Trending now

បុរសទួរគីម្នាក់កោតសរសើរចំពោះលោកប្រធាន Ho Chi Minh

17:00 | 21/05/2022 ឌីណា

យុគសម័យ - លោក Ahmet Yazar បាននិយាយថា រាល់ពេលដែលគាត់មើលរូបថតរបស់លោកប្រធាន Ho Chi Minh ជាពិសេសគឺកែវភ្នែករបស់លោកប្រធាន លោកមានអារម្មណ៍ដែលមិនអាចពិពណ៌នាបានទេ ទាំងមានការកោតសរសើរ ទាំងមានភាពរួសរានរាក់ទាក់និងជិតស្និទ ។

ស្ថានទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា ប្រារព្ធខួប ៤៧ ឆ្នាំនៃទិវារំដោះភាគខាងត្បូង ស្ថានទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា ប្រារព្ធខួប ៤៧ ឆ្នាំនៃទិវារំដោះភាគខាងត្បូង
សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានជម្រាបជូនដល់លោកប្រធាន Ho Chi Minh អំពីសមិទ្ធផលរបស់អង្គការនេះ សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានជម្រាបជូនដល់លោកប្រធាន Ho Chi Minh អំពីសមិទ្ធផលរបស់អង្គការនេះ
បុរសទួរគីម្នាក់កោតសរសើរចំពោះលោកប្រធាន Ho Chi Minh
លោក Ahmet Yazar និងរូបថតរបស់លោកប្រធាន​ Ho Chi Minh ។

នៅក្នុងការិយាល័យធ្វើការដ៏តូចស្អាតរបស់លោកនៅផ្ទះដែលជិតមជ្ឈមណ្ឌលទីក្រុង Saint-Truiden ចម្ងាយ៨០ គីឡូម៉ែត្រភាគខាងកើតទីក្រុង Brussels លោក Ahmet Yazar ព្យួររូបភាពមេដឹកនាំបដិវត្តន៍ពិភពលោកដែលគាត់គោរពស្រឡាញ់។

រូបថតលោកប្រធាន Ho Chi Minh បាន​ដាក់​យ៉ាងឱឡារិក នៅក្បែរមេដឹកនាំដ៏អស្ចារ្យនៃពិភពលោក ដូចជា លោក Karl Marx ប្រធានាធិបតីគុយបា លោក Phidel Castro អ្នកបដិវត្ត លោក Che Guevara...

និយាយសំណេះសំណាល​ជាមួយអ្នកយកព័ត៌មាន​របស់​ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំប្រទេសបែលហ្សិក លោក Ahmet បានឲ្យ​ដឹងថា លោកមានដើមកំណើតទួរគី ប៉ុន្តែគាត់បានរស់នៅ និងធ្វើការនៅប្រទេសបែលហ្ស៊ិក អស់រយៈពេល ៣០ ឆ្នាំមកហើយ ដោយចាប់ផ្តើមពីទសវត្សរ៍ទី ៩០ នៅពេលដែលគាត់រស់នៅក្នុងប្រទេសអាល្លឺម៉ង់។

កាល​នៅ​រៀន​នៅ​វិទ្យាល័យ គាត់បាន​អាន​ប្រវត្តិសាស្ត្រ​វៀតណាម និង​ជីវប្រវត្តិ​របស់លោកប្រធាន​ Ho Chi Minh ។ ក្នុងអំឡុងពេលនេះ លោក Ahmet បានស្គាល់ក្រុមនិស្សិតវៀតណាមដែលកំពុងសិក្សានៅប្រទេសអាល្លឺម៉ង់ខាងកើត។

ភាពស្និទ្ធស្នាលរបស់មិត្តវៀតណាមបានធ្វើឱ្យគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ការសន្ទនា ឬ ពេល​​ទទួលទានម្ហូបអាហារវៀតណាម រួមមាន នំបញ្ចុកទទួលទាន​ជាមួយ​ណែមចៀនដែលធ្វើឱ្យបុរសទួរគីរូបនេះមានអារម្មណ៍ស្និទ្ធស្នាលដូចជាសមាជិកមួយក្នុងគ្រួសារវៀតណាមមួយ។

បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសអាល្លឺម៉ង់ លោក Ahmet បានទៅប្រទេសបែលហ្សិក ដើម្បីរស់នៅ និងធ្វើការក្នុងឧស្សាហកម្មឱសថ។ លោក Ahmet បាននិយាយថា រាល់ពេលដែលគាត់មើលរូបថត លោកប្រធាន Ho Chi Minh ជាពិសេសគឺកែវភ្នែករបស់​លោកប្រធាន គាត់មានអារម្មណ៍ដែលមិនអាចពិពណ៌នាបានទេ ទាំងមានការកោតសរសើរ និងភាពរួសរាយរាក់ទាក់ និងស្និទ្ធស្នាល ប្រៀបដូចជាលោក​ប្រធាន Ho Chi Minh ជាកំពូល ឬអ្នកប្រាជ្ញដែលគាត់អាចនិយាយអ្វីៗ បានគ្រប់យ៉ាង។

គាត់ធ្វើឲ្យ​យើង​រំជួល​ចិត្ត​ ​នៅ​ពេល​ដែល​គាត់​បាន​បង្ហាញ​សេចក្ដី​គោរពស្រឡាញ់​ចំពោះ​លោក​ប្រធាន Ho Chi Minh ។ គាត់តែងតែ​ហៅ​គាត់​ថា "លោកពូ Ho" ដូច​ជា​ជនជាតិ​វៀតណាម​ដែរ។

បុរសទួរគីម្នាក់កោតសរសើរចំពោះលោកប្រធាន Ho Chi Minh
លោក Ahmet Yazar ជាមួយនឹងរូបថតរបស់លោកប្រធាន​ Ho Chi Minh ដែលបានដាក់ដោយគោរពនៅលើតុរបស់គាត់។

លោក Ahmet បាននិយាយថា លោកពូ Ho មិនត្រឹមតែជាមេដឹកនាំប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាមេដឹកនាំនៃអ្នកទាំងអស់ដែល មាន“បេះដូងពុះកញ្ជ្រោលដើម្បីសេរីភាព”។ លោកពូ Ho ​ជា​កម្លាំង​ចលករ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ការ​ប្រឆាំង​តស៊ូនឹង​ភាព​អយុត្តិធម៌​ទូទាំង​ពិភពលោក។

ចំពោះ លោក Ahmet លោកប្រធាន Ho Chi Minh គឺដូចជាមនុស្សដែលបានបំភ្លឺ។ ឈ្មោះ Ho Chi Minh មានន័យថា អ្នកដែលនាំពន្លឺដល់មនុស្ស។ លោកប្រធាន Ho Chi Minh ជាកវី អ្នកនិពន្ធ និងជាទស្សនវិទូ។ លោក Ahmet បានអានអំពីលោកប្រធាន Ho Chi Minh និង លោកប្រធាន Ho បានបំផុសគំនិតដល់គាត់ក្នុងជីវិត។

គាត់ស្រលាញ់ជនជាតិវៀតណាម ដោយសារស្មារតី សាមគ្គីភាព និងចរិតឧស្សាហ៍ព្យាយាម។ គាត់​គ្រោង​នឹង​ទៅ​លេង​ប្រទេស​វៀតណាម​ដ៏​ស្រស់​ស្អាត​ជាមួយ​កូនស្រី​របស់គាត់។

ហើយនៅពល​មកដល់ប្រទេសវៀតណាម គាត់នឹងមកទស្សនា​វិមាន​តម្កល់​សពលោកប្រធាន​ Ho Chi Minh ដើម្បី​បង្ហាញ​ការគោរពរាប់អាន​និង​ការកោតសរសើរ ​ចំពោះមេដឹកនាំ ដែលជាអ្នកល្បីល្បាញខាងវប្បធម៌ពិភពលោក៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី