Trending now

សកម្មភាពអបអរសាទរខួបលើកទី ៤៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - ថៃ

16:50 | 08/08/2021

នៅក្នុងសិក្ខាសាលានេះ អ្នកប្រាជ្ញបានពិភាក្សាលើប្រធានបទទាក់ទងនឹងកិច្ចសហប្រតិបត្តិការវៀតណាម - ថៃលើគ្រប់វិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ វប្បធម៌ ទេសចរណ៍ ការគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

សារទូរលេខអបអរសាទរខួបលើកទី ៤៥ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងគុយវែត សារទូរលេខអបអរសាទរខួបលើកទី ៤៥ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងគុយវែត
និស្សិតមកពីប្រទេសឡាវ កម្ពុជា និងចិនចំនួន ៤៥ នាក់បានទទួលលិខិតបញ្ជាក់នូវការបញ្ចប់វគ្គៈរៀនភាសាវៀតណាម និស្សិតមកពីប្រទេសឡាវ កម្ពុជា និងចិនចំនួន ៤៥ នាក់បានទទួលលិខិតបញ្ជាក់នូវការបញ្ចប់វគ្គៈរៀនភាសាវៀតណាម
សកម្មភាពអបអរសាទរខួបលើកទី ៤៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - ថៃ។
សកម្មភាពអបអរសាទរខួបលើកទី ៤៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - ថៃ។

ក្នុងឱកាសខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងថៃ (៦ សីហា ១៩៧៦ - ៦ សីហា ២០២១) នៅថ្ងៃទី ៦ ខែសីហា វិទ្យាស្ថានសិក្សាអន្តរជាតិនិងសន្តិសុខ នៃសាកលវិទ្យាល័យ Chulalongkorn ព្រះរាជាណាចក្រថៃ និងវិទ្យាស្ថានសិក្សាស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បានរៀបចំសិក្ខាសាលាមួយស្តីអំពីចក្ខុវិស័យអនាគតរបស់ថៃនិងវៀតណាម ដោយមានការចូលរួមពីអ្នកប្រាជ្ញមកពីប្រទេសទាំងពីរ។

នៅក្នុងសិក្ខាសាលានេះ អ្នកប្រាជ្ញបានពិភាក្សាលើប្រធានបទទាក់ទងនឹងកិច្ចសហប្រតិបត្តិការ វៀតណាម-ថៃលើគ្រប់វិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ វប្បធម៌ ទេសចរ ណ៍ ការគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

នៅថ្ងៃដដែលគឺថ្ងៃទី ៦ ខែសីហា អ្នកនិពន្ធមួយក្រុមរបស់លោកស្រីបណ្ឌិត Truong Thi Hang - សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Lampang Rajabhat និងបណ្ឌិត Nakorn Serirak សាស្រ្តាចារ្យនៅបណ្ឌិត្យសភានយោបាយនៃសាកលវិទ្យាល័យ Khon Kaen (ប្រទេសថៃ) បានបោះពុម្ពសៀវភៅមួយក្បាលដែលមានចំណងជើងថា “រយៈពេល ៤៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម-ថៃ (១៩៧៦-២០២១)៖ កំណាត់ផ្លូវប្រវត្តិសាស្ត្រ”។ សៀវភៅនេះត្រូវបានបោះពុម្ពជាពីរភាសាគឺវៀតណាមនិងថៃ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា