នាថ្ងៃទី ២៤ ខែធ្នូ នៅខេត្តកណ្ដាល រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្ដាល និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang ដំណាក់កាល ២០២២ - ២០២៥។
![]() |
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្ដាល និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang ដំណាក់កាល ២០២២ - ២០២៥ (រូបថត៖ daidoanket.vn) |
អំពីលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី “ការកសាងព្រំដែនរវាងវៀតណាម និងកម្ពុជាប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួម” រវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្ដាល និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang ដំណាក់កាល ២០១៩ - ២០២២ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសាមគ្គីភាព មិត្តភាព ភាពស្និទ្ធស្នាល កិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ព្រមទាំងការរួមគ្នាអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពីការសម្របសម្រួលយ៉ាងជិតស្និទ្ធ ធានាឲ្យបានលទ្ធផល និងប្រសិទ្ធភាពល្អ ជាពិសេសក្នុងសកម្មភាពឃោសនា និងអប់រំដល់ប្រជាពលរដ្ឋនៅតាមព្រំដែនយល់ច្បាស់អំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធដល់ព្រំដែន កាត់បន្ថយបទល្មើសនៅតាមតំបន់ព្រំដែន។
ក្នុងឆ្នាំ ២០១៩-២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang រួមជាមួយក្រុង ស្រុក ខណ្ឌ បានចុះចែកថ្នាំដល់ប្រជាពលរដ្ឋឃុំជាប់ព្រំដែនខេត្តកណ្តាលសរុបចំនួន៣លើកបាន៨០០អំណោយជាទឹកប្រាក់៣០០លានដុង។ ឧបករណ៍ត្រួតពិនិត្យសីតុណ្ហភាពរាងកាយចំនួន ៣០ ដប ស្ព្រាយបាញ់សម្លាប់មេរោគ ៣០០ ដប ម៉ាស់ពេទ្យ ២៨០០០ អង្ករ ៤៤ តោន មី ៧២០ ប្រអប់ធំ ដែលមានតម្លៃសរុប ៨៥០ លានដុង។
ការងាររណសិរ្សរណសិរ្សមាតុភូមិទាំងពីរឆ្នាំ ២០១៩-២០២២ ទទួលបានលទ្ធផលលេចធ្លោ រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គម, និងរួមចំណែកដល់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងជីវិត ខាងវិញ្ញាណ និងសម្ភារៈរបស់ប្រជាជននៅតំបន់ព្រំដែន។
ផ្អែកលើការយល់ព្រមរវាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្ដាល ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្ត An Giang និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្ដាល; រវាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ស្រុក An Phu និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ស្រុកកោះធំ; រវាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុង Tan Chau និងររណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ស្រុកលើកដែក៕
មតិពីមិត្តអ្នកអាន