Trending now

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយប្រធាន សភាជាន់ទាបហ្វីលីពីន

09:12 | 24/11/2022

នាព្រឹកថ្ងៃទី ២៣ វិច្ឆិកា បន្ទាប់ពីពិធីទទួលស្វាគមន៍នៅទីស្នាក់ការសភាជាន់ទាប ហ្វីលីពីន នៅរដ្ឋធានីម៉ានីល ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បាន ជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបហ្វីលីពីន លោក Martin Romualdez។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ច ការងារនៅខេត្តកំពង់ធំ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ច ការងារនៅខេត្តកំពង់ធំ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទទួលជួបអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទទួលជួបអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយប្រធានសភា ជាន់ទាបហ្វីលីពីន លោក Martin Romualdez។ (រូបថត៖ VOV)
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយប្រធានសភា ជាន់ទាបហ្វីលីពីន លោក Martin Romualdez។

ផ្លាស់ប្តូរមតិអំពីទំនាក់ទំនងទ្វេភាគី មេដឹកនាំទាំងពីរបានឯកភាពពង្រឹងទំនាក់ ទំនងដ៏ល្អប្រសើរដែលមានស្រាប់រវាងប្រទេសទាំងពីរលើវិស័យនានាដូចជា នយោបាយ - ការទូត ពាណិជ្ជកម្ម - វិនិយោគ ... លោកប្រធានសភាជាន់ទាបហ្វីលីពីន បានថ្លែងអំណរគុណចំពោះវៀតណាម ដែលបានផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យជូន ហ្វីលីពីន ក្នុងអំឡុងពេលមានជំងឺរាតត្បាត ហើយតែងតែជាអ្នកផ្គត់ផ្គង់អង្ករគួរឲ្យ ទុកចិត្ត និងស្ថិរភាពក្នុងបរិបទនៃវិបត្តិស្បៀងអាហារពិភពលោក។ លោកប្រធានសភា ជាន់ទាបមានគោលបំណងថា ហ្វីលីពីនអាចនាំចេញទំនិញជាច្រើនទៅកាន់ វៀតណាម។

ក៏នៅក្នុងជំនួបពិភាក្សានេះដែរ នៅចំពោះមុខសក្ខីភាពនៃសមាជិកសភានៃ ប្រទេសទាំងពីរ តំណាងសភាជាន់ទាបហ្វីលីពីនបានអានខ្លឹមសារទាំងស្រុងនៃសេចក្តី សម្រេចចិត្តស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីននិងវៀតណាម តាមរយៈ ក្រុមសមាជិកសភាមិត្តភាពហ្វីលីពីន-វៀតណាម។ ហ្វីលីពីនវាយតំលៃខ្ពស់ចំពោះសារៈ សំខាន់នៃការរក្សាមិត្តភាពជាមួយប្រទេសសមាជិកដទៃទៀត ជាពិសេសជាមួយវៀត ណាម ហើយបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរ អង្វែងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ គឺជាកត្តាដ៏សំខាន់ដើម្បីសម្រេចបាននូវ សន្តិភាពនិងវិបុលភាពក្នុងតំបន់។

ប្រធានសភាជាន់ទាប លោក Martin Romualdez បានស្វាគមន៍ដំណើរទស្សន កិច្ចជាផ្លូវការលើកដំបូងនៅហ្វីលីពីនរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue; ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើតកម្លាំងចលករថ្មី ដើម្បី ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងហ្វីលីពីន និងវៀតណាម ឱ្យកាន់តែមាន ប្រសិទ្ធភាពនិងជាក់ស្ដែងលើគ្រប់វិស័យផងដែរ។

*ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតជាផ្លូវការ កាលពីឆ្នាំ ១៩៧៦ ទំនាក់ទំនងសហប្រតិបត្តិការល្អ និងជាក់ស្តែងរវាងវៀតណាម និងហ្វីលីពីន ត្រូវបានពូនជ្រំ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាព សមភាព គោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ការយល់ដឹងអំពីរចនាសម្ព័ន្ធនយោបាយ សេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ដែលកំពុងបង្កើតជារូបរាង ផលប៉ះពាល់ខ្លាំងពីសេដ្ឋកិច្ចពិភពលោកសុទ្ធតែរងឥទ្ធិពលពីសកលភាវូបនីយកម្ម និងពឹងផ្អែកគ្នាទៅវិញទៅមក ហើយទន្ទឹមនឹងនោះមានបំណងកសាងសហគមន៍អាស៊ាន ក្នុងឆ្នាំ២០១៥ វៀតណាម និងហ្វីលីពីនបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដែលធ្វើឱ្យវៀតណាមក្លាយជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ហ្វីលីពីនក្នុងអាស៊ាន ក៏ដូចជាការនាំយកទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មី លើកកំពស់គុណសម្បត្តិបម្រើការអភិវឌ្ឍន៍រួម រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស