យុគសម័យ - នាថ្ងៃទី៣ ខែសីហា នៅក្រសួងការបរទេសថៃ ឯកអគ្គរដ្ឋទូត លោក Phan Chi Thanh បានចូលជួបសម្តែងការគួរសម និងធ្វើការជាមួយលោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ Vijavat Isarabhakdi។
![]() |
![]() |
![]() |
លោកឯកអគ្គរដ្ឋទូត Phan Chi Thanh ចូលជួបសម្តែងការគួរសម អនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Vijavat Isarabhakdi |
លោកអនុរដ្ឋមន្ត្រីការបរទេសថៃ Vijavat Isarabhakdi បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍន៍រីកចម្រើននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ថៃលើគ្រប់វិស័យពីនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងការផ្លាស់ប្តូរប្រជាជន។
ចាប់តាំងពីប្រទេសទាំងពីរបានបើកដំណើរការឡើងវិញ បន្ទាប់ពីការរាតត្បាត Covid-19 ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសដំណើរទស្សនកិច្ចរបស់អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្រ្តីពិភពលោកនៅប្រទេសថៃ ក៏ដូចជាគណៈប្រតិភូថៃដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Vijavat Isarabhakdi បានអះអាងថា ប្រទេសថៃយកចិត្តទុកដាក់យ៉ាងខ្លាំង ពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរជាមួយវៀតណាម។ ភាគីទាំងពីរនឹងសម្របសម្រួលទ្វេភាគីប្រកបដោយប្រសិទ្ធភាព ដូចជាកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៩ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទី ៤ (JCR) និងយន្តការពហុភាគី ដូចជា AMECS; សម្របសម្រួលសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល APEC នៅខែវិច្ឆិកា ឆ្នាំ ២០២២។
លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានថ្លែងអំណរគុណចំពោះលោកអនុរដ្ឋមន្ត្រី Vijavat Isarabhakdi បានឆ្លៀតពេលវេលា ដើម្បីទទួល និងថ្លែងអំណរគុណចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់ក្រសួងការបរទេសថៃ ចំពោះឯកអគ្គរដ្ឋទូត និងស្ថានទូតវៀតណាមប្រចាំប្រទេសថៃជារួមក្នុងរយៈពេលកន្លង មក។
លោិឯកអគ្គរដ្ឋទូតមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកព័ត៌មានស្តីពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានការអភិវឌ្ឍន៍ល្អប្រសើររវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ ទោះបីការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ ភាគីទាំងពីរនៅតែរក្សាការផ្លាស់ប្តូរ និងជួបជុំតាមរយៈអ៊ីនធើណិតគ្រប់ជាន់ថ្នាក់ពីរដ្ឋសភា រដ្ឋាភិបាល ដល់ក្រសួង ស្ថាប័ន និងមូលដ្ឋាន និងជំរុញការផ្លាស់ប្តូរគណៈប្រតិភូដោយផ្ទាល់រវាងភាគីទាំងពីរ បន្ទាប់ពីបើកទ្វារឡើងវិញ។
ក្នុងបរិបទដែលទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានអះអាងថា លោកនឹងសម្របសម្រួលជាមួយស្ថាប័ន និងក្រសួងនានារបស់ថៃ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ ឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។
ភាគីទាំងពីរបានផ្លាស់ប្តូរខ្លឹមសារនូវកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៣ នៅពេលដែលប្រទេសទាំងពីរអបអរសាទរខួបលើកទី ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ៕

thoidai.com.vn
មតិពីមិត្តអ្នកអាន