Trending now

គណៈប្រតិភូខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ ជូនពរឆ្នាំថ្មីថ្នាក់ដឹកនាំខេត្ត Dong Thap

18:43 | 21/01/2023

នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ គណៈប្រតិភូខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត Dong Thap ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Dong Thap ទទួលជួបគណៈប្រតិភូនៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Dong Thap ទទួលជួបគណៈប្រតិភូនៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ
គណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជូនពរឆ្នាំថ្មីចំពោះនគរបាលខេត្ត Dong Thap គណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជូនពរឆ្នាំថ្មីចំពោះនគរបាលខេត្ត Dong Thap

លោក Pham Thien Nghia អនុលេខាគណៈកម្មាធិការបក្សខេត្តនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានទទួលស្គាល់នូវមនោសញ្ចេតនាដែលប្រទេសកម្ពុជានិយាយរួម និងខេត្តទាំងពីរ ព្រៃវែង និងបន្ទាយមានជ័យ និយាយដោយឡែកផ្តល់ជូនចំពោះខេត្ត Dong Thap។

លោក Pham Thien Nghia បានចែករំលែកសមិទ្ធផលដ៏លេចធ្លោមួយចំនួនដែលខេត្ត Dong Thap សម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយបានសង្កត់ធ្ងន់ថា លទ្ធផលខាងលើគឺអាស្រ័យដោយមានការរួមចំណែក និងការគាំទ្រយ៉ាងសកម្មពីប្រទេសជិតខាងកម្ពុជា ដែលតែងតែប្រកៀកស្មាជាមួយខេត្ត Dong Thap ក្នុងសកម្មភាពជាច្រើនដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល វប្បធម៌ និងការវិនិយោគ។

គណៈប្រតិភូខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ ជូនពរឆ្នាំថ្មីថ្នាក់ដឹកនាំខេត្ត Dong Thap
ថ្នាក់ដឹកនាំខេត្តទាំង ៣ ខេត្ត Dong Thap ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ ថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ baodongthap.vn)

ក្នុងឆ្នាំថ្មីឆ្នាំ ២០២៣ លោក Pham Thien Nghia បានអះអាងថា ខេត្ត Dong Thap ប្តេជ្ញាអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយជោគជ័យ បន្តលើកកំពស់ប្រសិទ្ធភាពនៃកិច្ចការបរទេស និងចាត់ទុកការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តទាំងពីរ ព្រៃវែង និងបន្ទាយមានជ័យ លើគ្រប់វិស័យ ជាគោលដៅដ៏សំខាន់មួយ។

ថ្នាក់ដឹកនាំខេត្តទាំងពីរ ព្រៃវែង និងបន្ទាយមានជ័យ បានបញ្ជាក់ថា នឹងបន្តពង្រីកស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយខេត្ត Dong Thap ជាពិសេសការដោះដូរទំនិញឆ្លងកាត់ព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋ និងអង្គភាពអាជីវកម្ម។

ក្នុងឱកាសចូលឆ្នាំថ្មីនេះ ថ្នាក់ដឹកនាំខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ បានជូនពរថ្នាក់ដឹកនាំខេត្ត Dong Thap មានសុខភាពល្អ សុភមង្គល ជោគជ័យលើគ្រប់ភារកិច្ច និងជូនពរទំនាក់ទំនងរវាងខេត្តទាំង ៣ ឲ្យកាន់តែជិតស្និទ្ធ និងស្ថិតស្ថេរជារៀងរហូត៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី