Trending now

ភូមិហ្វើ Van Cu ឈានទៅដល់ទីផ្សារពិភពលោក

14:24 | 16/12/2022 ឌីណា

យុគសម័យ - ពីភូមិ Van Cu នៃខេត្ត Nam Dinh ចុងភៅមានជំនាញខាងធ្វើហ្វើដែលបានធ្វើដំណើរឆ្លងកាត់ប្រទេស ហើយបានរួមចំណែកក្នុងការបង្កើតគ្រឹះស្ថានរាប់រយកន្លែង។ ឥឡូវនេះ ភូមិ Van Cu ចង់ក្លាយជាគោលដៅទេសចរណ៍ពិសេស ដើម្បីស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។

ហ្វើពណ៌ផ្កាឈូក - ម្ហូបអាហារពិសេសនៃខេត្ត ឡាវកាយ ហ្វើពណ៌ផ្កាឈូក - ម្ហូបអាហារពិសេសនៃខេត្ត ឡាវកាយ
ម្ហូបវៀតណាមឆ្ងាញ់បំផុតទាំង ១០ មុខ ដែលបានជ្រើសរើសដោយ CNN ម្ហូបវៀតណាមឆ្ងាញ់បំផុតទាំង ១០ មុខ ដែលបានជ្រើសរើសដោយ CNN
ភូមិហ្វើ Van Cu ឈានទៅដល់ទីផ្សារពិភពលោក
លោកស្រី Maija Seppala និងស្វាមី (ជនជាតិហ្វាំងឡង់) នៅភូមិហ្វើ Van Cu ខេត្ត Nam Dinh ។

សម្រាប់ប្រជាជនជាច្រើន ភូមិ Van Cu (ស្រុក Nam Truc) ត្រូវបានចាត់ទុកថាជា “ស្រុកកំណើត” របស់ម៉ាកយីហោហ្វើ Nam Dinh ដែលល្បីល្បាញទូទាំងប្រទេស។ អ្នកភូមិ Van Cu បានលក់ហ្វើ តាំងពីទសវត្សរ៍ឆ្នាំ ១៩០០ ។ ក្នុងកំឡុងឆ្នាំ ១៩២០ - ១៩៣០ នៅភូមិ Van Cu មានជនល្បីល្បាញអំពីហ្វើនៅរដ្ឋធានី Ha Noi គឺ Co Nhu Than និង Co Huu Vang ។ រហូតមកដល់ទស្សវត្សរ៍ឆ្នាំ ១៩៨០ ហ្វើបានអភិវឌ្ឍយ៉ាងលឿន ហើយប្រជាជននៃភូមិ Van Cu បាននាំយក ហ្វើ​លក់នៅទូទាំងប្រទេស ប៉ុន្តែការអភិវឌ្ឍន៍ខ្លាំងបំផុតគឺនៅក្នុងរដ្ឋធានី Ha Noi។

ការពិតគឺថា ភូមិ Van Cu ឥឡូវនេះមិនមានហាងលក់ហ្វើ​ជាច្រើនទេ ព្រោះចុងភៅធ្វើ​ហ្វើដែលមានជំនាញភាគច្រើនបានទៅធ្វើការនៅកន្លែងផ្សេង។ ដូច្នេះអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺប្រហែលជាមិនហូបទេ ប៉ុន្តែបានស្តាប់ និងយល់ច្រើនអំពីហ្វើ ឬសូម្បីតែធ្វើហ្វើជាមួយប្រជាជនក្នុងតំបន់។ ហើយ​នៅ​ភូមិ​នេះ អ្នក​នឹងជួបអ្នក​វ័យ​ចំណាស់និង​ឮ​រឿង​បែប​នោះ។

យោងតាមលោក Co Nang Van (អាយុ ៧០ ឆ្នាំ) ប្រជាជននៅភូមិ Van Cu បានធ្វើហ្វើ អស់រយៈពេលជាយូរមកហើយ។ គ្រប់​គ្នា​បង្រៀន​កូន​ចៅ​ឱ្យ​ចេះ​រួបរួម​គ្នា ​ជួយ​គ្នា​ថែ​រក្សា​មុខរបរ​នេះ។ ដូច្នេះហើយ ហ្វើត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវិត វប្បធម៌ និងជាធាតុដែលចងភ្ជាប់សហគមន៍។ “មានភ្ញៀវទេសចរណ៍ជាច្រើនមកសួរខ្ញុំ តាំងពីពេលណា ហ្វើមាន​នៅភូមិ Van Cu អត្ថន័យនៃហ្វើ? ពី​ហ្វើយើង​បាន​កសាងអគារខ្ពស់ៗ ភូមិស្អាតធំទូលាយ ដូច្នេះយើងត្រូវរក្សាការងារនេះ”។

យោងតាមលោក La Quoc Khanh - អនុប្រធានសមាគមវប្បធម៍ធ្វើម្ហូបវៀតណាម (VCCA) បានឲ្យដឹងថា ហើ រឿងរ៉ាវអំពីប្រវត្តិសាស្ត្រនៃមុខរបរធ្វើហ្វើ និងតម្លៃវប្បធម៌ប្រពៃណីផ្សេងទៀតនៅភូមិ Van Cu នឹងជួយតំបន់នេះ អភិវឌ្ឍន៍ទេសចរណ៍ ប្រសិនបើជំរុញការផ្សព្វផ្សាយ។ កត្តាវប្បធម៌ ម្ហូប Nam Dinh អាចត្រូវបានផ្សំជាមួយទេសភាពធម្មជាតិ Ninh Binh ដើម្បីបង្កើតជាដំណើរទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

ភូមិហ្វើ Van Cu ឈានទៅដល់ទីផ្សារពិភពលោក

អារាមភូមិ Van Cu ជា​កន្លែង​រក្សា​ទុក​សៀវភៅ​ដ៏​មាន​តម្លៃ Ngoc Pha Hung Vuong

បន្ទាប់ពីទទួលបានជោគជ័យក្នុងប្រទេស ក្នុងឱកាសនៃទិវាហ្វើ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅនៅទីក្រុង Nam Dinh ក្លឹបហ្វើ Van Cu (ចំណុះសមាគមវប្បធម៌ធ្វើម្ហូប Nam Dinh) ត្រូវបានបង្កើតឡើងដោយមានមហិច្ឆតាបន្តអភិរក្ស​អត្តសញ្ញាណ ជំរុញទេសចរណ៍ក្នុងស្រុក និងបន្ថែមទៀត នាំម៉ាកនេះទៅកាន់ទីផ្សារពិភពលោក។

លោក Vu Ngoc Vuong អនុប្រធានក្លឹបហ្វើ Van Cu បានឲ្យដឹងថា ចាប់ពីពេលនេះតទៅ ប្រជាជន Van Cu នៅទូទាំងប្រទេសនឹងរួមគ្នារក្សាគុណភាពយីហោហ្វើ Van Cu ហើយទន្ទឹមនឹងនោះពង្រីកការផ្លាស់ប្តូរជាមួយសមាគមចុងភៅផងដែរ​សមាគមទេសចរ អាជីវកម្មទេសចរណ៍ និងអភិវឌ្ឍន៍ទេសចរណ៍បៃតងនៅភូមិ Van Cu។

ភូមិហ្វើ Van Cu ឈានទៅដល់ទីផ្សារពិភពលោក
លោក Vu Ngoc Vuong (អាវខ្មៅ) ណែនាំដល់ភ្ញៀវបរទេសអំពីហ្វើ Van Cu ។

“អរគុណដល់វេទិកាអនឡាញ យើងនឹងភ្ជាប់ទំនាក់ទំនងគ្នា ទៅក្លាយជាក្រុមដ៏រឹងមាំ។ សមាជិកទាំងអស់នៃក្លឹបមិនថានៅ ឯណា ខេត្ត Nam Dinh, Hai Phong, ទីក្រុង Ha Noi ខេត្ត Lam Dong ខេត្ត Binh Duong ទីក្រុង Ho Chi Minh ... ពួកគេទាំងអស់បានណែនាំហ្វើ Van Cu ជាមួយនឹងរឿងរ៉ាវអំពីភូមិនេះ។ ឧទាហរណ៍ គ្រឹះស្ថានហ្វើ Ngoc Vuong មាន​ ៤​ សាខា នៅរដ្ឋធានី Ha Noi សុទ្ធតែបានបញ្ចូលស្លាកសញ្ញាយីហោហ្វើ Van Cu នៅជាប់នឹងឈ្មោះហាងលក់ហ្វើ ដូច្នេះឈ្មោះ Van Cu នឹងត្រូវបានគេស្គាល់ដល់ទូទាំងប្រទេស។" - លោក Vu Ngoc Vuong បាននិយាយា។

ក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់នៃទិវាហ្វើ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ភូមិ Van Cu បានស្វាគមន៍ក្រុមភ្ញៀវអន្តរជាតិនៃ អ្នកការទូតដែលកំពុងធ្វើការនៅវៀតណាម និងក្រុមគ្រួសាររបស់ពួកគេ។ ភ្ញៀវបរទេសបានស្តាប់​អ្នក​វ័យ​ចំណាស់ក្នុង​ភូមិ​និទាន​រឿង​ហ្វើ​ចាស់ សង្កេត​មើល​ពី​វិធី​ធ្វើ​នំហ្វើ​​ដោយដៃ​ជា​លើក​ដំបូង ហើយ​ហូប​ចាន​ហ្វើ​ក្តៅ​ៗ​នៅ​ស្រុក​កំណើត​នៃហ្វើ «​ ។

ភូមិហ្វើ Van Cu ឈានទៅដល់ទីផ្សារពិភពលោក
ប្រជាជនភូមិ Van Cu នៅទូទាំងប្រទេសបង្កើតបណ្តាញមួយ ដើម្បីជួយគ្នាទៅវិញទៅមក និងរក្សាគុណភាពម៉ាកហ្វើភូមិ Van Cu ។

“អ្នក​គ្រប់​គ្នា​ក្នុង​ភូមិ​រំភើប​ចិត្ត​នឹង​ស្វាគមន៍​គណៈប្រតិភូ​អន្តរជាតិ តាម​រយៈ​ពួកគេ ប្រជាជន​ជា​ច្រើន​លើពិភពលោកនឹង​ស្គាល់​អំពីហ្វើ Van Cu យើង​ទន្ទឹង​រង់​ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា។ ដោយ​ហេតុ​នេះ​លើក​កម្ពស់​តម្លៃ​មុខរបរនេះ​និងជា​កម្លាំង ដើម្បី​ជំនាន់​ក្រោយ​រក្សាមុខរបរនេះ។ បើសិន​ជា​ភ្ញៀវ​មក​លេងភូមិ Van Cu យើង​នឹងនាំ​គេ​ទៅ​ហូបហ្វើ​នៅ​អារាមភូមិ ដែល​នៅ​មាន​សៀវភៅ​កម្រ​ឈ្មោះ Ngoc Pha Hung Vuong ” - លោកស្រី Co Nang Van បាន​ចែករំលែក។

មកភូមិ Van Cu ក្នុងឱកាសនេះ លោកស្រី Maija Seppala (ហ្វាំងឡង់) និងស្វាមី មានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាច្រើន៖ «ជាលើកដំបូងដែលយើងបានឃើញនំហ្វើដែល​ធ្វើ​ដោយដៃ ហើយចាប់​ចិត្តនឹងបរិយាកាសពិធីបុណ្យដ៏រីករាយ។ ខ្ញុំបាន​ហូបហ្វើ​ជាច្រើន​ដង​ហើយ ប៉ុន្តែរសជាតិ​ហ្វើនៅ​ភូមិ Van Cu ឆ្ងាញ់​ណាស់ និង​ប្លែកៗ។ ខ្ញុំ​ទើបមកវៀតណាម​បាន​ប្រហែល​មួយ​ខែ​ប៉ុណ្ណោះ ដូច្នេះ​ខ្ញុំ​ចង់​ស្វែងយល់​ច្រើន​អំពី​វប្បធម៌​វៀតណាម ដោយ​ចាប់ផ្តើម​ពី​ហ្វើ​នេះ​»​។

ភូមិហ្វើ Van Cu ឈានទៅដល់ទីផ្សារពិភពលោក
ក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់នៃទិវាហ្វើ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ភូមិ Van Cu បានស្វាគមន៍ភ្ញៀវអន្តរជាតិដែលជាអ្នកការទូតដែលកំពុងធ្វើការនៅវៀតណាម។

យោងតាមសិប្បការិនីធ្វើម្ហូប Le Thi Thiet ប្រធានសមាគមវប្បធម៍ធ្វើម្ហូបខេត្ត Nam Dinh ប៉ុន្មានឆ្នាំមកនេះ ហ្វើ Nam Dinh និយាយរួម និង​ហ្វើភូមិ Van Cu ជាពិសេសត្រូវបានសមាគមនៅទូទាំងប្រទេសនិងក្រៅប្រទេសឧទ្ទេសនាម នៅប្រទេសជាច្រើន ដូចជា៖ បារាំង ថៃ និង បង្កើតរូបភាពស្អាតណាស់។ មកទីនេះ ភូមិ Van Cu នឹងក្លាយជាគោលដៅទេសចរណ៍ភូមិសិប្បកម្ម ណែនាំដល់ភ្ញៀវទេសចរណ៍មុខរបរធ្វើនំហ្វើ និងលក្ខណៈពិសេសរបស់តំបន់ជនបទខេត្ត Nam Dinh៕

ឌីណា

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម