Trending now

ពិធីប្រគល់រូបសំណាក លោកប្រធាន Ho Chi Minh និងវត្ថុដាក់តាំង ជូនដល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រលោកប្រធាន Ho Chi Minh នៅទីក្រុង Kunming នៃប្រទេសចិន

09:23 | 23/11/2022 ឌីណា

យុគសម័យ - នាពេលថ្មីៗ នេះ នៅទីក្រុង Kunming ខេត្ត Yunnan (ភាគនិរតីនៃប្រទេសចិន) អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Kunming លោក Nguyen Trung Hieu តំណាងអគ្គកុងស៊ុល វៀតណាមប្រចាំនៅទីក្រុង Kunming និងសមាគមជនវៀតណាមនៅខេត្ត Yunnan បានប្រគល់​​រូបសំណាកលោកប្រធាន Ho Chi Minh និងវត្ថុដាក់តាំងចំនួន ៤១ ជូនចំពោះលោក Liu Jiazhen លេខារងគណៈកម្មាធិការបក្សទីក្រុង អភិបាលក្រុង Kunming ក្រោមការធ្វើជាសាក្សីរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន លោក Pham Sao Mai និងលេខាគណៈកម្មាធិការបក្សខេត្ត Yunnan លោក Wang Ninh។

បុរសទួរគីម្នាក់កោតសរសើរចំពោះលោកប្រធាន Ho Chi Minh បុរសទួរគីម្នាក់កោតសរសើរចំពោះលោកប្រធាន Ho Chi Minh
សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានជម្រាបជូនដល់លោកប្រធាន Ho Chi Minh អំពីសមិទ្ធផលរបស់អង្គការនេះ សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានជម្រាបជូនដល់លោកប្រធាន Ho Chi Minh អំពីសមិទ្ធផលរបស់អង្គការនេះ
ពិធីប្រគល់រូបសំណាក លោកប្រធាន Ho Chi Minh និងវត្ថុដាក់តាំង ជូនដល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រលោកប្រធាន Ho Chi Minh នៅទីក្រុង Kunming នៃប្រទេសចិន
ឯកអគ្គរដ្ឋទូត លោក Pham Sao Mai (កណ្ដាល) អគ្គកុងស៊ុល លោក Nguyen Trung Hieu (ទី៥ ពីស្តាំ) និងមន្ត្រីនៃស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៉េកាំង និងអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Kunming បានចុះពិនិត្យវឌ្ឍនភាពនៃការជួសជុល នៅកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ លោក​ប្រធាន​ Ho Chi Minh នៅទីក្រុង Kunming។ រូបថត៖ ស្ថានអគ្គកុងស៊ុលវៀតណាម​ប្រចាំនៅទីក្រុង​ Kunming

នាពេលថ្មីៗ នេះ នៅទីក្រុង Kunming ខេត្ត Yunnan (ភាគនិរតីនៃប្រទេសចិន) អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Kunming លោក Nguyen Trung Hieu តំណាងអគ្គកុងស៊ុល វៀតណាមប្រចាំនៅទីក្រុង Kunming និងសមាគមជនវៀតណាមនៅខេត្ត Yunnan បានប្រគល់​​រូបសំណាកលោកប្រធាន Ho Chi Minh និងវត្ថុដាក់តាំងចំនួន ៤១ ជូនចំពោះលោក Liu Jiazhen លេខារងគណៈកម្មាធិការបក្សទីក្រុង អភិបាលក្រុង Kunming ក្រោមការធ្វើជាសាក្សីរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន លោក Pham Sao Mai និងលេខាគណៈកម្មាធិការបក្សខេត្ត Yunnan លោក Wang Ninh។

ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូត លោក Pham Sao Mai អញ្ជើញចូលរួមក្នុងការតាំងពិព័រណ៍អាស៊ីខាងត្បូងឆ្នាំ ២០២២ និងជួបជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Yunnan លោក Wang Ninh ភាគីខេត្ត Yunnan បានប្រារព្ធពិធីយ៉ាងឱឡារិកពិធី​ប្រគល់​វត្ថុ​ដាក់តាំង នៅកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រលោកប្រធាន Ho Chi MinH នៅទីក្រុង Kunming។

វត្ថុដាក់តាំងដែលឧបត្ថម្ភដោយស្ថានអគ្គកុងស៊ុល សមាគមជនវៀតណាមនៅខេត្ត Yunnan បណ្តាស្ថានអគ្គកុងស៊ុលនៅទីក្រុងKunming ឥស្សរជនមិត្តភាព និងធុរកិច្ចរវាងវៀតណាមនិងចិនត្រូ។ យោង​តាម​ការដឹក​នាំរបស់​ក្រសួង​​វប្បធម៌ កីឡា និងទេសចរវៀតណាម សារមន្ទីរ Ho Chi Minh បានសិប្បកម្ម​រូបសំណាក់ពាក់កណ្តាលខ្លួននៃលោកប្រធាន Ho Chi Minh ​ដែលធ្វើពីសំរឹទ្ធមានកម្ពស់ ១,៩ម ទទឹង ០,៩ម និងវត្ថុដាក់តាំងបុរាណដែលបានជួសជុលឡើងវិញចំនួន ៤១ រួមទាំងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រធាន Ho Chi Minh ឈុតសម្លៀកបំពាក់ហាត់ប្រាណរបស់លោកប្រធាន Ho Chi Minh សៀវភៅ និងផ្លាកសញ្ញាមនុស្សល្អ និងអំពើល្អ ដែលលោកប្រធាន Ho Chi Minh បានបំផុស និងផ្តល់រង្វាន់ រូបថតលោកប្រធាន Ho Chi Minh ឯកសារព្រេងរបស់លោកប្រធាន Ho Chi Minh និងអត្ថបទមនុស្សល្អ អំពើល្អ។

ពិធីប្រគល់រូបសំណាក លោកប្រធាន Ho Chi Minh និងវត្ថុដាក់តាំង ជូនដល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រលោកប្រធាន Ho Chi Minh នៅទីក្រុង Kunming នៃប្រទេសចិន
អគ្គកុងស៊ុល លោក Nguyen Trung Hieu (ឆ្វេង) ប្រគល់រូបសំណាកលោកប្រធាន Ho Chi Minh និងវត្ថុដាក់តាំងចំនួន ៤១ ដល់សមមិត្ត Liu Jiazhen លេខារងគណៈកម្មាធិការបក្សទីក្រុង និងអភិបាលក្រុង Kunming។ រូបថត៖ ស្ថានអគ្គកុងស៊ុលវៀតណាម​ប្រចាំនៅទីក្រុង​ Kunming

កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ លោក​ប្រធាន​ Ho Chi Minh នៅទីក្រុង Kunming នឹងចាប់ផ្តើមជួសជុល ចាប់ពីថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២២ ហើយរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ ២០២២៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ