Trending now

ខេត្ត Kon Tum (វៀតណាម) និងខេត្តស្ទឹងត្រែង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ

08:00 | 29/12/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ខេត្ត Kon Tum វៀតណាម និងខេត្តស្ទឹងត្រែង បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ខេត្ត Dong Thap (វៀតណាម)ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រៃវែង ខេត្ត Dong Thap (វៀតណាម)ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រៃវែង
ខេត្ត Dong Nai (វៀតណាម) និងខេត្តកំពង់ធំ សហការជំរុញការអភិវឌ្ឍលើវិស័យជាច្រើន ខេត្ត Dong Nai (វៀតណាម) និងខេត្តកំពង់ធំ សហការជំរុញការអភិវឌ្ឍលើវិស័យជាច្រើន
ថ្នាក់ដឹកនាំខេត្តទាំងពីរចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (រូបថត៖ baochinhphu)
ថ្នាក់ដឹកនាំខេត្តទាំងពីរចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

នៅថ្ងៃទី ២៨ ខែធ្នូ គណៈកម្មាធិការប្រជាជនខេត្ត Kon Tum បានធ្វើការជាមួយគណៈកម្មាធិការរដ្ឋាភិបាលខេត្តស្ទឹងត្រែង (ព្រះរាជាណាចក្រកម្ពុជា) ដឹកនាំដោយអភិបាលខេត្ត ស្វាយ សំអ៊ាង ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Kon Tum ។

កាលពីខែឧសភា ឆ្នាំ ២០១៦ ខេត្តទាំងពីរគឺខេត្ត Kon Tum និងខេត្តស្ទឹងត្រែងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការដើម្បីបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ជាពិសេស កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងការទូតគឺស៊ីជម្រៅ ជិតស្និទ្ធ និងជឿទុកចិត្ត ដើរតួនាទីស្នូល និងទិសដៅក្នុងទំនាក់ទំនងរវាងខេត្តទាំងពីរ។ ខេត្តទាំងពីរបានឯកភាពគ្នាជំរុញ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចក្នុងការធ្វើដំណើរទៅមក ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាពវិនិយោគ ដើម្បីទាញយកសក្តានុពល និងភាពខ្លាំងរបស់ខេត្តនីមួយៗប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក Le Ngoc Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kon Tum បានអះអាងថា ទោះបីជាខេត្ត Kon Tum និងខេត្តស្ទឹងត្រែង មិនមានព្រំដែនរួមគ្នានោះទេ ប៉ុន្តែលក្ខខណ្ឌធម្មជាតិ ធនធានធម្មជាតិ និងដីធ្លី ជាដើម មានភាពស្រដៀងគ្នាជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើវិស័យដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។

យោងតាមលោក Le Ngoc Tuan បានឲ្យដឹងថា “ដើម្បីពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ភាគីទាំងពីរបានលើកឡើងទិសដៅ និងទម្រង់នៃកិច្ចសហប្រតិបត្តិការជាក់ស្តែង លើគ្រប់វិស័យ។ តាមរយៈនោះ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរឲ្យកាន់តែមានភាពជាក់ស្តែង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្តនីមួយៗ ចូលរួមចំណែកថែរក្សា និងពូនជ្រំទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តទាំងពីរនិយាយដោយឡែក រវាងវៀតណាម និងកម្ពុជានិយាយរួម”។

ក្នុងក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានទាំងពីរ ភាគីទាំងពីរបានឯកភាពថា នឹងផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្ម។ វិស័យវប្បធម៌ សង្គមនឹងផ្តោតលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងការអប់រំ វប្បធម៌ និងជួយឧបត្ថម្ភជនវៀតណាមនៅខេត្តស្ទឹងត្រែង។ ក្នុងវិស័យសុខាភិបាល ខេត្តទាំងពីរនឹងចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យសុខាភិបាល៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី