់វៀតណាម
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”