Trending now

ពិធីរំលឹកខួបលើកទី ៥០ នៃទិវាជ័យជំនះ “ហាណូយ-ឌៀនបៀនភូ លើអាកាស”

19:06 | 27/12/2022

នាព្រឹកថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សទីក្រុងហាណូយបានសហការជាមួយក្រសួងការពារប្រទេស រៀបចំពិធីរំលឹកខួបលើកទី ៥០ នៃទិវាជ័យជំនះ “ហាណូយ-ឌៀនបៀនភូ (Dien Bien Phu) លើអាកាស” (ខែធ្នូ ឆ្នាំ១៩៧២ / ខែធ្នូ ឆ្នាំ២០២២)។

ពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង នៅខេត្ត Thai Nguyen ពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង នៅខេត្ត Thai Nguyen
បរិភោកម្ហូបឆ្ងាញ់ៗចំនួន ៣ មុខ នៅរដ្ឋធានី ហាណូយ (វៀតណាម) បរិភោកម្ហូបឆ្ងាញ់ៗចំនួន ៣ មុខ នៅរដ្ឋធានី ហាណូយ (វៀតណាម)
ការសម្តែងសិល្បៈក្នុងពិធី
ការសម្តែងសិល្បៈក្នុងពិធី

អញ្ជើញចូលរួមក្នុងពិធីនេះមានលោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាប្រចាំការគណៈលេខាមជ្ឈិមបក្ស; លោកនាយឧត្តមសេនីយ៍ Phan Van Giang លេខារងគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោក Dinh Tien Dung លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ។

ក្នុងសុន្ទរកថាបើក លោក Dinh Tien Dung បានលើកច្បាស់ថា៖ យុទ្ធនាការ linebacker ទី២ ដោយចក្រពត្តិអាមេរិក ទម្លាក់គ្រាប់បែកលើទីក្រុងហាណូយ - ទីក្រុង Hai Phong និងបណ្តាខេត្តភាគខាងជើងក្នុងរយៈពេល ១២ ថ្ងៃ ទាំងយប់និងថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៧២ ជាយុទ្ធនាការទម្លាក់គ្រាប់បែកធំបំផុតរបស់ទ័ពជើងអាកាសអាមេរិកតាំង​ពី​សង្គ្រាមលោកលើកទី ២ ជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B.52 រាប់រយគ្រឿង។

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណៈកម្មាធិការមជ្ឈិមបក្ស គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្នុងរយៈពេល ១២ ថ្ងៃ ទាំង​យប់និងថ្ងៃ កងទ័ពនិងប្រជាជននៃរដ្ឋធានីហាណូយ ទីក្រុង Hai Phong និងតំបន់ភាគខាងជើងមួយចំនួនបានឈ្នះទាំងស្រុងនូវការវាយលុកយុទ្ធសាស្ត្រតាមជើងអាកាសរបស់អាមេរិក។ ជ័យជំនះនេះបានត្រួសត្រាយផ្លូវដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី “ការបញ្ចប់សង្គ្រាម និងការស្តារសន្តិភាពនៅវៀតណាមឡើងវិញ”។ ជ័យជំនះ “ហាណូយ - ឌៀនបៀនភូលើអាកាស” គឺជាជ័យជំនះដ៏មានអត្ថន័យប្រវត្តិសាស្ត្រ និងសម័យកាលដ៏ជ្រាលជ្រៅ រួមចំណែកយ៉ាងសំខាន់ក្នុងការនាំយកការប្រយុទ្ធតស៊ូរបស់ប្រជាជាតិវៀតណាមប្រឆាំងនឹងចក្រពត្តិអាមេរិកសង្គ្រោះប្រទេសជាតិទៅកាន់ជ័យជម្នះទាំង​ស្រុង​​។

លោក Dinh Tien Dung បានអះអាងថា៖ “បក្សភាគ ប្រជាជន និងកងកម្លាំងប្រដាប់អាវុធរដ្ឋធានីតែងតែទទួលមរតក និងពង្រីកនូវមេរៀនដ៏មានតម្លៃនៃដំណើរការតស៊ូបដិវត្តន៍ ដើម្បីបុព្វហេតុរំដោះជាតិ និងឯកភាពប្រទេសជាតិ ក្នុងនោះមានមេរៀន​បទពិសោធន៍ដែលបូកបង្រួមពីការប្រយុទ្ធក្នុងរយៈពេល ១២ ថ្ងៃ ទាំងយប់និងថ្ងៃ ឆ្នាំ ១៩៧២ ដើម្បីបង្កើតឡើងជ័យជំនះ “ហាណូយ - ឌៀនបៀនភូលើអាកាស” អនុវត្តប្រកបដោយភាពច្នៃប្រឌិត បត់បែន និងអភិវឌ្ឍ សមស្របនឹងលក្ខខណ្ឌ និងកាលៈទេសៈបច្ចុប្បន្ន បំពេញតម្រូវការជាក់ស្តែង បម្រើបុព្វហេតុកសាងរដ្ឋធានី កសាងជាតិ និងការពារមាតុភូមិ”។

ចែករំលែកនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ Pham Tuan វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន អតីតមេបញ្ជាការរងកងទ័ពអាកាសបានមានប្រសាសន៍ថា៖ “ជ័យជំនះ “ហាណូយ-ឌៀនបៀនភូ លើអាកាស” គឺជាជ័យជំនះដ៏មហិមា វិសេសវិសាល ទាំងលើវិស័យយោធា នយោបាយ ការទូត យុទ្ធនាការ យុទ្ធវិធី និងបច្ចេកទេស បង្ហាញពីសមត្ថភាពដ៏មហិមារបស់កងទ័ពវៀតណាមដោយមានការសម្របសម្រួលរវាងកងកម្លាំងការពារដែនអាកាសនៃកងទ័ពទាំងបី បង្កើតឡើងកម្លាំងពលំដើម្បី​ការពារភាគខាងជើងនិងរដ្ឋធានី។ សព្វថ្ងៃនេះ ក្នុងបុព្វហេតុការពារមាតុភូមិសង្គមនិយម កងកម្លាំងការពារដែនអាកាស​ទ័ពជើងអាកាសនៅតែជាកម្លាំងស្នូលដែលត្រូវបានបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិមបង្កើតឲ្យឈានទៅទំនើប ត្រៀមខ្លួនប្រយុទ្ធដោយគ្មានការភ្ញាក់ផ្អើល ថ្វីត្បិតតែស្ថិតក្នុងស្ថានភាពណាមួយក៏ដោយ”។

ពិធីរំលឹកខួបលើកទី ៥០ នៃទិវាជ័យជំនះ “ហាណូយ-ឌៀនបៀនភូ លើអាកាស” បានសម្តែងឡើងវិញនូវវីរភាព មនោសញ្ចេតនា​​អតីតកាល និងជំរុញមោទនភាពនិងកម្លាំងដល់យុវជនជំនាន់ក្រោយ ដើម្បីបន្តប្រពៃណីរបស់ជីដូនជីតា ព្រមទាំងពង្រីកនូវសមិទ្ធផលក្នុងការការពារ និងកសាងប្រទេសជាតិ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី