ក្នុងពិធីដែលបានប្រារព្ធឡើងកាលពីយប់មិញ (ថ្ងៃទី៦ ខែធ្នូ) នៅខេត្ត Thai Nguyen ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen លោក Trinh Viet Hung បានសង្កត់ធ្ងន់ថា ទំនាក់ទំនងការទូតរវាងវៀតណាមនិងកូរ៉េខាងត្បូងកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ; កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតែង តែជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី។
![]() |
![]() |
![]() |
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានប្រគល់មេដាយមិត្តភាពជូនលោក Lee Byeong Kuk។ |
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត Thai Nguyen គឺជាទីតាំងលេចធ្លោមួយដែលទាក់ទាញអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ ក្នុងនោះមានអ្នកវិនិយោគធំៗ ជាច្រើនមកពីប្រទេសកូរ៉េខាងត្បូងដូចជា៖ Samsung Group, Dongwha Group, Co. Hansol Electronics...។ ប្រការនេះរួមចំណែកយ៉ាងសំខាន់ចំពោះដំណើរការអភិវឌ្ឍន៍របស់ខេត្ត។ លោក Trinh Viet Hung បានសន្យាថា ខេត្តនឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិន រួមទាំងវិនិយោគិនកូរ៉េខាងត្បូងផងដែរ។ យ៉ាងណាមិញ Thai Nguyen កំពុងខិតខំក្លាយជាគោលដៅវិនិយោគសំខាន់នាំមុខគេក្នុងចំណោមតំបន់វិនិយោគរបស់កូរ៉េខាងត្បូងនៅវៀតណាម។
អញ្ជើញចូលរួមក្នុងពិធីនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានប្រគល់មេដាយមិត្តភាពជូនលោក Lee Byeong Kuk អគ្គនាយកក្រុមហ៊ុន Samsung Electronics Vietnam - Thai Nguyen (SEVT) សំដៅ ទទួលស្គាល់ការរួមចំណែករបស់លោកក្នុងការអភិវឌ្ឍរបស់ខេត្ត Thai Nguyen និយាយដោយឡែក និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េខាងត្បូងនិយាយរួម៕
មតិពីមិត្តអ្នកអាន