ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ជិតមកដល់ បញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់នគរបាលខេត្ដ Tra Vinh ប្រទេសវៀតណាម។
![]() |
![]() |
អញ្ជើញទទួលជួបគណៈប្រតិភូមានលោកឧត្តមសេនីយ៍ត្រី Kien Rinh និងលោកវរសេនីយ៍ឯក Huynh Van Thin នាយករងនគរបាលខេត្ដ Tra Vinh។
ថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរបានជូនដំណឹងអំពីលទ្ធផលលេចធ្លោនៃស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ និងនគរបាលខេត្ត Tra Vinh ត្រូវបានរឹតចំណង និងពង្រឹងកាន់តែខ្លាំងឡើង។
![]() |
បញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ ប្រគល់អំណោយជូននគរបាលខេត្ត Tra Vinh (រូបថត៖ cand.com.vn) |
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ឌៀង សារុន បានជូនពរកម្មាភិបាលនិងយុទ្ធជននៃនគរបាលខេត្ដ Tra Vinh ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច អនុវត្តភារកិច្ចធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងទទួលបានសមិទ្ធផលខ្ពស់ក្នុងការងារ។
លោកវរសេនីយ៍ឯក Huynh Van Thinh នាយករងនគរបាលខេត្ត Tra Vinh បានឲ្យដឹងថា៖ នគរបាលខេត្ត Tra Vinh មានកិត្តិយសដែលបានទទួលគណៈប្រតិភូមកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៣ និងជូនពរគណៈប្រតិភូក្នុងឆ្នាំថ្មីមានសុខភាពល្អ សុភមង្គល ជោគជ័យគ្រប់ប្រការ; ទន្ទឹមនឹងនោះ លោកសង្ឃឹមផងដែរថា អង្គភាពទាំងពីរនឹងជំរុញទំនាក់ទំនងសាមគ្គីភាពដ៏រឹងមាំ និងនិរន្តរភាពបន្ថែមទៀត៕
មតិពីមិត្តអ្នកអាន