Trending now

សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានជម្រាបជូនដល់លោកប្រធាន Ho Chi Minh អំពីសមិទ្ធផលរបស់អង្គការនេះ

09:26 | 13/11/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកាគណៈប្រតិភូនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានរៀបចំពិធីគោរព វិញ្ញាណក្ខន្ធនិងជម្រាបជូនដល់លោកប្រធាន Ho Chi Minh អំពីសមិទ្ធផលរបស់អង្គការនេះ។

លោកស្រីប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Nguyen Phuong Nga ជម្រាបជូន​ដល់​លោកប្រធាន​Ho Chi Minh អំពីសមិទ្ធិផលនិងលទ្ធផលរបស់អង្គភាពនេះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានពង្រឹងនិងពង្រីកយ៉ាងសកម្មនូវទំនាក់ទំនងមិត្តភាពនិង​កិច្ចសហប្រតិបត្តិការប្រជាជនជាមួយ​ប្រទេសនិងអង្គការផ្សេងៗទៀត ហើយបាន​បានបង្កើត​ទំនាក់ទំនងជាមួយអង្គការជាតិ ក្នុងតំបន់និងអន្តរជាតិ​ជាង ១០០០ ។

VUFO បានលើកកម្ពស់តួនាទីរបស់ខ្លួន នៅវេទិកាពហុ ភាគី តំបន់ អន្តរតំបន់និ​ងអន្តរជាតិ​ចូលរួមយ៉ាងសកម្ម​ក្នុងការងារតស៊ូមតិសាធារណៈ ការពារផលប្រយោជន៍​ជាតិ​ក្នុងបញ្ហាស្មុគស្មាញនិងរសើបជាច្រើន​ ដូចជា​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស​ ជនជាតិ​ សាសនា​កោះនិងសមុទ្រ អធិបតេយ្យភាព ផ្សព្វផ្សាយនិង​ឃោសនានូវទឹកដីនិង​ប្រជាជនវៀតណាមនៅ​លើ​ឆាក​អន្តរជាតិ។

តាមរយៈនោះ VUFO បានគាំទ្រយ៉ាងពេញទំហឹងនូវ​វិស័យការទូតរបស់បក្សនិងរដ្ឋ ដោយ​រួមចំណែកយ៉ាង​សកម្មក្នុងការបង្កើតបរិយាកាសសន្តិភាពនិងអំណោយផលសម្រាប់ការងារកសាងនិងការពារប្រទេសជាតិ ដើម្បី​ចូលរួមចំណែកដល់ចលនាប្រជាជនពិភពលោកសម្រាប់វឌ្ឍនភាព យុត្តិធម៌​ សង្គម​និងការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

VUFO បានបំពេញតួនាទីរបស់ខ្លួនជាស្ថាប័នអចិន្រ្តៃយ៍​នៃគណៈកម្មាធិការការងារអំពីអង្គការក្រៅរដ្ឋាភិបាលបរទេស បង្កើតទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាល​បរទេស​ជាង ១.២០០ រួមជាមួយ ក្រសួង ផ្នែក​និង​មូលដ្ឋាន​បានប្រមូលទឹកប្រាក់ជិត ៥ ពាន់លានដុល្លារ​អាមេរិកដែលជាជំនួយក្រៅរដ្ឋាភិបាលក្នុងដំណាក់កាល ២០០៣ - ២០១៩ រួមចំណែកក្នុងការលុបបំបាត់ភាព​អត់ឃ្លាន​ ការកាត់បន្ថយភាពក្រីក្រ ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម​និងសមាហរណកម្មអន្តរជាតិរបស់វៀតណាម។

សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានទទួលរង្វាន់ដ៏ថ្លៃថ្នូពីបក្សនិងរដ្ឋ ដូចជា​ គ្រឿងឥស្សរិយស Ho Chi Minh គ្រឿងឥស្សរិយសពលកម្មថ្នាក់ទីមួយ​និង​គ្រឿង​ឥស្សរិយស​ថ្លៃថ្នូរពីប្រទេសផ្សេងៗ។ សមូហភាព​និងបុគ្គលជាច្រើននៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានទទួលរង្វាន់ដ៏ថ្លៃថ្នូពីបក្សនិងរដ្ឋចំពោះសមិទ្ធិដ៏លេចធ្លោនិងការចូលរួមចំណែកក្នុងការងារជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន​និង​ប្រជាជន។

គណៈប្រតិភូបានដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីជីវិត នៅស្តូបយុទ្ធជនពលីជីវិត Bac Son

នាថ្ងៃដដែលគណៈប្រតិភូបានដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីជីវិត នៅស្តូបយុទ្ធជនពលីជីវិត Bac Son./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម