យុគសម័យ - វត្ត Phat Tich ក្នុងទីក្រុងវៀងច័ន្ទ(ប្រទេសឡាវ) ទើបតែបានប្រគល់អំណោយចំនួន ២៥០ ដើម្បីឧបត្ថម្ភដល់ប្រជាជនវៀតណាមក្រីក្រ នៅប្រទេសឡាវដែលកំពុងជួបការលំបាក ដោយសារជំងឺរាតត្បាត Covid-19 ។
បន្តអនុវត្តសកម្មភាពជួយគ្នាទៅវិញទៅមក ចែករំលែកការលំបាក ការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 វត្ត Phat Tich វៀងច័ន្ទ (ប្រទេសឡាវ) ទើបតែបានប្រគល់អំណោយចំនួន ២៥០ ឈុត ដើម្បីឧបត្ថម្ភដល់ប្រជាជនវៀតណាមក្រីក្រ ស្ថិតក្នុងសាខាទី ១១ ចំណុះសមាគមប្រជាជនវៀតណាមនៃរដ្ឋធានីវៀងច័ន្ទ នៅប្រទេសឡាវដែលកំពុងជួបការលំបាក ដោយសារជំងឺរានៃរដ្ឋធានីវៀងចន្ទន៍។
![]() |
វត្ត Phat Tich វៀងច័ន្ទ (ប្រទេសឡាវ) ប្រគល់អំណោយចំនួន ២៥០ ឈុតសម្រាប់ឧបត្ថម្ភដល់ជនវៀតណាមក្រីក្រនៅបរទេសឡាវ។ |
អំណោយនីមួយៗ រួមមាន អង្ករ ១០ គីឡូក្រាម ប្រអប់ម៉ាស់មួយ មីកញ្ចប់មួយកេស ត្រីកំប៉ុង ស្ករស ទឹកដោះគោ ទឹកស៊ីអ៊ីវ ...បានឲ្យដឹងថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ព្រះឧបជ្ឈាយ៍ Thich Minh Quang ប្រធានគណៈកម្មាធិការសម្របសម្រួលកិច្ចសហប្រតិបត្តិការពុទ្ធសាសនាវៀតណាមប្រចាំនៅប្រទេស ឡាវ ព្រះចៅអធិការវត្ត Phat Tich ព្រះសង្ឃនិងពុទ្ធបរិស័ទជនជាតិវៀតណាម នៅទីក្រុងវៀងច័ន្ទបានទៅសួរសុខទុក្ខ លើកទឹកចិត្តនិងប្រគល់អំណោយដល់មជ្ឈមណ្ឌលធ្វើចត្តាឡីស័កនិងមណ្ឌលព្យាបាលអ្នកជម្ងឺ Covid-19 នៅគីឡូម៉ែត្រលេខ ២៧ មណ្ឌលមួយនៅភូមិ Huoi Hong ។
![]() |
អំណោយនីមួយៗ រួមមាន អង្ករ ១០ គីឡូក្រាម ប្រអប់ម៉ាស់មួយ មីកញ្ចប់មួយកេស ត្រីកំប៉ុង ស្ករស ទឹកដោះគោ ទឹកស៊ីអ៊ីវ .. |
វត្តនេះក៏បានឧបត្ថម្ភនូវអាហាររាប់រយសម្រាប់មជ្ឈមណ្ឌលគាំទ្រជនពិការនិងអ្នកមានជំងឺខ្សោយបញ្ញានៃរដ្ឋធានីវៀងច័ន្ទ។ ជាពិសេស គណៈប្រតិភូក៏បានទៅសួរសុខទុក្ខនិងប្រគល់អំណោយដល់ការិយាល័យសន្តិសុខនគរបាលរដ្ឋធានីវៀងច័ន្ទផងដែរ ដើម្បីលើកទឹកចិត្តដល់ស្មារតីរបស់ទាហានដែលកំពុងបំពេញភារកិច្ចនៅតាមប៉ុស្តិ៍ត្រួតពិនិត្យការពារជំងី Covid-19 ។ អំណោយប្រគល់ដល់ទីកន្លែងនិមួយៗ មានតម្លៃសរុបរាប់សិបលានគីប៕
thoidai.com.vn
មតិពីមិត្តអ្នកអាន