កាសែត Khmer Times នៅថ្ងៃទី២០ ខែធ្នូ បានចុះផ្សាយអត្ថបទមួយបញ្ជាក់ថា វិស័យទេសចរណ៍រវាងកម្ពុជា និងវៀតណាមកំពុងរីកចម្រើន។
![]() |
| ប្រទេសវៀតណាមមានចំនួន ២១.៧% នៃភ្ញៀវទេសចរបរទេសសរុបមកកម្ពុជាក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ |
យោងតាមកាសែតនេះ សកម្មភាពទេសចរណ៍រវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរ កម្ពុជា និងវៀតណាម កំពុងបង្ហាញសញ្ញានៃភាពប្រសើរឡើងជាច្រើនបន្ទាប់ពីរយៈពេលពីរឆ្នាំដែលវិស័យទេសចរណ៍ទូទាំងពិភពលោកស្ទើរតែត្រូវបញ្ឈប់ដោយសារតែជំងឺរាតត្បាត Covid-19។
បន្ទាប់ពីរងឥទ្ធិពលពីជំងឺរាតត្បាតជាយូរមក ប្រទេសវៀតណាម និងកម្ពុជា បានបើកដំណើរការទេសចរណ៍អន្តរជាតិទាំងស្រុងនៅគ្រប់ច្រកព្រំដែនទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រ។ បច្ចុប្បន្ន ប្រទេសវៀតណាម និងកម្ពុជាបានទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់គ្នាទៅវិញទៅមក។
កាសែត Khmer Times ដែលដកស្រង់តួលេខភ្ញៀវទេសចរមកពីប្រទេសទាំងពីរ បង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំនេះ ខណៈដែលជនជាតិវៀតណាមជាង ១៨០,០០០ នាក់ បានមកទស្សនាកម្ពុជា ខណៈចំនួននេះស្ទើរតែប្រហាក់ប្រហែលគ្នា (តិចជាង ១០,០០០ នាក់) ប្រមាណ ១៧០,០០០ នាក់ មកពីព្រះរាជាណាចក្រកម្ពុជា ចូលមកប្រទេសវៀតណាមក្នុង ១០ ខែ ឆ្នាំ ២០២២។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិនៃប្រទេសវៀតណាម កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ នៃចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសវៀតណាម បន្ទាប់ពីកូរ៉េខាងត្បូង (៧៦០,០០០ នាក់) និងសហរដ្ឋអាមេរិក (២៧០,០០០ នាក់) ។ ជារួម វៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិជាង ២.៩៥ លាននាក់ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០០២។
វៀតណាមជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសថៃជាប្រភពនៃអ្នកទេសចរមកកម្ពុជាក្នុងរយៈពេលពីខែមករាដល់ខែតុលាឆ្នាំនេះ នេះបើយោងតាមរបាយការណ៍ស្ថិតិទេសចរណ៍ខែតុលាឆ្នាំ ២០២២ របស់ក្រសួងទេសចរណ៍កម្ពុជា។ ក្នុងអំឡុងពេលនេះ វៀតណាមក៏មានចំណែក ២១,៧% នៃចំនួនភ្ញៀវទេសចរបរទេសសរុបមកកម្ពុជា ដែលកើនឡើងខ្ពស់ជាងភ្ញៀវវៀតណាម ៨ ៨៩៨ នាក់មកកម្ពុជានៅចន្លោះខែមករា ដល់ខែតុលា ឆ្នាំ ២០២១។
របាយការណ៍នេះក៏បានបញ្ជាក់យ៉ាងច្បាស់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចូលរួមចំណែក ៧២% នៃចំនួនភ្ញៀវទេសចរសរុបមកកម្ពុជាក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២២។
ខណៈដែលកម្ពុជាមានបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាងពីរលាននាក់នៅឆ្នាំ ២០២២ ចំណែកវៀតណាមមានបំណងចង់បានភ្ញៀវបរទេសចំនួន ៥ លាននាក់នៅឆ្នាំ ២០២២។ យោងតាមអាជ្ញាធរពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាអាចឈានដល់កម្រិតមុនកូវីដ-១៩ (ប្រមាណ ៧លាននាក់) នៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧៕

មតិពីមិត្តអ្នកអាន