Trending now

ទីក្រុងហូជីមិញ (វៀតណាម) និងរាជធានីភ្នំពេញ បញ្ជាក់ពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ

22:00 | 20/12/2022

នាពេលថ្មីៗនេះ គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ ដឹកនាំដោយលោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ទីក្រុងហូជីមិញ គឺជាទិសដៅរដូវស្លឹកឈើជ្រុះដ៏ពេញនិយមរបស់អាមេរិក ទីក្រុងហូជីមិញ គឺជាទិសដៅរដូវស្លឹកឈើជ្រុះដ៏ពេញនិយមរបស់អាមេរិក
រីករាយចុងសប្តាហ៍នៅហាងកាហ្វេថ្មីចំនួន ៣ នៅ ទីក្រុងហូជីមិញ រីករាយចុងសប្តាហ៍នៅហាងកាហ្វេថ្មីចំនួន ៣ នៅ ទីក្រុងហូជីមិញ
លោក ឃួង ស្រេង ទទួលជួបលោក Nguyen Van Nen (រូបថត៖ vnanet.vn)
លោក ឃួង ស្រេង ទទួលជួបលោក Nguyen Van Nen

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនេះ លោក Nguyen Van Nen ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ ជួបពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើការជំរុញ និងអភិវឌ្ឍសក្តានុពល ប្រៀបខ្លាំង និងតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរនាពេលខាងមុខ។ ថ្នាក់ដឹកនាំនៃទីក្រុងទាំងពីររំពឹងថា ទីក្រុងទាំងពីរនឹងបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការល្អរវាងមូលដ្ឋានទាំងពីរ។

លោក ឃួង ស្រេង ក៏បានសម្តែងនូវបំណងចង់ឲ្យវិនិយោគិននៅវៀតណាមនិយាយរួម ទីក្រុងហូជីមិញនិយាយដោយឡែក មកវិនិយោគនៅកម្ពុជា និងរាជធានីភ្នំពេញ ដោយសន្យានឹងជួយគាំទ្រវិនិយោគិនក្នុងការជម្រុញការវិនិយោគ។

រីឯខ្លួនវិញ លោក Nguyen Van Nen បានស្នើឲ្យទីក្រុងទាំងពីរបន្តពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជួយឧបត្ថម្ភធុរកិច្ចក្នុងការវិនិយោគ ការរៀបចំសកម្មភាពផ្លាស់ប្តូរ និងតភ្ជាប់សេដ្ឋកិច្ច នាំផលិតផលរបស់មូលដ្ឋានទាំងពីរទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក។ លោក Nguyen Van Nen មានបំណងថា ទីក្រុងទាំងពីរផ្តោតលើការជំរុញសកម្មភាពទេសចរណ៍ក្នុងបរិបទដែលជំងឺរាតត្បាតកំពុងត្រូវបានគ្រប់គ្រង បង្កើនសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ និងការផ្លាស់ប្តូរវប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជននៃភាគីទាំងពីរ អប់រំយុវជនជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រ និងប្រពៃណីនៃចំណងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ និងទីក្រុងទាំងពីរ។

នាថ្ងៃដដែល លោក Nguyen Van Nen និងគណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ បានចូលជួបសម្តែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា; សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ; ទៅសួរសុខទុក្ខបុគ្គលិក គ្រូពេទ្យ អ្នកបច្ចេកទេសនៃមន្ទីរពេទ្យជោរៃ-ភ្នំពេញ។

ក្នុងឱកាសនេះ គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ បានទៅដាក់កម្រងផ្កានៅស្តូប​ព្រះ​បរម​រូបមព្រះបរមរតនៈកោដ្ឋ ព្រះ​មហាវិរក្សត្រ ព្រះបាទ នរោត្តម សីហនុ; វិមានមិត្តភាពកម្ពុជា-វៀតណាម និងទៅសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា តំណាងអង្គភាពអាជីវកម្ម និងសហគមន៍ជនវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា៕

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម