Trending now

«​ស្ទឹង​ពពក​»​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​មួយទៀត នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​

14:12 | 26/03/2021

«​ស្ទឹង​ពពក​» ជា​តំបន់​ទេសចរណ៍ និង​ស្អាត​អស្ចារ្យ​មួយទៀត ដែលមាន​ទីតាំងនៅ​ភូមិ​ក្រាំងចេក ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ពពក​រសាត់​ដេ​ដាស ជា​ផ្ទាំងទស្សនីយភាព​ថ្មី​មួយ​សម្រាប់អ្នកទេសចរ​ដែល​បាន​ទៅដល់​តំបន់​«​ស្ទឹង​ពពក​»​។ ក្រៅពីនេះ គេ​អាច​គយគន់​ទេសភាព​ទឹកធ្លាក់ និង​ដងព្រែក អមដោយ​ព្រៃព្រឹក្សា​ដ៏​ត្រឈឹងត្រឈៃ​ត្រជាក់​ល្អឹ​ម​ទៀតផង​។

«​ស្ទឹង​ពពក​»​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​មួយទៀត នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​

«ស្ទឹងពពក»​ តំបន់​ ឃុំដងពែង​ ស្រុកស្រែអំបិល​ ខេត្តកោះកុង គឺជាកន្លែងកំសាន្តមួយដ៏កម្រមានមួយ ដែលកូនខ្មែរមួយចំនួនមិនធ្លាប់បានស្គាល់ឡើយ ជាក់ស្តែងយោងតាមហ្វេសបុកផេចឈ្មោះ “River Cloud-Stueng PorPok ស្ទឹងពពក” បានបង្ហោះរូបភាព ក៏ដូចជាវីដេអូផ្តិតយកទេសភាពដ៏ស្រស់ត្រកាលស្ទឹងពពក​ និងបានរៀបរាប់ថា: “តោះមកទស្សនាវីដេអូនេះទាំងអស់គ្នា​ដេីម្បីស្វែងយល់ពីមូលហេតុដែលដាក់ឈ្មោះតំបន់បាតុភូតធម្មជាតិស្រស់ស្អាតនេះថាស្ទឹងពពក​ដោយសារវាជាកន្លែងតែមួយគត់ដែលអាចមានលំហូរអព្ទ័បានតាមច្រលងជួរភ្នំក្រវាញខាងត្បូងហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូងដូចគ្នាទេីបប្រៀបបានដូចជាស្ទឹងយេីងសង្ឃឹមថាតំបន់នេះនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀតសូមចូលរួមចែករំលែកទៅដល់កូនខ្មែរថាស្ថិតនៅប្រទេសកម្ពុជា យេីងគឺស្រុកស្រែអំបិល​ ខេត្តកោះកុង​ ”។

«​ស្ទឹង​ពពក​»​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​មួយទៀត នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​

លោក​សៀ ង មករា ជា​អ្នក​ដាក់ឈ្មោះ​ឲ្យ​តំបន់​ទេសចរណ៍​ថ្មី​នេះ​ថា​«​ស្ទឹង​ពពក​» ក្រោយពី​លោក និង​គ្រួសារ បានមក​ដល់ទី​តាំង​«​ស្ទឹង​ពពក​»​កាលពី​៤​ឆ្នាំមុន​។ ជា​អ្នករៀបចំ​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង និង​ធ្លាប់​ដើរលេង​ច្រើន​កន្លែង លោក មករា យល់ច្បាស់​ថា​តំបន់​«​ស្ទឹង​ពពក​» មាន​សក្តានុពល​ទេសចរណ៍​ដ៏​អស្ចារ្យ​។ ដូច្នេះហើយ លោក ក៏បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​អំពី​ទិដ្ឋភាព​ដ៏​អស្ចារ្យ នៅ​តំបន់​នេះ​ទៅ​សាធារណជន​។

«​ស្ទឹង​ពពក​»​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​មួយទៀត នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​

​ដើម្បី​ទៅដល់ «​ស្ទឹង​ពពក​» គេ​ត្រូវ​ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៤៨ ឆ្លងកាត់​ស្ពាន​ស្រែអំបិល​រួច​ធ្វើដំណើរ​ប្រមាណ ១៥០​ម៉ែត្រ បត់​ស្ដាំ​តាមផ្លូវ​ដីក្រហម ឆ្ពោះទៅ​ស្ថានីយ​វា​រី​អគ្គិសនី​គីរីរម្យ​៣ ហើយ​ត្រូវ​បន្តដំណើរ​ហួស​វា​រី​អគ្គិសនី​ប្រមាណ ១៥០​ម៉ែត្រ នោះ​នឹង​ដល់ផ្ទះ​ប្រជា​សហគមន៍​ស្ទឹង​ពពក​។ ភ្ញៀវទេសចរ ត្រូវ​ជិះ​ម៉ូតូ​ឡើង​ភ្នំ ដែល​ដឹក​ដោយ​ប្រជា​សហគមន៍ ឆ្ពោះទៅ​ស្ទឹង​ពពក ដែលមាន​ចម្ងាយ ៣,៥០០​ម៉ែត្រ​។​

«​ស្ទឹង​ពពក​»​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​មួយទៀត នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​

​តាម​លោក សៀង មករា ភ្ញៀវទេសចរ​អាច​គយ​គន់​ទេសភាព​ពពក​រសាត់​ដេ​ដាស​សក្បុស យ៉ាង​ស្រស់ស្អាត នៅ​ដើមខែ​វស្សា និង​ដើម​រដូវរងា​។ ក្រៅពីនេះ អ្នកទេសចរ​អាច​ទស្ស​នា​ដងព្រែក និង​ទឹកធ្លាក់​ពី​ភ្នំ បោះតង់ ឬ​ចង​អង្រឹង​ស្នាក់​នៅក្នុង​តំបន់​ទេសចរ​ធម្មជាតិ​ដ៏​ស្ងប់ស្ងាត់​នេះ​បានដែរ​។​

​លោក សៀង មករា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖«​តំបន់​នេះ ត្រូវបាន​ប្រជា​សហគមន៍​រកឃើញ​យូរហើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ គិតថា​វា​ជា​កន្លែង​ធម្មតា​។ ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​មើលឃើញថា វា​មាន​សក្ដានុពល ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​»​។

«​ស្ទឹង​ពពក​»​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​មួយទៀត នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​

​ដោយសារតែ​តំបន់​នេះ នៅ​មិនទាន់មាន​ការរៀបចំ ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​នោះ លោក សៀង មករា ក៏បាន​ជួយ​ជ្រោមជ្រែង រៀបចំ​ជា​សហគមន៍​ទេសចរណ៍ ដែល​អាច​ផ្តល់ប្រាក់​ចំណូល​ដល់​ប្រជា​សហគមន៍​នៅទីនេះ​ផងដែរ​។ ភ្ញៀវទេសចរ​ម្នាក់ តម្រូវ​ឲ្យ​បង់ថ្លៃ​សំបុត្រ​ចំនួន ១​ម៉ឺន​រៀល សម្រាប់​វិភាគទាន​ដល់​សហគមន៍ ដែល​ពួកគាត់​មាន​តួនាទី​យាមល្បាត​នៅលើ​ភ្នំ និង​មាន​ទាហាន​ការពារ​តំបន់​ទំនប់​វា​រី​អគ្គិសនី​គីរីរម្យ ៣ ផងដែរ​។

«​ស្ទឹង​ពពក​»​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​មួយទៀត នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​

​ទោះបី​តំបន់ «​ស្ទឹង​ពពក​» មាន​ទេសភាព​ស្រស់ស្អាត ប៉ុន្តែ​ភ្ញៀវទេសចរ​ត្រូវ​ដឹង​ពី​ស្ថានភាព​ផ្លូវ​ទៅកាន់​តំបន់​នេះ​។ លោក សៀង មករា បញ្ជាក់ថា​៖«​តំបន់​ស្ទឹង​ពពក​នេះ ចូលដល់​ចុងខែ​មិ​ថុ នា និង​ដើមខែ​កក្កដា គឺមាន​ការបិទ​ចរាច​រណ៍​ឡើង​ភ្នំ រហូតដល់​ចុងខែ​តុលា​។ ដោយសារ​ខែ​ភ្លៀង​ខ្លាំង មាន​ថ្ម​បាក់ និង​ផ្លូវ​បេតុង មាន​ស្លែ ហើយ​មាន​ហានិភ័យ​ច្រើន​។ ដូច្នេះ​យើង​បិទ​នៅ​រដូវភ្លៀង ហើយ​ចុងខែ​តុលា និង​ដើមខែ​វិច្ឆិកា​ទើប​យើង​បើក​វិញ​»​។

«​ស្ទឹង​ពពក​»​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​មួយទៀត នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​

​ក៏ប៉ុន្តែ​អ្វីដែល​អ្នករៀបចំ​ដំណើរ​កម្សាន្ត​រូបនេះ​បារម្ភ​នោះ គឺ​រឿង​បញ្ហា​បរិស្ថាន នៅពេល​ដែលមាន​ទេសចរ​កាន់តែច្រើន មក​ទស្សនា​តំបន់​នេះ​។ ដូច្នេះហើយ លោក សៀង មករា បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ស្ទឹង​ពពក ចូលរួម​ថែរក្សា​អនាម័យ និង​សម្អាត​បរិស្ថាន បន្ទាប់ពី​ទទួលទាន និង​ត្រូវ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។

​គួរ​កត់សម្គាល់ថា ក្រៅពី​តំបន់​ទេសចរណ៍​ថ្មី​«​ស្ទឹង​ពពក​» ខេត្តកោះកុង ក៏មាន​តំបន់​ទេសចរណ៍ធម្មជាតិ​ជាច្រើន​កន្លែង​ទៀត​ដែរ តួយ៉ាង​តំបន់​អា​រ៉ែ​ង និង​ខ្នង​ផ្សា​ជាដើម​៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: Thmeythmey និង anarchak.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ