Trending now

គណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជូនពរឆ្នាំថ្មីចំពោះនគរបាលខេត្ត Dong Thap

10:15 | 14/01/2023

នាថ្ងៃទី១២ ខែមករា គណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះនគរបាលខេត្ត Dong Thap ប្រទេសវៀតណាម។

សហភាពខេត្ត Dong Thap៖ អនុវត្តសកម្មភាពជាច្រើនដើម្បីបង្កើតកំលាំងរីកសាយភាយនៅឆ្នាំ ២០២២ សហភាពខេត្ត Dong Thap៖ អនុវត្តសកម្មភាពជាច្រើនដើម្បីបង្កើតកំលាំងរីកសាយភាយនៅឆ្នាំ ២០២២
ខេត្ត Dong Thap (វៀតណាម)ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រៃវែង ខេត្ត Dong Thap (វៀតណាម)ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រៃវែង

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ បានជូនពរឆ្នាំថ្មីជូនចំពោះថ្នាក់ដឹកនាំ កម្មាភិបាល និងយុទ្ធជននៃនគរបាលខេត្ត Dong Thap ដោយមនោសញ្ចេតនាដ៏ស្មោះស្ម័គ្របំផុត។

គណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជូនពរឆ្នាំថ្មីចំពោះនគរបាលខេត្ត Dong Thap
គណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជូនពរឆ្នាំថ្មីចំពោះនគរបាលខេត្ត Dong Thap (រូបថត៖ cand.com.vn)

លោកវរសេនីយ៍ឯក Nguyen Van Hieu នាយកនគរបាលខេត្ត Dong Thap បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលគណៈប្រតិភូផ្ដល់ដល់កម្មាភិបាល និងយុទ្ធជននៃនគរបាលខេត្ត Dong Thap។ លោកនាយកនគរបាលខេត្ត Dong Thap បានរំពឹងថា បន្ទាប់ពីចុះហត្ថលេខាលើផែនការសហប្រតិបត្តិការស្ដីពីការធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន ភាគីទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងសាមគ្គីភាព និងការយល់ដឹងគ្នាទៅវិញទៅមកក្នុងស្មារតីមិត្តភាពជាប្រពៃណីរវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

ក្នុងឱកាសនេះ នគរបាលខេត្ត Dong Thap និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានពិភាក្សាអំពីខ្លឹមសារមួយចំនួន ដើម្បីជំរុញកិច្ចសហការក្នុងការគ្រប់គ្រង ការការពារព្រំដែន និងការទប់ស្កាត់ឧក្រិដ្ឋកម្មគ្រប់ប្រភេទ នាពេលខាងមុខ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់