Trending now

បង្កើនកិច្ចសហប្រតិបត្តិការរវាងសមាគមសហព័ន្ធនារីខេត្ត An Giang (វៀតណាម)និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ និងខេត្តកណ្តាល

16:18 | 26/11/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា គណៈអចិន្ត្រៃយ៍សមាគមសហព័ន្ធនារីខេត្ត An Giang ប្រទេសវៀតណាម បានរៀបចំសន្និសីទបូកសរុបលទ្ធផលកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០១៧-២០២១ រវាងសមាគមសហព័ន្ធនារីខេត្ត An Giang និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ និងខេត្តកណ្តាល និងចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការក្នុងដំណាក់កាលខាងមុខ។

បញ្ជាការដ្ឋានយោធាខេត្ត An Giang (វៀតណាម) ប្រគល់សម្ភារៈបរិក្ខារពេទ្យជូនកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានយោធាខេត្ត An Giang (វៀតណាម) ប្រគល់សម្ភារៈបរិក្ខារពេទ្យជូនកងយោធពលខេមរភូមិន្ទ
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ក្នុងសន្និសីទ (រូបថត៖ baoangiang.com.vn)
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ក្នុងសន្និសីទ

នៅក្នុងសន្និសីទនេះ សមាគមសហព័ន្ធនារីខេត្ត An Giang និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ និងខេត្តកណ្តាល បានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ដំណោះស្រាយល្អ រួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ព្រមទាំងឯកភាពលើខ្លឹមសារនៃការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការដំណាក់កាល ២០២២-២០២៧។

ថ្លែងមតិក្នុងសន្និសីទនេះ លោក Le Van Nung អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត An Giang បានអះអាងថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព រវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជានិយាយរួម រវាងខេត្ត An Giang និងខេត្តកណ្ដាល និងតាកែវ និយាយដោយឡែក ទំនាក់ទំនងផ្លាស់ប្តូររវាងសមាគមនារីនៃខេត្តទាំង ៣ នឹងបន្តពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីការអភិវឌ្ឍរួមរបស់ស្ត្រី និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា នាពេលខាងមុខ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា