Trending now

លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ទទួលជួបរដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា

14:13 | 15/12/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី១៤ ខែធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជាក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang ជួបជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងរដ្ឋមន្ត្រីការពារជាតិចិន រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang ជួបជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងរដ្ឋមន្ត្រីការពារជាតិចិន
Phan Thiet - ទិសដៅគួរឱ្យចាប់អារម្មណ៍ដើម្បីធ្វើការងារ និងសំរាកលំហែកាយ Phan Thiet - ទិសដៅគួរឱ្យចាប់អារម្មណ៍ដើម្បីធ្វើការងារ និងសំរាកលំហែកាយ
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូន លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូន លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរកម្ពុជា ដែល​បានរៀបចំប្រកបដោយជោគជ័យនូវរាល់ព្រឹត្តិការណ៍ការទូតការពារជាតិក្នុងឆ្នាំជាប្រធានអាស៊ានឆ្នាំ ២០២២។ ដោយអះអាងថា នាពេលថ្មីៗនេះ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំការតាំងពិព័រណ៍អន្តរជាតិប្រកបដោយជោគជ័យ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មកចូលរួម ដែល​រួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ទទួលបានជោគជ័យ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានមានប្រសាសន៍ថា ក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា - វៀតណាម ឆ្នាំ ២០២២” ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ / ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២) ក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលរៀបចំសកម្មភាពជាក់លាក់ជាច្រើន រួមទាំងសកម្មភាពអបអរសាទរខួបលើកទី៤៥ នៃ“ដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងពិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនគោក កម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រីការពារជាតិ លើកទី១ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចនៃភាគីទាំងពីរក្នុងរយៈពេលកន្លងមក ដោយអះអាងថា ក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការនេះ រួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន បានថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ Phan Van Giang ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបគណៈប្រតិភូ និងបានពាំនាំនូវការសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ លោក​នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងស្ថាប័នមានសមត្ថកិច្ចនៃភាគីទាំងពីរ ហើយថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម និងលោកនាយឧត្តមសេនីយ៍ Phan Van Giang ផ្ទាល់ ដែលតែងតែយកចិត្តទុកដាក់ និងជួយសម្រួលដល់ភាគីកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី