Trending now

វត្ត Ong Met នៅខេត្ត Tra Vinh

10:42 | 09/10/2022 ឌីណា

ខេត្តត្រាវិញមានប្រាសាទខ្មែរជាង ១៤០ នៅភាគខាងត្បូង។ វត្ត Ong Met គឺជាប្រាសាទដ៏ល្បីល្បាញបំផុតមួយនៅទីនេះ។

វត្ត Tan Thanh–បង្គោលខាងព្រលឹងវិញ្ញាណនៅតំបន់ព្រំដែនភាគខាងជើង វត្ត Tan Thanh–បង្គោលខាងព្រលឹងវិញ្ញាណនៅតំបន់ព្រំដែនភាគខាងជើង
វត្ត Phat Tich វៀងច័ន្ទ (ប្រទេសឡាវ) ប្រគល់អំណោយចំនួន ២៥០ ដើម្បីឧបត្ថម្ភដល់ប្រជាជនវៀតណាមក្រីក្រនៅប្រទេសឡាវ វត្ត Phat Tich វៀងច័ន្ទ (ប្រទេសឡាវ) ប្រគល់អំណោយចំនួន ២៥០ ដើម្បីឧបត្ថម្ភដល់ប្រជាជនវៀតណាមក្រីក្រនៅប្រទេសឡាវ

ស្ថិតនៅចំកណ្តាលទីក្រុងត្រាវិញ លើផ្លូវ Le Loi វត្ត Ong Met ជាឈ្មោះវៀតណាម។វត្ត Ong Met គឺជាវត្តមួយក្នុងចំណោម វត្តអារាម ចំណាស់បំផុតនៅខេត្ត Tra Vinh របស់ជនជាតិខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាថេរវាទគឺនៅតែរក្សាបានរចនាស្ថាបត្យកម្មខ្មែរស្ទើរតែទាំងស្រុង។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានទទួលស្គាល់វត្តនេះជាកេរ្កិ៍ដំណែលជាតិនាថ្ងៃទី ៣ ខែមិនា ឆ្នាំ ២០០៩។

វត្ត Ong Met នៅខេត្ត Tra Vinh
វត្ត Ong Met - កេរ្តិ៍ដំណែលជាតិនៅខេត្តត្រាវិញ

ដូចទៅនឹងវត្តខ្មែរដទៃទៀតដែរ វត្ត Ong Met រួមមានសំណង់ស្ថាបត្យកម្មជាច្រើនដូចជា៖ ខ្លោងទ្វារ វិហារធំ សាលា បង្គោលទង់ ប្រាង្គឧទ្ទិសកុសល់។ បើទោះបីបានសាងសង់ក្នុងដំណាក់កាលខុសពីគ្នា ជាមួយនឹងសម្ភារៈផ្សេងគ្នា ហើយបានប្រើប្រាស់ក្នុងគោលបំណងផ្សេងគ្នាក៏ដោយ ប៉ុន្តែស្ថាបត្យកម្មឯករាជ្យទាំងនេះបានស្ថិតស្ថិរយ៉ាងសុខុមរមនាក្នុងស្ថាបត្យកម្មរួម ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ខ្មែរណាបូ។ ព្រះតេជគុណ Thach Oai អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ និងជាព្រះចៅអធិការវត្ត Ong Met មានពុទ្ធដីកាថា៖ វត្តនេះបានសាងសង់ឡើងក្នុងឆ្នាំ ៦៤២។ ពីមុនវត្តមានឈ្មោះថាវត្តកំពង់ ព្រោះថាកាលពីមុនមានកំពង់ មានទន្លេ និងប្រឡាយទឹកសម្រាប់ទូកមកចត។ ក្រោយមក វត្តនេះមានឈ្មោះថា Bodhisàlaraja ដែលមានន័យថាដើមពោធិ៍តំណាងឱ្យការត្រាស់ដឹង ហើយដើមពោធិ៍ត្រូវបានប្រៀបប្រដូចជាស្ដេចនៃដើមឈើ។ ផ្អែកតាមរឿងព្រេងថា មានព្រះពុទ្ធបដិមានៅលើដើមពោធិ៍ក្នុងព្រែក ។ ដោយដឹងថាមានព្រះពុទ្ធបដិមាអណ្តែតនៅក្នុងស្រះនោះ ប្រជាពលរដ្ឋបានយកទៅវត្ត ប៉ុន្តែមិនអាចលី និងស្រង់ព្រះពុទ្ធបដិមាចេញពីផ្ទៃទឹកបានឡើយ។ ស្រាប់តែនៅពេលយប់ ព្រះសង្ឃមួយអង្គបានរំលឹកក្នុងសុបិនថា ត្រូវធ្វើពិធីសែនព្រេន។ រួចយកអំបោះមកចងនឹងព្រះពុទ្ធបដិមា។ នៅពេលដែលប្រជាជនធ្វើតាមសុបិននោះ ព្រះពុទ្ធបដិមាត្រូវបានទាញឡើងទៅកាន់វិហារធំបច្ចុប្បន្ន។ វត្តនេះមានទំហំ ១២ ៧០០ ម៉ែត្រការ៉េ។ វត្តកំពុងត្រូវបានជួសជុលកែលម្អឡើងវិញ ហើយគ្រងនឹងសម្រេចនៅឆ្នាំ ២០២៣ខាងមុខផងដែរ។

ខ្លោងទ្វារវត្ត Ong Met ត្រូវបានសាងសង់យ៉ាងរឹងមាំ និងអង់អាច ដោយមានសសរចំនួន៨ទ្រទ្រង់ដំបូលខ្លោងទ្វារ។ នៅខាងលើសសរនីមួយៗត្រូវបានឆ្លាក់រូបសត្វ Keyno ហាក់ដូចជាចង់ផ្ញើសេចក្ដីស្វាគមន៍ដ៏ស្និទ្ធស្នាលដល់ភ្ញៀវទេសចរមកទស្សនា។ សង្ខាងខ្លោងទ្វារ ជាជញ្ជាំងយ៉ាងស្រស់ស្អាត តុបតែងដោយពស់ក្បាល ៧ ដែលជានិមិត្តសញ្ញាដ៏សក្តិសិដ្ឋចំពោះជនជាតិខ្មែរ។ វិហារធំត្រូវបានសាងសង់ដោយសសរឈើដ៏ប្រណិតចំនួន ៣២ ដែលបែងចែកជា ៤ ជួរ។ នៅចុងជួរឈរនីមួយៗ និងបន្ទះក្តារផ្ដេកត្រូវបានឆ្លាក់យ៉ាងស្រស់ស្ដាត។ នៅលើអាសនៈសក្ការបូជាខាងក្នុងវិហារធំមានព្រះពុទ្ធបដិមាព្រះពុទ្ធ Thích Ca គង់លើបល្ល័ង្កឈូកមានកម្ពស់ ៤,៤ ម៉ែត្រ បណ្តោយ ៥ ម៉ែត្រ និងទទឹង ៤,៣ ម៉ែត្រ។ នេះគឺជាព្រះពុទ្ធបដិមាមួយអង្គ ក្នុងចំណោមព្រះពុទ្ធ បដិមាធំបំផុតក្នុងវត្តអារាមខ្មែរនៅខេត្តត្រាវិញ។ បើក្រឡេកមើលពីលើចុះក្រោម លោកអ្នកនឹងមើលឃើញដំបូលវិហារធំរបស់វត្ត Ong Met ដែលប្រៀបប្រដូចជាហ្វូងនាគ មើលចុះពីលើមេឃចុះទិសទាំងបួននៃពិភពមនុស្ស។

វត្ត Ong Met ជាកន្លែងសិក្សា និងបណ្តុះបណ្តាលព្រះសង្ឃជាច្រើនជំនាន់ សម្រាប់វត្តអារាមខ្មែរនានានៅខេត្តត្រាវិញ ក្នុងនោះមានអ្នកមុខអ្នកការជាច្រើនអង្គដែលបានរួមចំណែកជាច្រើនដល់ផ្លូវលោក និងផ្លូវធម៌ដូចជា៖ ព្រះសង្ឃ Son Vong អនុប្រធានរណសិរ្សជនជាតិរំដោះវៀតណាមខាងត្បូង; មហា Son Thong សមាជិកគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម; ព្រះតេជគុណ មហា Thạch Sa rây អនុប្រធានគណៈកម្មាធិការមជ្ឈិមនៃសមាគមពុទ្ធសាសនាវៀតណាមជាដើម។ ព្រះតេជគុណ Son Kenne នៅវត្ត Ong Met មានពុទ្ធដីកាថា៖ “ចំពោះព្រះពុទ្ធសាសនាថេរវាទគឺ វត្តទាំងអស់សុទ្ធតែបានបើកថ្នាក់បឋម និងថ្នាក់មធ្យម។ មានវត្តមួយចំនួនបានបើកថ្នាក់បឋមសម្រាប់ឆ្នាំ ទី ១ ឆ្នាំទី ២ និងឆ្នាំ ទី ៣។ វត្តនេះកំពុងបើកថ្នាក់មធ្យមពុទ្ធិសម្រាប់ឆ្នាំទី ៣ និងថ្នាក់បឋមសម្រាប់ឆ្នាំ ទី ១ ឆ្នាំទី ២ ឆ្នាំ ទី៣ និងឆ្នាំទី ៤។ ថ្នាក់បឋមត្រូវសិក្សាក្នុងរយៈពេល ៣ ឆ្នាំ និងថ្នាក់មធ្យមសិក្សាក្នុងរយៈពេល ៤ ឆ្នាំ ហើយវគ្គសិក្សាសរុបគឺមានរយៈពេល ៧ ឆ្នាំផងដែរ”។

វត្ត Ong Met នៅខេត្ត Tra Vinh
វត្ត Ong Met ជាកន្លែងសិក្សា និងបណ្តុះបណ្តាលព្រះសង្ឃជាច្រើនជំនាន់

ខេត្តត្រាវិញមានវត្តចំនួន ១៤៣ ហើយវត្តទាំងអស់សុទ្ធតែបានបើកថ្នាក់រៀន។ សិក្ខាកាមមានគ្រប់វ័យ ចាប់ពីសិស្សានុសិស្ស មនុស្សពេញវ័យ រហូតដល់ពុទ្ធបរិស័ទ និង ព្រះសង្ឃ។ ព្រះសង្ឃ Kim Hoang Trung មកពីស្រុក Tra Cu ខេត្ត Tra Vinh មានពុទ្ធដីកាថា៖ “ក្នុងមួយឆ្នាំសិក្ខាកាមបានសិក្សារៀនសូត្រក្នុងរយៈពេល ៩ ខែ ហើយក្នុងមួយខែបានសម្រាក ៤ ថ្ងៃ។ សិក្ខាកាមបានសិក្សាមុខវិទ្យាចំនួន ១០ មុខ ដួចជា៖ ភាសាខ្មែរ សរសេរតាមអាន គណិតវិទ្យា អក្សរសាស្ត្រ និងបាលីជាដើម។ លោកគ្រូបង្រៀនភាសាបាលីមកពីនៅស្រុក Tieu Can ខេត្តត្រាវិញ។ លោកបានស្ម័គ្រចិត្តបង្រៀន ដោយមិនគិតថ្លៃ។ លោកបានទៅសិក្សាថ្នាក់បណ្ឌិតនៅឥណ្ឌា”។

វត្ត Ong Met បានប្រមូលផ្ដុំលក្ខណៈដ៏វិសេសវិសាលនៃវប្បធម៌ខ្មែរ ហើយជានិមិត្តរូបនៃនិកាយថេរវាទខ្មែរណាមបូ។ វត្តនេះមិនត្រឹមតែជាកន្លែងធ្វើពិធីសាសនាប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលនៃសកម្មភាពវប្បធម៌សហគមន៍ទៀតផង។ ជាមួយនឹងតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈដ៏វិសេសវិសាល វត្ត Ong Met បានក្លាយជាអាស័យដ្ឋានទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរមកពីទាំងជិត និងឆ្ងាយ នៅពេលមកទស្សនាខេត្តត្រាវិញម្ដងៗផងដែរ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤