នាថ្ងៃទី ១២ ខែមករា លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានចុះសួរសុខទុក្ខ ប្រគល់អំណោយ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៅតាមព្រំដែនខេត្ត Binh Phuoc។ នាថ្ងៃទី ១២ ខែមករា លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានចុះសួរសុខទុក្ខ ប្រគល់អំណោយ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៅតាមព្រំដែនខេត្ត Binh Phuoc។
នៅប៉ុស្តិ៍ការពារព្រំដែន Thanh Hoa និងប៉ុស្តិ៍កងជីវពលតាមតំបន់ព្រំដែន ទីប្រជុំជននៅជាប់នឹងប៉ុស្តិ៍កងជីវពលឃុំ Thanh Hoa ស្រុក Bu Dop លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានអញ្ជើញទៅសួរសុខទុក្ខ និងលើកសរសើរកម្មាភិបាល យុទ្ធជននៃបណ្ដាអង្គភាព និងប្រជាជនដែលសាមគ្គីគ្នា ក្ដាប់ជាប់ស្ថានភាពនៃមូលដ្ឋាន ខិតខំប្រឹងប្រែងក្នុងការសិក្សា បណ្តុះបណ្តាល ផលិតកម្ម និងការសម្របសម្រួលជាមួយអង្គភាពនានានៃប្រទេសកម្ពុជា ដើម្បីកសាងតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។
![]() |
លោកឧត្តមសេនីយ៍ឯក Vo Minh Luong ជូនអំណោយដល់ប៉ុស្តិ៍ការពារព្រំដែន Thanh Hoa |
អញ្ជើញទៅទស្សនា និងត្រួតពិនិត្យនៅបញ្ជាការដ្ឋានការពារព្រំដែន និងបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបំពេញភារកិច្ចរបស់អង្គភាពទាំងពីរនាពេលកន្លងមក ហើយបានស្នើឲ្យគណៈកម្មាធិការបក្ស មេបញ្ជាការនៃអង្គភាពទាំងពីរយល់ជ្រាប និងអនុវត្តយ៉ាងតឹងរ៉ឹងនូវការត្រៀមខ្លួនប្រយុទ្ធជាស្រេចក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៣; ក្តាប់ស្ថានភាពឲ្យបានល្អ និងរៀបចំល្អនូវបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពរីករាយសម្រាប់កម្មាភិបាល និងយុទ្ធជន។ ទន្ទឹមនឹងនោះ សហការយ៉ាងជិតស្និទ្ធជាមួយអង្គភាព និងមូលដ្ឋាន ក្នុងការរៀបចំពិធីទទួលយុទ្ធជនថ្មីឆ្នាំ២០២៣ ហើយអនុវត្តល្អនូវការចលនាមហាជន ថែទាំមុខសញ្ញាទទួលរបបពីរដ្ឋ និងប្រជាជនជនជាតិភាគតិចដែលមានស្ថានភាពលំបាក។ល។
*នាព្រឹកថ្ងៃទី១២ ខែមករា លោកឧត្តមសេនីយ៍ឯក Le Huy Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់រោងចក្រ Z121 (អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ) និងកងវរសេនាធំលេខ៩២១ (កងពលធំលេខ៣៧១ ប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាស)។ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានអបអរសាទរចំពោះសមិទ្ធផលដែលអង្គភាពសម្រេចបានក្នុងឆ្នាំ ២០២២។ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានស្នើឲ្យថ្នាក់ដឹកនាំ និងមេបញ្ជាការអង្គភាពនានា ធានាឲ្យបានល្អនូវជីវភាពទាំងខាងសម្ភារៈ និងស្មារតីដល់កងទ័ព ផ្តោតលើការតបស្នងសងគុណ; អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ញត្តិស្តីពីការប្រចាំនៅបុណ្យចូលឆ្នាំថ្មី និងភារកិច្ចត្រៀមខ្លួនប្រយុទ្ធជាស្រេច។ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណី អង្គភាពនានាអនុវត្តយ៉ាងឆាប់រហ័យនូវគ្រប់ភារកិច្ច ដើម្បីធានាបាននូវប្រសិទ្ធភាព។
*នាថ្ងៃទី ១២ ខែមករា ក្នុងឱកាសអញ្ជើញចុះពិនិត្យ និងជូនពរឆ្នាំថ្មីនៅកងពលតូចលេខ ១៣២ ទ័ពជំនាញបញ្ជូនសារ លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម បានស្នើថា កងពលតូចត្រូវបន្តផ្លាស់ប្តូរថ្មីនូវវិធីបណ្តុះបណ្តាល ប្រើឲ្យបានល្អនូវឧបករណ៍បច្ចេកទេសទំនើបៗ ធានាឲ្យបានទៀងទាត់នូវទ្រព្យសម្បត្តិ និងត្រៀមខ្លួនជាស្រេចដោយទាន់វេលា ថែទាំ និងធានាឲ្យបានល្អនូវជីវភាពទាំងខាងសម្ភារៈ និងស្មារតីដល់កងទ័ពក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន