Trending now

នគរបាលខេត្តកណ្តាលជូនពរឆ្នាំថ្មីដល់នគរបាលខេត្ត An Giang (វៀតណាម)

16:28 | 10/01/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី៨ ខែមករា គណៈប្រតិភូនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់នគរបាលខេត្ត An Giang។

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang (វៀតណាម) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តក គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang (វៀតណាម) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តក
ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang (វៀតណាម) អបអរសាទរខួបលើកទី ៤៤ នៃទិវាបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang (វៀតណាម) អបអរសាទរខួបលើកទី ៤៤ នៃទិវាបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា
លោកវរសេនីយ៍ឯក Lam Phuoc Nguyen នាយកនគរបាលខេត្ដ An Giang ប្រគល់ថវិកាជួយឧបត្ថម្ភនគរបាលខេត្ដកណ្ដាល
លោកវរសេនីយ៍ឯក Lam Phuoc Nguyen នាយកនគរបាលខេត្ដ An Giang ប្រគល់ថវិកាជួយឧបត្ថម្ភនគរបាលខេត្ដកណ្ដាល

ទទួលជួបគណៈប្រតិភូមានលោកវរសេនីយ៍ឯក Lam Phuoc Nguyen នាយកនគរបាលខេត្ត An Giang និងថ្នាក់ដឹកនាំនគរបាលខេត្ដផងដែរ។

ថ្នាក់ដឹកនាំនគរបាលនៃខេត្តទាំងពីរបានជូនដំណឹងអំពីលទ្ធផលលេចធ្លោនៃស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សន្តិសុខ និងសណ្តាប់​ធ្នាប់ ព្រមទាំងបានសង្កត់ធ្ងន់ថា នាពេលកន្លងមក ទំនាក់ទំនងរវាងនគរបាលខេត្តកណ្តាល និងនគរបាលខេត្ដ An Giang កាន់តែបានពង្រឹង និងពង្រីកឥតឈប់ឈរ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ បានជូនពរគណៈនាយកនគរបាល រួមទាំងកម្មាភិបាលនិងយុទ្ធជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមមានសុខភាពល្អ សុភមង្គល និងសម្រេចជោគជ័យគ្រប់ភារកិច្ច។ ព្រមទាំងលោកក៏បានថ្លែងអំណរគុណចំពោះការយកចិត្ដទុកដាក់ និងការជួយជ្រោមជ្រែងរបស់នគរបាលខេត្ដ An Giang ក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកវរសេនីយ៍ឯក Lam Phuoc Nguyen បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលគណៈប្រតិភូ​ និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ បានផ្ដល់ជូននគរបាលខេត្ត An Giang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ នាយកនគរបាលខេត្ត An Giang សង្ឃឹមថា នាពេលខាងមុខ នគរបាលខេត្តទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងសន្តិសុខព័ត៌មាន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទប់ស្កាត់បទល្មើស ផ្តោតលើការដោះស្រាយស្ថានការណ៍សន្តិសុខតាមព្រំដែន ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ដូចជាការជួញដូរមនុស្ស គ្រឿងញៀន ការរត់ពន្ធ... រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទៅវិញទៅមក ដោយពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស