យុគសម័យ - ដើម្បីស្វែងរកនូវកន្លែងដែលថោកបំផុត និងឆ្ងាញ់បំផុត និងស្វែងយល់អំពីម្ហូបវៀតណាម អ្នកគួរតែចូលទៅកាន់ទីផ្សារប្រពៃណី។ នៅទីនេះ តូបលក់អាហារដែលបានកែច្នៃយ៉ាងប្រណិត ដែលបានមរតកពីម្តាយទៅកូនៗ។
![]() |
![]() |
1. ហ្វើ
![]() |
ម្ហូបវៀតណាមដ៏ឆ្ងាញ់ដំបូងគេដែលបានលើកឡើងគឺហ្វើ។ យោងទៅតាមជនបរទេសជាច្រើន នៅពេលពួកគេមកទស្សនាទីក្រុងធំ ៗ របស់វៀតណាម។ ពួកគេគួរតែភ្លក់ហ្វើដ៏ឆ្ងាញ់ និងទាក់ទាញពីប្រទេស វៀតណាមនោះទេ។
ហ្វើគឺជាមុខម្ហូបល្បី នៅពេលដែលគេនិយាយហ្វើ គេនឹងនឹដល់ប្រទេសវៀតណាម។ ម្ហូបសាមញ្ញនេះមានទឹកស៊ុប និងសរសៃហ្វើ ដាក់បន្ថែមជីវ៉ាន់ស៊ុយ និងសាច់មាន់ ឬសាច់គោ។ ហ្វើមានតម្លៃថោក ឆ្ងាញ់ ហើយអាចទទួលបានបានគ្រប់ពេលនៃថ្ងៃ។
![]() |
ម្ហូបវៀតណាមឆ្ងាញ់បំផុតទាំង ១០ មុខ ដែលបានជ្រើសរើសដោយ CNN |
2.នំបញ្ចុកសាច់ជ្រូកអាំង
![]() |
អ្ននំបញ្ចុកសាច់ជ្រូកអាំងគឺជាជម្រើសលេខមួយសម្រាប់ពេលបាយថ្ងៃត្រង់ ភ្ញៀវគ្រាន់តែស្វែងរកពពកផ្សែង បន្ទាប់ពីម៉ោង ១១ ព្រឹក នៅពេលដែលហាងតាមដងផ្លូវក្នុងទីក្រុង Ha Noi ផ្តើមអាំងសាច់ជ្រូកដែលប្រឡាក់គ្រឿងទេសលើចចង្រ្កានធ្យូងឆេះក្រហម។
សាច់ជ្រូកអាំងឆ្អិនដែលដាក់ក្នុងចានទឹកត្រីជូរផ្អេម ហើយទទួលទានជាមួយនំបញ្ចុកនិងជីគ្រប់មុខ។
3. បាយដំណើប
![]() |
បាយដំណើបក៏ជាម្ហូបអាហារដែលលក់នៅតាមចិញ្ចើមផ្លូវ។ បាយដំណើបជាម្ហូបអាហារពេលព្រឹក។ ម្ហូបនេះបានដាំពីអង្ករដំណើប ហើយបានទទួលជាមួយមុខម្ហូបជាច្រើនប្រភេទ ដូចជា សាច់មាន់ និងសាច់ជ្រូក រហូតដល់ពងចៀន ឬប៉ាតេ។
4. នំបាញ់ឆែវ
![]() |
នំបាញ់ឆែវគឺជាមុខម្ហូបឆ្ងាញ់មួយដែលទាក់ទាញភ្ញៀវបរទេសជាច្រើន។
នំបាញ់ឆែវដ៏ឆ្ងាញ់ដែលមានគជាសំបកស្រួយ និងស្នូលរួមមាន សាច់ជ្រូក បង្គា សណ្តែកបណ្តុះ និងតុបតែងដោយជីគ្រប់មុខ (នេះក៏ជាលក្ខណៈពេសេសនៃម្ហូបវៀតណាមភាគច្រើនផងដែរ)។ ដើម្បីទទួលទាននំបាញ់ឆែវ ភ្ញៀវគួរតែហាន់នំទៅជាចំណិតតូចៗ រមៀលវាទៅក្នុងនំបាញ់ត្រាងជាមួយបន្លែឆៅ ហើយជ្រលក់ក្នុងទឹកត្រីជូរផ្អែម។
5. ណែមឆៅ
![]() |
ណែមឆៅស្រស់និងឆ្ងាញ់ទគឺជាជម្រើសអាហារូបត្ថម្ភនៅពេលដែលអ្នកបានធ្លាប់ទទួលទានម្ហូបអាហារបំពងជាច្រើននៅក្នុងប្រទេសវៀតណាម។ នំបញ្ចុកបន្តិច សាច់ជ្រូកបីជាន់ បង្គាបកសំបក រួមផ្សំជាមួយស្លឹកខ្ទឹម ដែលមូរក្នុងនំបាញ់ត្រាង ដើម្បីបង្កើតរសជាតិប្លែកសម្រាប់ណែមឆៅ។
6. នំបញ្ចុកសាច់គោគោភាគខាងត្បូង
![]() |
នំបញ្ចុកសាច់គោគោភាគខាងត្បូងមានប្រភពដើម និងមានលក់ នៅរដ្ឋធានី Ha Noi។ ចាននំបញ្ចុកគឺមានភាពស្រស់ស្រាយខ្លាំង ដោយសារការរួមផ្សំរវាងគ្រឿងផ្សំផ្សេងៗ ដូចជា សាច់គោ សណ្តែកដី និងសណ្តែកបណ្តុះ លាយជាមួយជីគ្រប់មុខ ខ្ទឹមក្រហមបំពង និងទឹកត្រី និងម្ទេស។
7. Cao lau
![]() |
មុខម្ហូបដ៏ពេញនិយមបំផុតមួយនៅប្រទេសវៀតណាម Cao lau ជាមុខម្ហូយមួយដែលរួមបញ្ចូលគ្នានូវខឿនវប្បធម៌ផ្សេងៗគ្នា។ នំបញ្ចុកសាច់ជ្រូកពីទីក្រុង Hoi An នេះមានលក្ខណៈស្រដៀងនឹងវប្បធម៌ផ្សេងៗគ្នាដែលបានវត្តមាននៅកំពង់ផែពាណិជ្ជកម្មក្នុងអតីតកាល។សរសៃមីក្រាស់ស្រដៀងនឹងមី udon របស់ជប៉ុន នំ da ចៀន និងសាច់ជ្រូកបែបចិន ចំណែកទឹកស៊ុប និងជីគ្រប់មុខគឺលក្ខណៈពិសេសនៃម្ហូបវៀតណាម។ Cao Lau មិនរសជាតិពិសេសនៃទីក្រុង Hoi An ត្រូវតែដាំពីយកទឹកពីអណ្តូង Ba Le នៅ Hoi An។
8. នំបុ័ង
![]() |
នំបុ័ងបានចាត់ទុកជាមុខម្ហូបពិសេនៅប្រទេសវៀតណាមនិងបានលក់នៅទូទាំងពិភាពលោក។ ជនជាតិបារាំងធ្វើឲ្យនំបុ័ង baguette ក្លាយទៅជាល្បី ប៉ុន្តែជនជាតិវៀតណាមបានកែច្នៃនំបុ័ង តាមរបៀបថ្មី។
នៅភាគខាងជើង នំប៉័ងបានទទួលទានជាមួយប័រធ្វើពីរុក្ខជាតិ ប៉ាតេថ្លើម ត្រសក់... ប៉ុន្តែនៅភាគខាងត្បូង នំប៉័ងបានរួមផ្សំជាមួយ ឈីស បន្លែជ្រក់, សាច់ក្រក សាច់ជ្រូក…
9. ម្សៅអង្កដំណើបចៀន
![]() |
ម្សៅចៀនជាម្ហូបអាហារសម្រន់តាមដងផ្លូវដ៏ពេញនិយមនៅទីក្រុង Ho Chi Minh។ ហាងលក់ម្សៅចៀនគឺជាកន្លែងជួបជុំសម្រាប់សិស្សានុសិស្សបន្ទាប់ពីចេញពីរៀ និងអ្នកដែលចូលចិត្តញ៉ាំពេលរាត្រី។ សរសៃអង្ករដំណើបបានចៀនក្នុងខ្ទះធំមួយរហូតដល់ពេលណាស្រួលនិងមានក្លិនឈ្ងុយ បន្ទាប់មកលាយនឹងពងមាន់។ ពេលឆ្អិននំម្សៅអង្ករដំណើបទទួលទានជាមួយល្ហុង ស្លឹកខ្ទឹម និងគូឆាយ ។
10. កាហ្វេស៊ុត
![]() |
ពពុះសមកពីពងមាន់ទន់រលោងរួមផ្សំនឹងការហ្វេវៀតណាមដ៏ឆ្ងាញ់នឹងធ្វើឱ្យភ្ញៀវដែលមិនធ្លាប់ចូលចិត្តកាហ្វេ ត្រូវលិទ្ធស្លាបព្រាដោយរីករាយ៕

មតិពីមិត្តអ្នកអាន