នាព្រឹកថ្ងៃទី១០ ខែមករា នៅទីក្រុង Da Nang គណៈប្រតិភូយោធភូមិភាគទី១ (កងយោធពលខេមរភូមិន្ទ) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរង បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបញ្ជាការដ្ឋានយោធភូមិភាគទី៥ កងទ័ពប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣។ លោកឧត្ដមសេនីយ៍ត្រី Cao Phi Hung មេបញ្ជាការរងយោធភូមិភាគទី៥ បានទទួលគណៈប្រតិភូ។
![]() |
លោកឧត្ដមសេនីយ៍ត្រី Cao Phi Hung ទទួលអំណោយអបអរសាទរនៃគណៈប្រតិភូយោធភូមិភាគទី១ |
ក្នុងដំណើរនេះ លោកឧត្តមសេនីយ៍ទោ ហួត សុវណ្ណ រំពឹងថា ទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ កងទ័ពនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជានិយាយរួម និងរវាងយោធភូមិភាគទី១ (កម្ពុជា) និងយោធភូមិភាគទី៥ (វៀតណាម) បន្តត្រូវបានរក្សា និងអភិវឌ្ឍ នាពេលខាងមុខនេះ។ ព្រមទាំង លោកមេបញ្ជាការរងយោធភូមិភាគទី១ នៃកម្ពុជា បានជូនពរ ជូនចំពោះកម្មាភិបាល និងយុទ្ធជននៃយោធភូមិភាគទី៥។
ក្នុងជំនួបនេះ លោកឧត្ដមសេនីយ៍ត្រី Cao Phi Hung បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍គណៈប្រតិភូ ដែលបានមកទស្សនា និងអបអរសាទរដល់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៣។ លោកមេបញ្ជាការរងយោធភូមិភាគទី៥ បានសង្ខេបលទ្ធផលលេចធ្លោក្នុងការងារយោធា និងការពារជាតិនៃយោធភូមិភាគីទី៥ នាពេលកន្លងមក ដែលសង្កត់ធ្ងន់លើលទ្ធផលនៃការសម្របសម្រួលរវាងយោធភូមិភាគទាំងពីរក្នុងការផ្លាស់ប្តូរព័ត៌មាន ការពិនិត្យសុខភាព ការចែកថ្នាំពេទ្យ និងការផ្តល់ថវិកាសម្រាប់ការសាងសង់សំណង់មិត្តភាព។ តាមរយៈនោះ រក្សា និងពង្រឹងទំនាក់ទំនងប្រពៃណីដ៏យូរអង្វែងរវាងកងទ័ព និងប្រជាជននៃវៀតណាម និងកម្ពុជានិយាយរួម និងរវាងយោធភូមិភាគទី៥ (វៀតណាម) និងយោធភូមិភាគទី១ (កម្ពុជា) និយាយដោយឡែក នាំមកនូវផលប្រយោជន៍ជូនប្រជាជនរបស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍៕
មតិពីមិត្តអ្នកអាន