Trending now

គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត Tra Vinh (វៀតណាម)

10:15 | 05/01/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាល្ងាចថ្ងៃទី៣ ខែមករា គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត Tra Vinh។

អញ្ជើញទស្សនាវត្ត Long Truong នៅខេត្ត Tra Vinh អញ្ជើញទស្សនាវត្ត Long Truong នៅខេត្ត Tra Vinh
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Vinh Phuc រៀបចំកម្មវិធីប្រឡងស្វែងយល់អំពីទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងជប៉ុន សម្ព័ន្ធអង្គការមិត្តភាពខេត្ត Vinh Phuc រៀបចំកម្មវិធីប្រឡងស្វែងយល់អំពីទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងជប៉ុន
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម អញ្ជើញទៅទស្សនាសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញ (រូបថត៖ nhandan.vn)
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម អញ្ជើញទៅទស្សនាសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញ (រូបថត៖ nhandan.vn)

តាងនាមគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា លោកស្រី ម៉ែន សំអន បានសម្តែងនូវអំណរគុណចំពោះវៀតណាមដែលបានជួយកម្ពុជាក្នុងបុព្វហេតុរំដោះជាតិ ជួយប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេសឡើងវិញ។

លោកស្រី ម៉ែន សំអន បានលើកសរសើរថា ជនរួមជាតិខ្មែរនៅខេត្តត្រាវិញ មានជីវភាពរស់នៅខាងស្មារតី និងវប្បធម៌ដ៏សម្បូរបែប។ វត្ថុអំពីជីវភាពសេដ្ឋកិច្ច និងសង្គមរបស់ខ្មែរមានភាពសម្បូរបែបដែលបានដាក់តាំងបង្ហាញនៅសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញ។

វៀតណាម និងកម្ពុជានឹងរួមគ្នាជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមករវាងក្រសួង ស្ថាប័ន និងតំបន់ ជាពិសេសរវាងខេត្តត្រាវិញ និងប្រទេសកម្ពុជា រួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត។

លោក Ngo Chi Cuong លេខាគណៈកម្មាធិការបក្សខេត្ត Tra Vinh បានទទួលអំណោយបុណ្យចូលឆ្នាំថ្មីពីគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ nhandan.vn)
លោក Ngo Chi Cuong លេខាគណៈកម្មាធិការបក្សខេត្ត Tra Vinh បានទទួលអំណោយបុណ្យចូលឆ្នាំថ្មីពីគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ nhandan.vn)

លោក Ngo Chi Cuong លេខាគណៈកម្មាធិការបក្សខេត្ត Tra Vinh សង្ឃឹមថា ព្រះរាជាណាចក្រកម្ពុជាបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនវៀតណាមរស់នៅប្រកបដោយស្ថិរភាពនៅកម្ពុជា។ នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញទំនាក់ទំនងជាប្រពៃណីរវាងវៀតណាម និងកម្ពុជាដោយពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង”។

ក្នុងឱកាសនេះ លោកស្រី ម៉ែន សំអន បានជូនពរថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ និងប្រជាជនវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយភាពរីករាយ និងកក់ក្តៅ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា