យុគសម័យ - នាថ្ងៃទី ២២ វិច្ឆិកា ក្នុងដំណើរទៅទស្សនាវិមានតំកល់សពរបស់លោកប្រធាន Ho Chi Minh គណៈប្រតិភូជាច្រើននៃមហាសន្និបាតក្រុមប្រឹក្សាសន្តិភាពពិភពលោកលើកទី ២២ បានសម្តែងសេចក្តីស្រឡាញ់ គោរពរ និងកោតសរសើរចំពោះលោកប្រធាន Ho Chi Minh - វីរបុរសមួយរូបក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ សេរីភាព និងជាវីរៈបុរសរំដោះជាតិ និងអ្នកល្បីឈ្មោះវប្បធម៌ពិភពលោក។
![]() |
![]() |
លោក Fernando Gonzalez Llort - សមាជិករដ្ឋសភា វីរៈបុរសនៃសាធារណរដ្ឋគុយបា ប្រធានវិទ្យាស្ថានគុយបាសម្រាប់មិត្តភាពជាមួយប្រជាជន (ICAP)៖
![]() |
លោក Fernando Gonzalez Llort - សមាជិករដ្ឋសភា វីរៈបុរសនៃសាធារណរដ្ឋគុយបា ប្រធានវិទ្យាស្ថានគុយបាសម្រាប់មិត្តភាពជាមួយប្រជាជន (ICAP) ។ (រូបថត៖ Thu Ha)។ |
ខ្ញុំបានមកប្រទេសវៀតណាមក្នុងឆ្នាំ ២០១៨ ប៉ុន្តែទោះជាខ្ញុំមកទីនេះប៉ុន្មានដងក៏ដោយ ក៏ខ្ញុំនៅតែស្ងើចសរសើរចំពោះរឿងរបស់លោកប្រធាន Ho Chi Minh ដែលជាវិរៈបុរសដ៏អស្ចារ្យមួយរូប បុគ្គលិកលក្ខណៈដ៏អស្ចារ្យ និងដើរតួនាទីសំខាន់ក្នុងប្រវត្តិសាស្ត្រវៀតណាម ជាពិសេស និងពិភពលោកជាទូទៅ។
លោកប្រធាន Ho Chi Minh មានតួនាទីសំខាន់ចំពោះវៀតណាម និងពិភពលោក ប៉ុន្តែលោកប្រធានរូបនេះគ្រាន់តែរស់នៅក្នុងបន្ទប់ដ៏តូច និងសាមញ្ញបែបនេះ។ នៅក្នុងបន្ទប់នោះ គំនិត និងគំនិតផ្តួចផ្តើមសំខាន់ៗ ជាច្រើនដែលគួរឱ្យចាប់អារម្មណ៍ ការសម្រេចចិត្តធំៗ អំពីវៀតណាម និងពិភពលោកត្រូវបានបង្កើតឡើង។
តាំងពីដំណាក់កាលតស៊ូនិងដណ្តើមឯករាជ្យ វៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងចលនាតស៊ូដើម្បីសន្តិភាពពិភពលោក។ មិនត្រឹមតែឈ្នះសង្គ្រាមប៉ុណ្ណោះទេ វៀតណាមក៏សម្រេចបានសមិទ្ធិផលជាច្រើនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើឲ្យជីវិតប្រជាជនកាន់តែល្អប្រសើរ។ សមិទ្ធិផលរបស់វៀតណាមទទួលបានលើវិស័យផ្សេងៗ ដែលបង្ហាញថា បំណងប្រាថ្នារបស់លោកប្រធាន Ho Chi Minhសម្រាប់ប្រទេសកំពុងក្លាយជាការពិត។
យុវជនជំនាន់ក្រោយរបស់វៀតណាម និងគុយបាសព្វថ្ងៃនឹងយល់ដឹងអំពីតម្លៃនៃសន្តិភាព ការលះបង់របស់បិតា; ស្វែងយល់យ៉ាងច្បាស់អំពីចំណងមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងគុយបា។
លោក Hasan Tarique Chowdhury - អគ្គលេខាធិការក្រុមប្រឹក្សាសន្តិភាពបង់ក្លាដែស៖
![]() |
លោក Hasan Tarique Chowdhury អគ្គលេខាធិការក្រុមប្រឹក្សាសន្តិភាពបង់ក្លាដែស បានសសេរចំណាប់អារម្មណ៍របស់ខ្លួន បន្ទាប់ពីបានទៅទស្សនាវិមានតំកល់សពលោកប្រធាន Ho Chi Minh (រូបថត៖ Thu Ha)។ |
ខ្ញុំមានការរំជួលចិត្ត និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំដ៏អស្ចារ្យរបស់បក្សកុម្មុយនិស្ត និងលោកប្រធាន Ho Chi Minh ចំពោះបុព្វហេតុបដិវត្តន៍វៀតណាម។ គំនិតរបស់លោកប្រធាន Ho Chi Minh អំពីសន្តិភាពបានពោរពេញទៅដោយមនុស្សជាតិ ផ្តើមចេញពីសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់មនុស្ស បំណងប្រាថ្នានាំមកនូវសន្តិភាព និងសុភមង្គលដល់មនុស្សគ្រប់រូបដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬវណ្ណៈណាឡើយ។ លោកប្រធាន Ho Chi Minh តែងតែចង់រក្សាការសន្ទនា និងដោះស្រាយជម្លោះដោយសន្តិវិធី។ នោះបានធ្វើឱ្យលោកប្រធាន Ho Chi Minh - ទាហានសន្តិភាពអន្តរជាតិពិតប្រាកដមួយរូប។ លោកតែងតែប្រឹងប្រែងអស់ពីសមត្ថភាព ព្យាយាមស្វែងរកគ្រប់ឱកាស ដើម្បីមានសន្តិភាព ជៀសវាងសង្គ្រាម។
ខ្ញុំគោរពចងចាំ លោកប្រធាន Ho Chi Minh ដោយការរួមវិភាគទានដ៏ធំធេងរបស់លោកក្នុងបុព្វហេតុរំដោះជាតិ បំពេញនូវបុព្វហេតុបដិវត្តន៍វៀតណាមយ៉ាងល្អឥតខ្ចោះ ការតស៊ូដើម្បីយុត្តិធម៌សង្គម យុត្តិធម៌ និងសុភមង្គលប្រជាជន និងសង្គមនិយមវៀតណាម។ ខ្ញុំកោតសរសើរលោកប្រធាន Ho Chi Minh ចំពោះភាពស្រដៀងគ្នាជាច្រើនរបស់លោកជាមួយមេដឹកនាំជាន់ខ្ពស់មួយចំនួននៃចលនាកុម្មុយនិស្តបង់ក្លាដែស។
លោកស្រី Julie Das Neves Femal សមាជិកនៃគណៈកម្មាធិការជាតិនៃក្រុមប្រឹក្សាព័រទុយហ្គាល់សម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការ៖
![]() |
លោកស្រី Julie Das Neves Femal សមាជិកនៃគណៈកម្មាធិការជាតិនៃក្រុមប្រឹក្សាព័រទុយហ្គាល់សម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការ(រូបថត៖ Thu Ha)។ |
សន្តិភាពមិនត្រឹមតែគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញនៅក្នុងការដែលមនុស្សមានជីវិតល្អ និងមានន័យផងដែរ។ ពេលសិក្សាអំពីប្រវត្តិសាស្ត្រវៀតណាម ខ្ញុំពិតជាស្ងើចសរសើរចំពោះលោកប្រធាន Ho Chi Minh ។ នៅពេលដែលទៅទស្សនាវិមានតំកល់សពលោកប្រធាន Ho Chi Minh ខ្ញុំពិតជាមានអារម្មណ៍រំភើបចិត្តណាស់។ ខ្ញុំបានមើលឃើញដោយភ្នែកផ្ទាល់នូវបន្ទប់ដែលលោកធ្លាប់រស់នៅ និងធ្វើការក្នុងសម័យសង្គ្រាម។ បន្ទប់ និងវត្ថុនៅក្នុងនោះជួយខ្ញុំឱ្យយល់ដឹងពីជីវិតរបស់លោកពីមុនបានកាន់តែច្បាស់លាស់។
យើងមានអ្វីជាច្រើនដែលត្រូវរៀនពីការកសាងប្រទេសតាមរបបសង្គមនិយរបស់វៀតណាម។ វាជាមេរៀនមួយអំពីកម្លាំងនៃការរួបរួមជាតិ ការតស៊ូដើម្បីសម្រេចបាននូវជីវិតឯករាជ្យ និងសេរីភាព។ យើងក៏អាចរៀនបានច្រើនពីប្រវត្តិសាស្រ្តរបស់វៀតណាម ដើម្បីដឹងថា មនុស្សមានសិទ្ធិសេរីភាព គ្រប់គ្រងជីវិតរបស់ពួកគេ។
លោក Harald Reppesgaard - ប្រធានអង្គការន័រវេស ដើម្បីសន្តិភាព៖
![]() |
លោក Harald Reppesgaard - ប្រធានអង្គការន័រវេសដើម្បីសន្តិភាព (រូបថត៖ Hai An)។ |
ខ្ញុំស្ងើចសរសើរចំពោះបរិយាកាសដ៏ឧឡារិក ពិសិដ្ឋ និងមនោសញ្ចេតនាដែលប្រជាជនវៀតណាម និងមិត្តអន្តរជាតិមានចំពោះលោកប្រធាន Ho Chi Minh ។ មានកុមារ និងគណៈប្រតិភូអន្តរជាតិជាច្រើនបានតម្រង់ជួរ ដើម្បីរងចាំចូលវិមានតំកល់សពលោកប្រធាន Ho Chi Minh ដើម្បីគោរពវិញ្ញាណក្ខន្ធលោក។
លោកប្រធាន Ho Chi Minh និងការតស៊ូប្រឆាំងនឹងពួកឈ្លានពាន វៀតណាមបានបំផុសគំនិតដល់ប្រជាជនន័រវេសក្នុងសតវត្សទី ២០។ គំនិតរបស់លោកប្រធាន Ho Chi Minh អំពីសន្តិភាពមានសារៈសំខាន់។ ខ្ញុំបានមានសកម្មភាពក្នុងចលនាសន្តិភាពអស់ ៥០ ឆ្នាំមកហើយ។ ក្នុងការដោះស្រាយបញ្ហា "ក្តៅ" ខ្ញុំជឿថា យើងមិនអាចយល់ព្រមនឹងការប្រើប្រាស់អាវុធ ឬសកម្មភាពបង្ខិតបង្ខំ ជំនួសឱ្យមធ្យោបាយសន្តិភាព និងការសន្ទនាបានទេ។
លោក Mozzafar Hossain Paltu - ប្រធានក្រុមប្រឹក្សាសន្តិភាពបង់ក្លាដែស៖
![]() |
លោក Mozzafar Hossain Paltu - ប្រធានក្រុមប្រឹក្សាសន្តិភាពបង់ក្លាដែស (រូបថត៖ Thu Ha)។ |
ខ្ញុំបានទៅទស្សនានៅប្រទេសវៀតណាមពីរដងហើយ ប៉ុន្តែនេះជាលើកទីមួយដែលបានទស្សនាវិមានតំកល់សពលោកប្រធាន Ho Chi Minh និងទស្សនាផ្ទះខ្ពស់ពីដីធ្វើឈើប្រណិតលោក។ វត្ថុបុរាណដែលបង្ហាញនូវជីវិតប្រចាំថ្ងៃដែលដាក់តាំងនៅឯផ្ទះនេះ ពិតជាគួរអោយចាប់អារម្មណ៍សម្រាប់ខ្ញុំ។ លោកប្រធាន Ho Chi Minh មានជីវភាពរស់នៅយ៉ាងសាមញ្ញដូចមនុស្សធម្មតា បើសិនជាមិនបានឃើញផ្ទាល់ភ្នែក អ្នកនឹងពិបាកស្រមើស្រមៃបានឡើយ។
អ្វីដែលអាចរៀនបានពីលោកប្រធាន Ho Chi Minh មិនត្រឹមតែមានអត្ថន័យក្នុងសម័យកាលប្រវត្តិសាស្ត្រពិសេសប៉ុណ្ណោះទេ ថែមទាំងមានតម្លៃក្នុងបច្ចុប្បន្ន និងអនាគតកាលទៀតផង៕

thoidai.com.vn
មតិពីមិត្តអ្នកអាន