Trending now

វៀតណាមនិងអ៊ីរ៉ង់ ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ដល់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក នាពេលខាងមុខ

09:21 | 08/12/2022

ថ្ងៃនេះ (៧ ធ្នូ) គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Tran Quang Phuong បានបញ្ចប់ដំណើរទស្សនកិច្ចការងារនៅអ៊ីរ៉ង់។ មុននេះចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូ គណៈប្រតិភូបានជួបជាមួយអនុប្រធានាធិបតី Seyyed Mohammed Hosseini ជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ Qaraie Ashtiani ហើយបានទៅទស្សនកិច្ចការងារនៅខេត្ត Isfahan។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង
វៀតណាម-កម្ពុជាចែករំលែកបទពិសោធន៍ក្នុងការងារសហជីព វៀតណាម-កម្ពុជាចែករំលែកបទពិសោធន៍ក្នុងការងារសហជីព
អនុប្រធានរដ្ឋសភា  លោក Tran Quang Phuong  ជួបជាមួយអនុប្រធានាធិបតីអ៊ីរ៉ង់ លោក Seyyed Mohammed Hosseini។ (រូបថត៖ quochoi.vn)
អនុប្រធានរដ្ឋសភា លោក Tran Quang Phuong ជួបជាមួយអនុប្រធានាធិបតីអ៊ីរ៉ង់ លោក Seyyed Mohammed Hosseini។

នៅក្នុងជំនួបនេះ អនុប្រធានាធិបតីអ៊ីរ៉ង់ លោក Seyyed Mohammed Hosseini បានចាត់ទុកថា វៀតណាមនិងអ៊ីរ៉ង់មានសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការ ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមិនទាន់សមស្របនឹងសក្តានុពលនោះទេ។ ដូច្នេះ អនុប្រធានាធិបតីបានស្នើឱ្យភាគីទាំងពីរខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ប្រមាណ ២ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ (ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងឡើងដល់ត្រឹមតែ ១២៤,៥ លានដុល្លារប៉ុណ្ណោះ); ជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នា (MOU) កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរក៏ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា ទេសចរណ៍ជាដើម។

ថ្លែងមតិជាមួយគណៈប្រតិភូវៀតណាម រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ Qaraie Ashtiani បានស្នើថា ភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យវិស្វកម្ម វេជ្ជសាស្ត្រយោធា បច្ចេកវិទ្យាព័ត៌មានជាដើម។

ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាលោក Tran Quang Phuong បានគាំទ្រការនាំទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អ៊ីរ៉ង់ឡើងកំពស់ថ្មី; យល់ព្រមពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិ។ ជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ; ជំរុញពាណិជ្ជកម្ម និងជំរុញការវិនិយោគ; ពង្រឹងទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ និងកីឡា និងជំរុញទេសចរណ៍នៃប្រទេសទាំងពីរ។

ក្នុងដំណើរធុរកិច្ចនេះផងដែរ គណៈប្រតិភូរដ្ឋសភាវៀតណាមបានទៅទស្សនារដ្ឋធានី Isfahan ក្នុងខេត្ត Isfahan៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិព័រណ៍ Fabrica៖ តភ្ជាប់ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីពីឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរវៀតណាម-អ៊ីតាលី
យថាទស្សសម្រាប់កិច្ចសហប្រតិបត្តិការរវាង Can Tho និងដៃគូឥណ្ឌូនេស៊ីក្នុងវិស័យកសិកម្ម
វៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរដែលរៀបចំដោយក្រសួងការបរទេសនៃប្រទេសអង់ហ្គោឡា
ភោជនីយដ្ឋានដ៏គួរឱ្យចាប់អារម្មណ៍របស់បុរសជនជាតិវៀតណាមនៅលើទឹកដីអាមេរិក
ចំណាប់អារម្មណ៍នៃការចងចាំ៖ បញ្ញវន្តវៀតណាមនៅប្រទេសបារាំង