Trending now

ចិន រុស្ស៊ី និងកូរ៉េខាងជើង តេស្តសាកល្បងខ្សែ រថភ្លើងដឹកទំនិញថ្មី

12:28 | 05/07/2020

ផ្លូវដែកដឹកទំនិញមួយខ្សែ ដែលតភ្ជាប់ប្រទេសកូរ៉េខាងជើង ប្រទេសរុស្ស៊ីនិងប្រទេសចិន មានពេលថ្មីៗនេះ បានចាប់ផ្តើមដំណើរការ សាកល្បងហើយ នេះបើតាមការប្រាប់ឲ្យដឹង ពីសហគ្រាសរដ្ឋរបស់ប្រទេសចិន។

ផ្លូវដែកដឹកទំនិញមួយខ្សែ ដែលតភ្ជាប់ប្រទេសកូរ៉េខាងជើង ប្រទេសរុស្ស៊ីនិងប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ ផ្លូវសូត្រដែនសមុទ្រ អាស៊ីឦសានក្នុងខេត្ត Jilin បាននិយាយលើគេហទំព័រខ្លួនថា រថភ្លើងមួយគ្រឿងផ្ទុកទូកុងតឺន័រចំនួន៦ បានធ្វើដំណើរចេញពីទីក្រុង Hunchun កាលពីថ្ងៃសុក្រសប្ដាហ៍មុន និងមួយម៉ោងក្រោយមក បានទៅដល់ស្ថានីយរថភ្លើងមួយកន្លែង ក្នុងតំបន់ភាគខាងកើតរបស់ប្រទេសរុស្ស៊ី។

បន្ទាប់មកទៀត រថភ្លើងដដែលនេះ ក៏បានបន្តដំណើរចេញពីប្រទេសរុស្ស៊ី តាមផ្លូវដែកមួយខ្សែក្នុងទីក្រុង Khasan ប្រទេសរុស្ស៊ី ទៅដល់ចំណតចុងក្រោយ គឺស្ថានីយទន្លេ Tumen ក្នុងប្រទេសកូរ៉េខាងជើង កាលពីរសៀលថ្ងៃចន្ទ។

ការតេស្តសាកល្បងនេះ គឺត្រូវបានធ្វើឡើងដោយមាន ការគាំទ្រយ៉ាងសកម្ម និងស្ថិតក្រោមការណែនាំ របស់ទីស្នាក់ការកណ្ដាលរដ្ឋ របស់ក្រសួងផ្លូវដែកសហព័ន្ធរុស្ស៊ី និងផ្លូវដែករដ្ឋកូរ៉េរបស់ក្រសួងផ្លូវដែក របស់ប្រទេសកូរ៉េខាងជើង ៕

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាន៖ dap.com.khmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយយ៉ាងទូលំទូលាយអំពី «ការប្រារព្ធទិវាជាតិ» របស់ប្រទេសវៀតណាម
នៅពេលប្រកាសលទ្ធផលនៃការបោះឆ្នោត បញ្ជីឈ្មោះតំណាងរាស្ត្រជាប់ឆ្នោតទៅកាន់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នឹងត្រូវចេញផ្សាយ
សង្កាត់ឌិញកុង៖ បានរៀបចំការសម្តែងវប្បធម៌ដើម្បីអបអរសាទរការបោះឆ្នោតដោយជោគជ័យ ប្រគល់រង្វាន់សម្រាប់ការប្រកួត "ជ្រុងដ៏ស្រស់ស្អាត" និងការប្រកួតរាំ។
រូបភាពដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកបោះឆ្នោតវ័យចំណាស់កំពុងប្រើឈើច្រត់ដើម្បីបោះឆ្នោតនៅអៀនឡាង (ហាណូយ)
បង្កើតមូលដ្ឋានច្បាប់សម្រាប់ការអភិវឌ្ឍរបស់វៀតណាមក្នុងយុគសម័យថ្មី