Trending now

តំបន់​ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស កងយោធពលខេមរភូមិន្ទ ជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត Binh Thuan (វ

09:00 | 11/01/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី១០ ខែមករា លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស កងយោធពលខេមរភូមិន្ទ បានអញ្ជើញមកជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត Binh Thuan ប្រទេសវៀតណាម។

បញ្ជាការដ្ឋានកងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ ជូនពរឆ្នាំថ្មី ដល់បញ្ជាការដ្ឋានយោធភូមិភាគទី៧ (វៀតណាម) បញ្ជាការដ្ឋានកងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ ជូនពរឆ្នាំថ្មី ដល់បញ្ជាការដ្ឋានយោធភូមិភាគទី៧ (វៀតណាម)
បញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់នគរបាលខេត្ត Tra Vinh (វៀតណាម) បញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់នគរបាលខេត្ត Tra Vinh (វៀតណាម)
តំណាងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ជូនពរឆ្នាំថ្មីដល់ខេត្ត Binh Thuan
តំណាងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ជូនពរឆ្នាំថ្មីដល់ខេត្ត Binh Thuan

លោក Nguyen Hoai Anh លេខារងនៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានស្វាគមន៍គណៈប្រតិភូ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានជម្រាបជូនអំពីទីតាំងភូមិសាស្រ្តមនុស្ស វប្បធម៌ និងលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានផ្ញើពាក្សជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Binh Thuan ព្រមទាំងសម្តែងនូវក្តីជឿជាក់ថា ខេត្តកំពង់ឆ្នាំង និងខេត្ត Binh Thuan នឹងបន្តជំរុញសកម្មភាពផ្លាស់ប្តូរ និងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ និងសន្តិសុខ។

លោក Nguyen Hoai Anh បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា និងគណៈប្រតិភូ ដែលបានមកសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់ខេត្ត Binh Thuan។ លោកបានជូនពរឱ្យទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង" រវាងវៀតណាម និងកម្ពុជា បន្តត្រូវបានរក្សា អភិវឌ្ឍ និងជំរុញឡើងកម្រិតកម្ពស់ថ្មីមួយ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី