Trending now

វៀតណាមស្ថិតក្នុងក្រុមប្រទេសរក្សាបានកិត្យានុភាពក្នុងចំណោមប្រទេសទាំង ៣០ នៅលើពិភពលោក

10:16 | 05/01/2023

ដោយមានទំហំសេដ្ឋកិច្ចកាន់តែកើនឡើង អំណាចទន់ និងលទ្ធភាពឥទ្ធិពលដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ វៀតណាមរក្សាបានកិត្យានុភាពក្នុងចំណោមប្រទេសទាំង ៣០ នៅលើពិភពលោកក្នុងឆ្នាំ ២០២២ កន្លងទៅនេះ បើយោងតាមចំណាត់ថ្នាក់ដោយក្រុមហ៊ុនផ្សព្វផ្សាយ US News & World Report។

ទីក្រុង Da Lat គឺជាកន្លែងណាត់ជួបដ៏រ៉ូមែនទិកបំផុតទាំង ៦ នៅលើពិភពលោក ទីក្រុង Da Lat គឺជាកន្លែងណាត់ជួបដ៏រ៉ូមែនទិកបំផុតទាំង ៦ នៅលើពិភពលោក
កាសែត Times of India បានជើសរើសទីក្រុង Nha Trang ជារមណីយដ្ឋានល្អបំផុតទាំង ១០ នៅលើពិភពលោក កាសែត Times of India បានជើសរើសទីក្រុង Nha Trang ជារមណីយដ្ឋានល្អបំផុតទាំង ១០ នៅលើពិភពលោក
វៀតណាមស្ថិតក្នុងក្រុមប្រទេសរក្សាបានកិត្យានុភាពក្នុងចំណោមប្រទេសទាំង ៣០ នៅលើពិភពលោក
វៀតណាមស្ថិតក្នុងក្រុមប្រទេសរក្សាបានកិត្យានុភាពក្នុងចំណោមប្រទេសទាំង ៣០ នៅលើពិភពលោក(រូបភាព៖ vtv.vn)

យោងតាមតារាងចំណាត់ថ្នាក់បានបង្ហាញថា ក្នុងឆ្នាំ ២០២២ វៀតណាមឈរលំដាប់លេខ ៣០ លើពិភពលោក ជាមួយនឹង GDP សម្រេចបានជាង ៣៦៣ ពាន់លានដុល្លារអាមេរិក និងចំនួនប្រជាជនលើសពី ៩៨.២ លាននាក់។ នៅតំបន់អាស៊ីអាគ្នេយ៍ វៀតណាមឈរនៅក្រោយសិង្ហបុរី (លំដាប់លេខ ២៦) វ៉ាដាច់ឥណ្ឌូនេស៊ី (លំដាប់លេខ ៣២) និងថៃ (លំដាប់លេខ ៣៦)។ ចំណាត់ថ្នាក់នេះបញ្ជាក់ពីកិត្យានុភាពនិងតួនាទីកាន់តែខ្ពស់របស់វៀតណាមនៅឆាកអន្តរជាតិ។ នារយៈពេលកន្លងមក វៀតណាមក៏ត្រូវបានវាយតម្លៃខ្ពស់ដោយ "អំណាចទន់" និងឥទ្ធិពលកាន់តែទូលំទូលាយក្នុងតំបន់ក៏ដូចជានៅលើពិភពលោក។

តារាងចំណាត់ថ្នាក់នៃប្រទេសដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកដែលប្រកាសដោយ US News & World Report បានវាយតម្លៃលើកម្រិតនៃឥទ្ធិពលរបស់បណ្ដាប្រទេសជាតិ គោលនយោបាយការបរទេសក៏ដូចជាកម្លាំងនយោបាយ សេដ្ឋកិច្ចនិងយោធានៃប្រទេសនោះជុំវិញពិភពលោក។ តារាងចំណាត់ថ្នាក់នេះគឺជាផ្នែកមួយនៃការសិក្សាស្រាវជ្រាវប្រចាំឆ្នាំ "ប្រទេសល្អបំផុតនៅលើពិភពលោក" ដែលស្ទង់មតិនិងវាយតម្លៃប្រចាំឆ្នាំសម្រាប់ប្រទេសចំនួន ៨៥ ដោយផ្អែកលើមតិពីអ្នកចូលរួម ១៧,០០០ នាក់ ។

យោងតាមចំណាត់ថ្នាក់នេះ អាមេរិក ចិន និងរុស្ស៊ីគឺជាប្រទេសមហាអំណាចទាំង ៣ ដែលមានឥទ្ធិពលបំផុតនៅលើពិភព​លោក​ក្នុងឆ្នាំ ២០២២៕

Quan doi Nhan dan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ