Trending now

កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាមសម្រាប់ឆ្នាំអាស៊ាន ២០២២

09:11 | 21/11/2022 យោងតាមវិទ្យុសំលេងវៀតណាម

ក្រោយពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា
វៀតណាមជាមហាមិត្តរបស់ប្រជាជនកម្ពុជា វៀតណាមជាមហាមិត្តរបស់ប្រជាជនកម្ពុជា

នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ សេចក្តីថ្លែងការណ៍ទីក្រុងបាងកក ត្រូវបានចុះ ហត្ថលេខាជាមួយនឹងការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ឆ្លងកាត់ អស់រយៈពេលជាង ៥៥ ឆ្នាំនៃការគង់វង្សនិងអភិវឌ្ឍ អាស៊ានបានបង្ហាញឲ្យឃើញនូវ គំរូសហប្រតិបត្តិការតំបន់ប្រកបដោយជោគជ័យនៅលើពិភពលោក កសាង

សហគមន៍ ដែលនាំមកនូវឱកាសសម្រាប់ប្រជាជនទាំងអស់។ ដោយប្រធានបទ “រួបរួមគ្នាឲ្យកាន់តែខ្លាំងមាំមួន” អាស៊ានជាថ្មីម្តងទៀតបានសង្កត់ធ្ងន់លើស្មារតីសាមគ្គីភាព ពង្រីកកម្លាំង សមូហភាពក្នុងបរិបទពិភពលោកពោរពេញទៅដោយបញ្ហាប្រឈមនាពេល បច្ចុប្បន្ន។ ក្រោមដំបូលផ្ទះរួមអាស៊ានក្នុងអំឡុងពេល ២៧ ឆ្នាំក្រោយពីបានចូលរួម វៀតណាមតែងតែខិតខំប្រឹងប្រែដើរជួរមុខក្នុងការកសាងសហគមន៍ បង្កើតឋានៈ អាស៊ានលើឆាកអន្តរជាតិ។

ក្នុងរយៈពេល ៥៥ ឆ្នាំចាប់តាំងពីការបង្កើតមក អាស៊ានបានរីកធំធាត់ដោយឥតឈប់ឈរ ក្លាយជាតំបន់មួយដែលដើរតួនាទីមជ្ឈភាពក្នុងទំនាក់ទំនងជាមួយ ប្រទេសធំៗ និងអង្គការនៅខាងក្រៅតំបន់។ ទោះបីជាប្រឈមនឹងការកើនឡើងនៃ អតិផរណា ជម្លោះ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់និងលើពិភព លោកក៏ដោយ ក៏អាស៊ានក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ត្រូវបានចាត់ទុកថា ជាចំណុច ភ្លឺនៃសេដ្ឋកិច្ចសកល ដោយមានប្រទេសសមាជិកមួយចំនួនហាក់ដូចជាដើរផ្ទុយនឹង និន្នាការវិបត្តិសេដ្ឋកិច្ចពិភពលោក។

ក្រោយពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា។

ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅវៀតណាម លោក ចាយ ណាវុធ (រូបថត៖ VNA)
ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅវៀតណាម លោក ចាយ ណាវុធ

ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅវៀតណាម លោក ចាយ ណាវុធ បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ក្នុងបរិបទដែលប្រទេសទាំងពីរបានរំលឹកខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូត។

ក្នុងបទសំភាសន៍ជាមួយសារព័ត៌មាន ក្រោយពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នៅកម្ពុជា និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា លោកឯកអគ្គរាជទូត ចាយ ណាវុធ បានសង្កត់ធ្ងន់ថា កម្ពុជាទទួលបានការជួយឧបត្ថម្ភដ៏ធំធេងរបស់វៀតណាម ជាពិសេសគឺបច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីសម្រេចល្អនូវតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២។

ក្រោយពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា។ លោកឯកអគ្គរាជទូត ចាយ ណាវុធ បានអះអាងថា វៀតណាមគឺជាសមាជិកដ៏សកម្មរបស់ AIPA ហើយសម្ដែងជំនឿជាក់ថា វៀតណាមនឹងចូលរួមវិភាគទានច្រើនថែមទៀតសម្រាប់ AIPA ក៏ដូចជាការដែលកម្ពុជាបានរៀបចំ AIPA 43 ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ