នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរងកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ និងគណៈប្រតិភូ បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរឆ្នាំថ្មី នៅបញ្ជាការដ្ឋានយោធភូមិភាគទី៧។ លោកឧត្ដមសេនីយ៍ត្រី Dang Van Lam មេបញ្ជាការរង នៃបញ្ជាការដ្ឋានយោធភូមិភាគទី៧ និងតំណាងស្ថាប័ននៃយោធភូមិភាគទី៧ បានទទួលគណៈប្រតិភូ។
![]() |
បញ្ជាការដ្ឋានកងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ ជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធភូមិភាគទី៧ (វៀតណាម) |
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានយោធភូមិភាគទី៧ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ រួមទាំងកិច្ចសហការជាមួយកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៧ នៅឆ្នាំ២០២២។
លោកឧត្ដមសេនីយ៍ត្រី Dang Van Lam បានថ្លែងអំណរគុណ និងបញ្ជាក់ថា ដំណើរទស្សនៈកិច្ចនេះរបស់គណៈប្រតិភូបាននាំមកដល់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៧ នូវចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា។ ដំណើរទស្សនកិច្ចនេះក៏បានបង្ហាញយ៉ាងរស់រវើកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព ទំនុកចិត្តទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម លោកឧត្តមសេនីយ៍ឯក សេង សុង បានជូនពរកម្មាភិបាល និងយុទ្ធជនកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៧ ជួបតែសេចក្តីសុខ វិបុលភាព និងបន្តសម្រេចបានសមិទ្ធផលជាច្រើនក្នុងឆ្នាំ២០២៣ ចូលរួមចំណែកពង្រឹងថែមទៀតនូវចំណងសាមគ្គីភាពរវាងអង្គភាពទាំងពីរ កងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រក្សាបាននូវបរិយាកាសសន្តិភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា៕
មតិពីមិត្តអ្នកអាន